កីឡា
គ្រូគុនចម្រុះខ្មែរបុរាណទូទាំងប្រទេស ជួបជុំគ្នាពង្រឹងបច្ចេកទេសត្រៀមប្រកួតពានសម្ដេចបវរធិបតី លើកទី២
គ្រូបង្វឹកយុទ្ធគុនខ្មែរបុរាណចំនួន ៧០នាក់ មកពីទូទាំងប្រទេស បានជួបជុំគ្នារៀន និងពង្រឹងនូវបច្ចេកទេសត្រៀមការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ «ពានរង្វាន់សម្ដេចបវរធិបតី» លើកទី២ នាថ្ងៃទី១៦ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥ ខាងមុខ ។
នេះបើតាមការបញ្ជាក់របស់ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានអចិន្ដ្រៃយ៍ នៃគណៈកម្មការចំពោះកិច្ចរៀបចំការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ «ពានរង្វាន់សម្ដេចបវរធិបតី» ក្នុងពិធីបើកវគ្គសិក្ខាសាលាបច្ចេកទេសគុនចម្រុះខ្មែរបុរាណ លើកទី១ នៅថ្ងៃទី៩ ហើយគ្រោងនឹងបញ្ចប់នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥ នៅសាលាកីឡាគុណធម៌ ។
ឯកឧត្តមមានប្រសាសន៍ថា វគ្គនេះ រៀបចំឡើង យោងតាមការអនុញ្ញាត និងអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដើម្បីបំប៉នបច្ចេកទេស ស្មារតី និងក្រមសីលធម៌ របស់គ្រូបង្វឹកកីឡាយុទ្ធគុនខ្មែរ ដល់គ្រូបង្វឹកមកពីគ្រប់យុទ្ធគុនខ្មែរបុរាណទូទាំងប្រទេស ដើម្បីត្រៀមរៀបចំការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ «ពានរង្វាន់សម្ដេចបវរធិបតី» ្នាំ២០២៥ នលខាងមុខ ។
តាមរយៈការរៀបចំវគ្គប្រកបដោយគុណតម្លៃ ក្រោមចក្ខុវិស័យដ៏វែងឆ្ងាយ និងគ្រប់ជ្រុងជ្រោយរបស់សម្ដេចបវរធិបតីនាយករដ្ឋមន្ដ្រីនេះ ឯកឧត្តម វ៉ាត់ ចំរើន រំពឹងថា នឹងអាចអភិវឌ្ឍន៍បាននូវធនធានមនុស្សកាន់តែប្រសើរ ហើយជំរុញឲ្យការៀបចំការប្រកួតពីមួយលើកទៅមួយលើក កាន់តែមានគុណភាព និងបរិមាណ ក៏ដូចជាការទាក់ទាញ ពិសេសសម្រាប់ការប្រកួតយុទ្ធគុនខ្មែរបុរាណ «ពានរង្វាន់សម្ដេចបវរធិបតី» លើកទី២ ដែលមានពេលវេលាគ្រប់គ្រាន់ សម្រាប់ការត្រៀមខ្លួនរៀបចំ នឹងអាចពង្រួញគម្លាយសមត្ថភាពរវាងកីឡាករកម្រិតខ្ពស់ និងកម្រិតទាប ឲ្យមកនៅកម្រិតប្រហាក់ប្រហែលគ្នា ។
ឯកឧត្តមបន្ថែមថា នេះគឺជាអ្វីដែលគ្រប់ភាគីពាក់ព័ន្ធ បានខិតខំប្រឹងប្រែង ដ្បិតមានពេលវេលាគ្រប់គ្រាន់ក្នុងការរៀបចំ ហើយឯកឧត្តមសង្ឃឹមថា ការរៀបចំលើកទី២ ធ្វើឲ្យកាន់តែមានគុណភាពផ្នែកបច្ចេកទេសឲ្យកាន់តែល្អប្រសើរ ហើយការប្រកួតកាន់តែទាក់ទាញ ហើយស្វែងរកកីឡាករដែលមានទេពកោសល្យខ្ពស់ និងមានសមត្ថភាពល្អបានត្រឹមត្រូវ ហើយកាន់តែធ្វើឲ្យគុណតម្លៃនៃការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ ពានរង្វាន់សម្ដេចបវរធិបតី កាន់តែមានភាពល្បីល្បាញថែមទៀត៕ អត្ថបទ លី ឈុនឡា





-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា7 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន7 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧
-
ព័ត៌មាន1 week agoចំណូលថវិកាថ្នាក់ជាតិឆ្នាំ២០២៧ ត្រូវបានគ្រោងចំនួន ៣២ ៣២៧ប៊ីលានរៀល កើនឡើង ៦,៧% ធៀប ឆ្នាំ២០២៦