ព័ត៌មាន
ប្រទេស ៥២ លើពិភពលោកកំពុងរឹតត្បិតចំពោះអ្នកដំណើរមកពីកូរ៉េខាងត្បូង
ទិន្នន័យរបស់ក្រសួងការបរទេសកូរ៉េខាងត្បូងបានបង្ហាញនៅថ្ងៃសុក្រនេះថា …
ទិន្នន័យរបស់ក្រសួងការបរទេសកូរ៉េខាងត្បូងបានបង្ហាញនៅថ្ងៃសុក្រនេះថា ប្រទេសច្រើនជាង ៥០ លើពិភពលោកកំពុងរឹតត្បិតអ្នកដំណើរពីប្រទេសកូរ៉េខាងត្បូងទៅកាន់ប្រទេសខ្លួនដោយបានហាមឃាត់យ៉ាងតឹងរឹងលើពលរដ្ឋប្រទេសនេះ។
ក្នុងប៉ុន្មានសប្តាហ៍កន្លងមកនេះករណីឆ្លងក្នុងប្រទេសកូរ៉េខាងត្បូងបានកើនឡើងជាង ២០០០ករណី ដែលវាបានបណ្ដាលឲ្យប្រទេសមួយចំនួននៃពិភពលោកធ្វើការហាមប្រាមនិងរឹតត្បិតចំពោះជនជាតិកូរ៉េខាងត្បូង និងជនបរទេសផ្សេងទៀតដែលបានមកលេងក្នុងបណ្ដាប្រទេសនៅអាស៊ី។ ក្រៅពីនោះបណ្តាប្រទេសអ៊ឺរ៉ុបមួយចំនួនដូចជាប្រទេស Bosnia-Herzegovina ប្រទេស Serbia ប្រទេស Iceland និងប្រទេស Croatia ក៏បានចាប់ផ្តើមរឹតបន្តឹងចំពោះជនជាតិកូរ៉េដោយបានដាក់ពួកគេឲ្យនៅដាច់ដោយឡែកពេលពួកគេចូលក្នុងបណ្ដាប្រទេសទាំងនេះ។ បណ្តាប្រទេសទាំងនេះក៏បានបន្ថែមការរឹតត្បិតអ្នកដំណើរមកពីប្រទេសចិន ជប៉ុន សិង្ហបុរី និងអ៊ីតាលីដែលជាកន្លែងផ្ទុះឡើងខ្លាំងនៃវីរុស។
គេហទំព័ររបស់ក្រសួងការបរទេសបង្ហាញថា ប្រទេសចិនមានខេត្តចំនួន ៥ ដែលដាក់ដំណើរការដាច់ដោយឡែកពីគ្នាសម្រាប់អ្នកដំណើរអន្តរជាតិទាំងអស់ ឬអ្នកធ្វើដំណើរមកពីប្រទេសកូរ៉េខាងត្បូង និងប្រទេសជប៉ុន។ ប៉ុន្តែបញ្ជីនេះទំនងជានឹងកើនឡើងខណៈដែលរដ្ឋាភិបាលខេត្តជាច្រើនបាននឹងកំពុងអនុវត្តវិធានការស្រដៀងគ្នានេះដែរ។
គិតមកត្រឹមថ្ងៃសុក្រនេះប្រទេសកូរ៉េខាងត្បូងបានបន្ថែមចំនួនអ្នកឆ្លង ២៥៦ ករណីថ្មីដែលនាំឲ្យអ្នកឆ្លងសរុបឡើងដល់ ២ ០២២ នាក់ និងមានអ្នកស្លាប់ ១៣ នាក់។ ភាគច្រើននៃករណីដែលបានបញ្ជាក់គឺនៅក្នុងក្រុង Daegu និងខេត្ត Gyeongsang ភាគខាងជើងនៃប្រទេស៕
-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន22 hours agoបញ្ជាការដ្ឋានកងទ័ពជើងទឹក ជ្រើសរើសនាវិកថ្មីចំនួន ៥០០នាក់ឲ្យបំពេញក្របខណ្ឌកងទ័ព ស្របតាមផែនការរបស់រាជរដ្ឋាភិបាល
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា7 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន3 days agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន2 days agoយោធាថៃពង្រាយរថក្រោះពីរគ្រឿងមានចម្ងាយ ២៥០ម៉ែត្រពីក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT នៅតំបន់ភូមិជោគជ័យ
-
ព័ត៌មាន5 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន5 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ

ZAP
30/07/2025 at 3:30 pm
Zaproxy dolore alias impedit expedita quisquam.