កីឡា
សហព័ន្ធគុនខ្មែរ កំណត់លក្ខខណ្ឌចាប់គូ ៩ចំណុច ខណៈអ្នកល្មើសប្រឈមអស់សិទ្ធប្រកួតរៀងរហូត
សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ដឹកនាំដោយឯកឧត្តម ខូវ ឆាយ ជាប្រធាន កាលពីថ្មីៗ បានសម្រេចជូនដំណឹងដល់ដៃគូអភិវឌ្ឍន៍នានារបស់សហព័ន្ធ ស្ដីពីការចាប់គូកីឡាករ-កីឡាការិនីប្រកួតប្រចាំសប្ដាហ៍តាមស្ថានីយទូរទស្សន៍ និងកម្មវិធីប្រកួតផ្សេងៗ ដោយត្រូវគោរពតាមបទបញ្ជាបច្ចេកទេសគ្រប់គ្រងការប្រកួតរបស់សហព័ន្ធ ខណៈកីឡាករ-កីឡាការិនីប្រព្រឹត្តកំហុសដដែលៗ ប្រឈមនឹងការដកសិទ្ធបញ្ឈប់ការប្រកួតរៀងរហូត ។
យោងតាមលិខិត ដែលបានចម្លងជូនក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានឲ្យដឹងថា ដោយពិនិត្យឃើញថា ការចាប់គូប្រកួតកីឡាករ-កីឡាការិនីតាមស្ថានីយទូរទស្សន៍ និងកម្មវិធីប្រកួតផ្សេងៗមួយចំនួន មិនទាន់បានយកចិត្តទុកដាក់ដល់សុខភាព កាយសម្បទា និងគុណផលរបស់កីឡាករ-កីឡាការិនីនឡយ ។ ដើម្បីរក្សាបាននូវសុខភាពផ្លូវការ ផ្លូវចិត្ត បញ្ញាស្មារតី និងគុណផលរបស់កីឡាករ-កីឡាការិនីបានល្អយូរអង្វែង សហព័ន្ធ បានស្នើដល់ដៃគូអភីវឌ្ឍទាំងអស់ សហការ និងអនុវត្តតាមបទបញ្ជាបច្ចេកទេសគ្រប់គ្រងការប្រកួត ដោយកំណត់លក្ខខណ្ឌ ៩ចំណុច រួមមាន៖
១- កីឡាករ កីឡាការិនី បន្ទាប់ពីប្រកួតហើយ ត្រូវសម្រាករយៈពេលយ៉ាងតិចពីរសប្តាហ៍ ទើបអាចចាប់គូ ប្រកួតទៀតបាន លើកលែងតែការប្រកួតម៉ារ៉ាតុង និងមានការអនុញ្ញាតពីសហព័ន្ធ.
២- កីឡាករ កីឡាការិនីមុនចាប់គូឱ្យប្រកួត ត្រូវបានត្រួតពិនិត្យកាយសម្បទា សុខភាពពីគ្រូពេទ្យរបស់សហព័ន្ធជាមុន។
៣- ករណីកីឡាករ កីឡាការិនី ត្រូវបានគូប្រកួតវាយត្រូវក្បាលធ្ងន់ធ្ងរ ត្រូវសម្រាកចាប់គូប្រកួតយ៉ាងតិចរយៈ ពេល ៣សប្តាហ៍។
៤- ករណីកីឡាករ កីឡាការិនី ត្រូវបានគូប្រកួតវាយត្រូវក្បាលធ្ងន់ធ្ងរលើកទី២ ត្រូវសម្រាកចាប់គូប្រកួត យ៉ាងតិចរយៈពេល ៦សប្តាហ៍ និងត្រូវធ្វើការពិនិត្យខួរក្បាល ព្រមទាំងមានការបញ្ជាក់ពីគ្រូពេទ្យ ទើបអាចបន្តចាប់គូប្រកួតបានទៀត។
៥- ការកំណត់តម្លៃខ្លួនកីឡាករ កីឡាការិនី តម្លៃក្លឹបជាសមត្ថកិច្ចរបស់ស្ថានីយទូរទស្សន៍ ដៃគូអភិវឌ្ឍ ឬម្ចាស់កម្មវិធី។
៦- ការចាប់គូកីឡាករ កីឡាការិនីប្រកួតនៅតាមស្ថានីយទូរទស្សន៍ ដៃគូអភិវឌ្ឍ ឬកម្មវិធីផ្សេងៗ ត្រូវមានការឯកភាពពីសហព័ន្ធជាមុន។
៧- កីឡាករ កីឡាការិនីណា ដែលស្ថានីយទូរទស្សន៍ ដៃគូអភិវឌ្ឍ ឬម្ចាស់កម្មវិធី បានចាប់គូរួចហើយមានការឯកភាពពីសហព័ន្ធ មិនអនុញ្ញាតឱ្យចាប់គូប្រកួតនៅស្ថានីយទូរទស្សន៍ ដៃគូអភិវឌ្ឍ ឬកម្មវិធីផ្សេងត្រួតគ្នាក្នុងសប្តាហ៍តែមួយឡើយ។
៨- សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បង្កើតជាក្រុមការងារពិនិត្យលើការចាប់គូប្រកួតប្រចាំសប្តាហ៍។
៩-គ្រប់ស្ថានីយទូរទស្សន៍ ដៃគូអភិវឌ្ឍ និងម្ចាស់កម្មវិធីត្រូវតែសហការល្អជាមួយសហព័ន្ធ ដើម្បីធានានិរន្តរភាព នៃការអភិវឌ្ឍវិស័យកីឡាប្រដាល់គុនខ្មែរ។
ទន្ទឹមជាមួយការកំណត់លក្ខខណ្ឌចាប់គូនេះ សហព័ន្ធក៏ត្រៀមវិធានាការមួយចំនួន សម្រាប់ធ្វើការណែនាំ និងដាក់វិន័យ ចំពោះកីឡាករ-កីឡាការិនី ដែលមិនព្រមអនុវត្តផងដែរ រួមមាន៖
១- ត្រូវធ្វើការណែនាំ ឬព្រមាន ដោយការស្តីបន្ទោសចំពោះមុខ ឬរដ្ឋបាលជាលាយល័ក្ខអក្សរ បើសិនជាកំហុស លើកទី១ ដើម្បីធ្វើការអប់រំណែនាំ ដោយរក្សាឈ្មោះទុកនៅជាកីឡាករ-កីឡាការិនីធម្មតា
២- ផ្អាកមិនឱ្យចលរួមប្រកួតរយៈពេល ៦សប្តាហ៍ នៅគ្រប់សង្វៀនប្រដាល់គុនខ្មែរ ចំពោះកីឡាករ កីឡាការិនីណាដែលប្រព្រឹត្តកំហុសលើកទី២ ។
៣- ផ្អាកមិនឱ្យចូលរួមប្រកួតរយ:ពេល ៣ខែ នៅគ្រប់សង្វៀនប្រដាល់គុនខ្មែរចំពោះកីឡាករ កីឡាការិនីណាដែលប្រព្រឹត្តកំហុសលើកទី៣។
៤- ផ្អាកមិនឱ្យចូលរួមប្រកួតរយ:ពេល ៦ខែ នៅគ្រប់សង្វៀនប្រដាល់គុនខ្មែរ ចំពោះកីឡាករ កីឡាការិនីណាដែលប្រព្រឹត្តកំហុសលើកទី៤។
៥- បញ្ឈប់មិនឱ្យចូលរួមប្រកួតជារៀងរហូត និងលុបឈ្មោះចេញពីបញ្ជីឈ្មោះរបស់សហព័ន្ធ ចំពោះកីឡាករ កីឡាការិនីណាដែលប្រព្រឹត្តកំហុស មិនព្រមកែប្រែចំនួន ៥លើកឡើងទៅ ។
គួរដឹងថា កាលពីពេលថ្មីៗកន្លងទៅ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានផ្ដល់អនុសាសន៍គន្លឹះសំខាន់ៗជាច្រើន ដល់ថ្នាក់ដឹកនាំសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ក្នុងការពង្រឹងសមត្ថភាពកីឡាករ-កីឡាការិនី ក៏ដូចជាការអភិវឌ្ឍន៍នូវធនធានបន្ដវេន ដើម្បីធានាបាននូវនិរន្ដរភាពសម្រាប់ការប្រកួតវិស័យកីឡាក្បាច់គុនខ្មែរបុរាណដ៏ពេញនិយមនេះ ក្នុងនោះសម្ដេចបានផ្ដល់ការណែនាំដល់អ្នកគ្រប់គ្រងកីឡាគុនខ្មែរ ទី១- ត្រូវពិនិត្យមើលចាប់ផ្គូរផ្គងកីឡាករឲ្យឡើងប្រកួត បន្ទាប់ពីសម្ដេចសង្កេតឃើញមានការប្រកួតញឹកញាប់ពេក ធ្វើឲ្យប៉ះពាល់ដល់គុណភាព ឬខូចកីឡាករ ។
សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា កីឡាគុនខ្មែរកំពុងរីកចម្រើន ហើយកីឡាករ-កីឡាការិនីបានចាប់ផ្ដើមពង្រឹងខ្លួនកាន់តែខ្លាំងក្រោយព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ ។ យ៉ាងណាការចាប់គូប្រកួតញឹកញាប់ពេក ដោយ ១សប្ដាហ៍ប្រកួតម្ដង គឺមិនអាចទៅរួចទេ ធ្វើឲ្យខូចកីឡាករ ព្រោះកីឡាករខ្លះមានរបួសមិនទាន់ជាសះស្បើយផង ត្រូវឡើងប្រកួតម្ដងទៀត ។ ហេតុនេះ ថ្នាក់ដឹកនាំកីឡាគុនខ្មែរ ត្រូវយកចិត្តទុកដាល់លើបញ្ហាការផ្គូរផ្គងកីឡាករឲ្យប្រកួត ៕ អត្ថបទ លី ឈុនឡា

-
ព័ត៌មាន1 week ago
ប្រធានអាស៊ានប្តូរវេន អំពាវនាវដល់មេដឹកនាំកម្ពុជា និងថៃ អនុវត្តបទឈប់បាញ់ជាបន្ទាន់ និងសន្ទនាដោយសន្តិវិធី
-
ព័ត៌មាន1 week ago
TOP STORY | សម្ដេចតេជោ៖ «ពេលនេះ ខ្ញុំកំពុងតែរួមចំណែកបញ្ជាទ័ព តាមប្រព័ន្ធវីដេអូ និងប្រព័ន្ធផ្សេងទៀតជាមួយនាយករដ្ឋមន្ត្រី, រដ្ឋមន្ត្រីក្រសួងការពារជាតិ អគ្គមេបញ្ជាការកងទ័ព និងបញ្ជាការកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់»
-
ព័ត៌មាន7 days ago
TOP STORY | អ្នកនាំពាក្យសម្ដេចតេជោ៖ ថ្ងៃទី៣នៃសត្រូវឈ្លានពាន តេជោសែន បន្តផ្តល់ប្រឹក្សាយុទ្ធសាស្រ្តយោធាដល់សម្តេចធិបតី និងបណ្តាមេទ័ពដើម្បីវាយខ្មាំងដោយភាពហានក្លា
-
PR NEWS3 days ago
ក្រុមហ៊ុន GANZBERG ឧបត្ថម្ភដល់កងទ័ពជួរមុខ ដែលកំពុងឈរជើងការពារបូរណភាពទឹកដីកម្ពុជា សរុបចំនួន ១,០០០,០០០ ដុល្លារ
-
ព័ត៌មាន7 days ago
អ្នកនាំពាក្យក្រសួងការពារជាតិបានផ្តាំទៅភាគីថៃថាកម្ពុជាមិនទាន់មានការចាំបាច់ត្រូវប្រើប្រាស់មីស៊ីល PHL -03នោះទេ
-
ព័ត៌មាន5 days ago
កិច្ចចរចាបទឈប់បាញ់រវាងកម្ពុជា និងថៃបានចាប់ផ្តើម ក្រោមការសម្របសម្រួលរបស់ម៉ាឡេស៊ី និងមានការចូលរួមពីតំណាងអាមេរិក និងចិន
-
ព័ត៌មាន6 days ago
កម្ពុជាប្រាប់ទៅថៃថា គ្មានហេតុផលអ្វីដែលកម្ពុជា បាញ់ទៅលើប្រាសាទតាមាន់ ដែលជាដួងព្រលឹកដូនតាខ្លួន នោះឡើយ
-
ព័ត៌មាន1 week ago
រដ្ឋបាលខេត្តសៀមរាប ត្រៀមសម្របសម្រួលកន្លែងស្នាក់នៅ និងផ្គត់ផ្គង់អាហារជូនបងប្អូនភៀសខ្លួនពីខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ