កីឡា
ថ្នាក់ដឹកនាំសហព័ន្ធកីឡាបាល់ទះ រំពឹងចៅសម្ដេចតេជោ ឌីសែន វិចិត្រ ក្លាយជាអ្នកប៉ះសេបន្ដវេនដ៏មានសក្ដានុពល
លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អនុប្រធាន និងជាអគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា រំពឹងចៅបង្កើតរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា គឺកីឡាករ ឌីសែន វិចិត្រ ដែលជាកូនប្រុសរបស់ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា នឹងក្លាយជាធនធានអ្នកប៉ះសេ ឬអ្នកលើកបាល់បន្ដវេនដ៏មានសក្ដានុពល សម្រាប់ក្រុមជម្រើសជាតិនាថ្ងៃអនាគត ។
ការលើកឡើងនេះ បន្ទាប់ពីសហព័ន្ធ បានបញ្ចូលកីឡាករ ឌីសែន វិចិត្រ ជាសមាជិកក្រុមបាល់ទះជម្រើសជាតិអាយុក្រោម ១៨ឆ្នាំកម្ពុជា កាលពីថ្មីៗ ដើម្បីប្រមូលផ្ដុំហ្វឹកហាត់ត្រៀមការប្រកួតថ្នាក់ជាតិ និងអន្ដរជាតិនានា ។
បន្ទាប់ពីបានបញ្ចូលចៅសម្ដេចតេជោ ជាកីឡាករជម្រើសជាតិ U18 កម្ពុជា លោកបណ្ឌិត អាំង សិរីពិសិដ្ឋ បានបញ្ជាក់ច្បាស់ៗថា កៅអីជម្រើសជាតិ មិនប្រកាន់វណ្ណៈ ត្រូវតែជាចៅសម្ដេច ឬកូនអ្នកធំទេ គឺផ្ដោតលើសមត្ថភាពពិតប្រាកដ ដូចដែលលោកែក្រើនរំឮកដល់កីឡាករគ្រប់រូបថា កៅអីជម្រើសជាតិមិនមែនជាកេរ្ដិ៍របស់នរណាម្នាក់ តែអ្នកមានសមត្ថភាពខ្ពស់ និងខិតខំប្រឹងប្រែង នឹងទទួលបានកៅអីតំណាងជាតិនេះ ។
ចំពោះកីឡាករ ឌីសែន វិចិត្រ ស្របពេលសហព័ន្ធបានរៀបចំក្រុមជម្រើសជាតិ U18 ហើយគាប់ជួនឃើញបុរសសង្ហារវ័យក្មេង ទើបអាយុ ១៥ឆ្នាំរូបនេះ មានសមត្ថភាពមិនធម្មតា ពោលគឺកម្រិតអាយុប្រហាក់ប្រហែលគ្នា គ្មានអ្នកណាលើសគេ ជាមួយកម្រិតកដៃ និងម្រាមដៃដ៏អស្ចារ្យ ទើបសហព័ន្ធសម្រេចកោះហៅ វិចិត្រ ចូលជំរុំក្រុមជម្រើសជាតិយុវជន U18 តែម្ដង ។
មន្ដ្រីជាន់ខ្ពស់សហព័ន្ធដដែល បានបង្ហាញសុទិដ្ឋិនិយមថា ប្រសិនបើ ឌីសែន វិចិត្រ ដាក់ចិត្តខិតខំប្រឹងប្រែងហ្វឹកហាត់បន្ថែម លោកជឿជាក់ រូបគេនឹងក្លាយជា ស៊ុន ចាន់ណារ៉ូ ដែលជាអតីតអ្នកលើកបាល់ឆ្នើមក្រុមជម្រើសជាតិកម្ពុជា ទី២ ដោយសារភាពវៃឆ្លាត និងភាពក្លាហានលើទីលានរបស់គេ។ ដូច្នេះសហព័ន្ធនឹងប្រមូលផ្ដុំហ្វឹកហាត់ក្រុមជម្រើសជាតិ U18 ដើម្បីត្រៀមការប្រកួតថ្នាក់ជាតិ និងលក្ខណៈអន្ដរជាតិនាពេលខាងមុខ ។
លោកបណ្ឌិត អាំង សិរីពិសិដ្ឋ បន្ថែមទៀតថា បញ្ហារបស់សហព័ន្ធបច្ចុប្បន្ន គឺអ្នកលើកបាល់ ។ ដូច្នេះសហព័ន្ធបានដាក់ទិសដៅដល់ក្រុមទាំងអស់ ត្រូវផលិតអ្នកលើកបាល់ដោយខ្លួនឯង ហើយ ២ឆ្នាំទៀត លោកជឿជាក់ថា នឹងមានធនធានអ្នកលើកបាល់ច្រើន ។ មិនតែប៉ុណ្ណោះ សម្រាប់រដូវកាលថ្មីខាងមុខ សម្រាប់ពានរង្វាន់សម្ដេចក្រឡាហោម ស ខេង និង តេជោលីគ សហព័ន្ធក៏នឹងរៀបចំក្រុមយុវជន U18 ដែលមានវត្តមានអ្នកលើកបាល់វ័យក្មេង ឌីសែន វិចិត្រ ដើម្បីចូលរួមប្រកួតប្រជែង ក្នុងន័យពង្រឹងសមត្ថភាព និងបទពិសោធន៍ពួកគេ ហើយក្លាយជាធនធានបន្ដវេនដ៏មានសក្ដានុពលត្រៀមការប្រកួតអន្ដរជាតិនានាផងដែរ ៕ អត្ថបទ លី ឈុនឡា



-
ព័ត៌មាន1 week agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន6 days agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន1 week agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS1 week agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន5 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន1 week agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន5 days agoកម្ពុជា និងរុស្សី នៅតែបន្ដពង្រឹងទំនាក់ទនង និងកិច្ចសហប្រតិបត្ដិការល្អទាំងការទូត និងយោធា
-
ព័ត៌មាន1 week agoមន្រ្តីជាន់សមាគមអតីតយុទ្ធជន ចុះពិនិត្យវឌ្ឍនភាពភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង