ព័ត៌មាន
កូនសេដ្ឋីនៅវៀតណាមធ្វើតេស្ត៍វិជ្ជមានវីរុស covid 19 ក្រោយត្រលប់មកពីចូលរួមកម្មវិធីបង្ហាញម៉ូដនៅអ៊ឺរ៉ុប
កូនស្រីអ្នកមានទ្រព្យសម្បត្តិម្នាក់ឈ្មោះ Nga Nguyen អាយុ ២៧ ឆ្នាំនៅប្រទេសវៀតណាមបានធ្វើតេស្តិ៍រកឃើញថា…
កូនស្រីអ្នកមានទ្រព្យសម្បត្តិម្នាក់ឈ្មោះ Nga Nguyen អាយុ ២៧ ឆ្នាំនៅប្រទេសវៀតណាមបានធ្វើតេស្តិ៍រកឃើញថាមានផ្ទុកវីរុស Covid 19 បន្ទាប់ពីបានធ្វើដំណើរទៅកាន់អឺរ៉ុប ដោយចូលរួមកម្មវិធីសប្ដាហ៍ម៉ូដដ៏ល្បីមួយនៅឯទីក្រុងមីឡាន និងទីក្រុងប៉ារីស។
ក្នុងព្រឹត្តិការណ៍ដែលនាង Nga Nguyen បានចូលរួមគឺជាកម្មវិធីបង្ហាញម៉ូដដោយលោក Saint Laurent ដែលជាអ្នកច្នៃម៉ូដប្រណីតរបស់បារាំង នៃទីក្រុងប៉ារីស និង Gucci នៅទីក្រុង Milan។ នាង Nga Nguyen ក៏បានផូសរូបភាពអំពីការចូលរួមរបស់នាងនៅកម្មវិធីបង្ហាញម៉ូដ រួមទាំងកម្មវិធីទាំងពីរនៅលើគណនី Instagram របស់នាង ប៉ុន្តែនាងក៏បានលុបចោលភ្លាមៗដែរ បន្ទាប់ពីមានបញ្ហា។

បើយោងតាមសារព័ត៌មានវៀតណាមនាង Nga គឺកូនស្រីរបស់ម្ចាស់ក្រុមហ៊ុនដែកថែបដែលមានមូលដ្ឋានរវាងប្រទេសវៀតណាមនិងទីក្រុងឡុងដ៍។ Nga បានធ្វើទស្សនកិច្ចនៅអឺរ៉ុបជាមួយប្អូនស្រីរបស់នាងឈ្មោះ Nguyen Hong Nhung អាយុ ២៦ ឆ្នាំ ដែលបានធ្វើតេស្ត៍រកមេរោគ Covid 19 វិជ្ជមានដូចគ្នា។
គួរបញ្ជាក់ថាកម្មវិធីសប្ដាហ៍ម៉ូដទីក្រុងប៉ារីសនេះទាក់ទាញអ្នកទេសចររាប់ពាន់នាក់មកពីជុំវិញពិភពលោក មករដ្ឋធានីបារាំង ប៉ុន្តែកម្មវិធីសម្ដែងម៉ូដរបស់ Saint Laurent មានតែបញ្ជីឈ្មោះភ្ញៀវដែលបានជ្រើសរើស ដែលជាធម្មតាត្រូវបានគេជ្រើសរើសប្រមាណជា ១០០០ នាក់។ អ្នកច្នៃម៉ូដកំពូលៗ និងអ្នកដែលបានចូលរួមនៅទីក្រុងប៉ារីសនិងកម្មវិធីបង្ហាញម៉ូត Milan នៅតែស្ថិតក្នុងការដាក់ដោយឡែក បន្ទាប់ពីត្រលប់ទៅប្រទេសកំណើតរបស់ពួកគេវិញ។

ដូចគ្នានេះដែរ អ្នកសម្របសម្រួលមកពីសហរដ្ឋអាមេរិកនិងមកពីបណ្ដាប្រទេសអាស៊ីដូចជា សិង្ហបុរី និងថៃ បានបញ្ជាក់ថា ក្រុមហ៊ុនរបស់ពួកគេបានស្នើសុំពួកគេមិនឱ្យវិលត្រឡប់ទៅកាន់ការិយាល័យរបស់ពួកគេវិញ បន្ទាប់ពីបានទៅទស្សនាក្រុមបាល់ទាត់ AC Milan ដែលស្ថិតនៅតំបន់ Lombardy នៃប្រទេសអ៊ីតាលី ដែលជាប្រទេសមានករណីច្រើនជាងគេនៅខាងក្រៅអាស៊ី។ កាលពីថ្ងៃអាទិត្យនៅភាគខាងជើងនៃប្រទេសអ៊ីតាលីរួមទាំង Lombardy ត្រូវបានគេដាក់នៅក្រោមការការបិទជាបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុស។
រហូតមកដល់ពេលនេះ ប្រទេសវៀតណាមបានរាយការណ៍ថាមាន ២៩ ករណីនៃវីរុស Covid 19 នេះ ហើយជំងឺផ្លូវដង្ហើម គឺឆ្លងខ្លាំងតាមរយៈការទំនាក់ទំនងរបស់មនុស្ស នេះជាមូលហេតុដែលវេជ្ជបណ្ឌិតបានណែនាំឱ្យមនុស្សអនុវត្តការដាក់ដោយឡែក ដើម្បីបន្ថយការរាលដាល ៕
-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន22 hours agoបញ្ជាការដ្ឋានកងទ័ពជើងទឹក ជ្រើសរើសនាវិកថ្មីចំនួន ៥០០នាក់ឲ្យបំពេញក្របខណ្ឌកងទ័ព ស្របតាមផែនការរបស់រាជរដ្ឋាភិបាល
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា7 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន3 days agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន2 days agoយោធាថៃពង្រាយរថក្រោះពីរគ្រឿងមានចម្ងាយ ២៥០ម៉ែត្រពីក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT នៅតំបន់ភូមិជោគជ័យ
-
ព័ត៌មាន5 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន5 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ