កីឡា
ក្លិបចិន Guangzhou នឹងមិនមានមុខនៅលីគកំពូលចិនរដូវកាលក្រោយឡើយ ដោយសារបញ្ហាបំណុល
Guangzhou FC ក្លិបបាល់ទាត់ដែលជោគជ័យបំផុតនៅទឹកដីចិន នឹងមិនមានមុខនៅក្របខណ្ឌបាល់ទាត់ចិនឡើយនៅរដូវកាលក្រោយ ដោយសារតែមិនអាចសងបំណុលដែលជំពាក់ជាច្រើន ខណៈជើងឯកលីគចិន ៨ សម័យមួយនេះ ត្រូវបានសមាគមបាល់ទាត់ចិន CFA ដកសិទ្ធិពីគ្រប់ការប្រកួតក្នុងស្រុកទាំងអស់នៅពេលរដូវកាលថ្មីចាប់ផ្តើម។
ក្នុងរជ្ជកាលជោគជ័យគេឃើញ Guangzhou FC បញ្ចប់លេខបួននៅ FIFA Club World Cup និងធ្លាប់បានចុះកិច្ចព្រមព្រៀងសហការជាមួយ Real Madrid ក្នុងបញ្ជូនកីឡាករយុវជនទៅហ្វឹកហាត់នៅទឹកដីអេស្ប៉ាញ រួមជាមួយនឹងការបញ្ចេញគម្រោងសាងសង់កីឡដ្ឋានថ្មីដែលអាចផ្ទុកទស្សនិកជនបាន ១០ ម៉ឺននាក់ផងដែរ។
ការរីកចំរើនយ៉ាងឆាប់រហ័សរបស់ Guangzhou បានចាប់ផ្តើមនៅពេលដែលអ្នកអភិវឌ្ឍន៍អចលនទ្រព្យ China Evergrande បានទិញក្លឹបនេះក្នុងឆ្នាំ ២០១០ និងបានប្តូរឈ្មោះក្រុមទៅជា Guangzhou Evergrande ហើយបានបណ្តាក់ទុនយ៉ាងច្រើន ស្របតាមមហិច្ឆតារបស់ប្រធានាធិបតីចិន Xi Jinping ក្នុងការប្រែក្លាយប្រទេសទៅជាមហាអំណាចបាល់ទាត់ដែលអាចធ្វើជាម្ចាស់ផ្ទះ និងឈ្នះការប្រកួត World Cup។
លោក Marcelo Lippi ដែលធ្លាប់ដឹកនាំអ៊ីតាលីឈ្នះ World Cup 2006 ត្រូវបានតែងតាំងឱ្យដឹកនាំ Guangzhou នៅឆ្នាំ ២០១២ ហើយលោកក៏នាំក្រុមឈ្នះជើងឯកលីគចិនបីលើក Chinese Cup មួយលើក និង AFC Champions League មួយលើក។
មិនតែប៉ុណ្ណោះលោក Luiz Felipe Scolari ដែលដឹកនាំក្រុមប្រេស៊ីលឈ្នះ World Cup 2002 នោះ ក៏ត្រូវបានតែងតាំងផងដែរ និងបានដឹកនាំក្រុមឈ្នះជើងឯកសរុប ៧ ក្នុងរយៈពេល ២ ឆ្នាំកន្លះ។
អំឡុងពេលនោះក្លិបបាននាំយកកីឡាករល្បីៗពីអឺរ៉ុបដូចជាអតីតខ្សែបម្រើ Spurs និង Barcelona, Paulinho អតីតខ្សែប្រយុទ្ធអ៊ីតាលី Alberto Gilardino និងខ្សែប្រយុទ្ធកូឡុំប៊ី Jackson Martinez ស្របពេលដែលក្លិបចិនផ្សេងទៀតក៏បានចំណាយលុយសន្ធឹកសន្ធាប់ក្នុងការប្រកួតប្រជែងផងដែរ។
ខ្សែប្រយុទ្ធប្រេស៊ីល Hulk បានចូលរួមជាមួយ Shanghai SIPG ក្នុងតម្លៃផ្ទេរ ៤៦ លានផោន ខណៈដែលខ្សែបម្រើ Chelsea, Oscar ផ្លាស់មកកាន់ Shanghai Shenhua តម្លៃ ៦០ លានផោន តមកដោយ Carlos Tevez ៤០ លានផោន។
យ៉ាងណាក្តី វិបត្តិហិរញ្ញវត្ថុសម្រាប់បាល់ទាត់ចិនចាប់ផ្តើមកើតឡើងអំឡុងពេលជំងឺរាតត្បាតសកល Covid-19 ខណៈដែលក្រុមហ៊ុនអចលនាទ្រព្យកំពូលរបស់ចិន Evergrande ប្រកាសក្ស័យធននៅឆ្នាំ ២០២២ ធ្វើឱ្យ Guangzhou ធ្លាក់ក្នុងវិបត្តិដែរ ដោយគម្រោងសាងសង់កីឡដ្ឋានថ្មីត្រូវលុបចោល ការលក់កីឡាករចេញ និងធ្លាក់ទៅក្របខណ្ឌទីពីរ។
ថ្វីបើក្លិបបានប្រឹងប្រែងងើបឡើងមកកាន់ក្របខណ្ឌកំពូលចិនវិញ បញ្ហហិរញ្ញវត្ថុមិនត្រូវបានដោះស្រាយស្រាច់បាច់នៅឡើយ មុននឹងឈានដល់ចំណាត់ការដោយសមាគមបាល់ទាត់ចិនបែបនេះ៕ អត្ថបទ៖នាង សុភាវុធ
-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា4 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន2 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន2 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoសម្តេចធិបតី៖២០ឆ្នាំកម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវជាងមួយម៉ឺននាក់ បំពេញបេសកកម្មសន្តិភាព ក្រោមឆត្រUN