កីឡា
Liverpool បានត្រឹមស្មើនៅទឹកដីក្រុមប្រជែងជើងឯកថ្មី Nottingham Forest
ក្រុមកំពូលតារាងហង្សក្រហម Liverpool រកបានត្រឹមមួយពិន្ទុប៉ុណ្ណោះនៅសប្តាហ៍ទី ២០ របស់ខ្លួននៃក្របខណ្ឌ English Premier League ក្រោយស្មើ ១-១ នៅទឹកដីក្រុមប្រជែងជើងឯកថ្មីគួរឱ្យភ្ញាក់ផ្អើល Nottingham Forest។
Forest ដែលស្វែងរកជ័យជំនះ ៩ ប្រកួតជាប់គ្នានៅក្នុងលីគជាលើកដំបូងតាំងពីឆ្នាំ ១៩២២ នោះ បានបើកការនាំមុខតាំងពីនាទីទី ៨ ដោយគ្រាប់បាល់របស់ខ្សែប្រយុទ្ធនូវែសេឡង់ Chris Wood។
ក្រុមរបស់លោក Nuno Espirito Santo បានព្យាយាមរក្សាលំនឹងក្រុមដើម្បីយកឈ្នះ Liverpool លើកទីពីររដូវកាលនេះ បន្ទាប់ពីជើងទីមួយនៅទឹកដី Anfield ១-០។

យ៉ាងណាក្តី កីឡាករបម្រុង Diogo Jota គឺជាអ្នកតែតបញ្ចូលទីតាមស្មើបានសម្រេចនៅវគ្គទីពីរ ហើយក៏គ្មានក្រុមណាអាចរកគ្រាប់បាល់បានទៀតដែរ ទោះបីក្រុមបោក Arne Slot មានឱកាសច្រើនលើសលុបតែគ្មានសំណាង។
លទ្ធផលបែបនេះមានន័យថា Liverpool បន្តនាំមុខ ៦ ពិន្ទុពីក្រុមលេខពីរ Nottingham Forest ដដែល។

ចំណែកឯ Manchester City គ្រាប់បាល់នាំមុខពីរគ្រាប់មុនដោយ Phil Foden ត្រូវរលាយសាបសូន្យនៅចុងម៉ោងក្រោយម្ចាស់ផ្ទះ Brentford តាមស្មើវិញពីរគ្រាប់ដោយ Yoane Wissa នាទីទី ៨២ និង Christian Norgaard នាទីទី ៩០+២។
ក្រុមរបស់លោក Pep Guardiola បន្តឈរលេខ ៦ មាន ៣៥ ពិន្ទុស្មើគ្នាជាមួយក្រុមលេខប្រាំ Newcastle ដែលត្រូវទទួល Wolverhampton នៅ St. James Park រាត្រីនេះ។
រីឯ Chelsea បានបន្តស្ថិតិមិនឈ្នះនៅ Premier League ប្រាំប្រកួតជាប់គ្នាក្រោយស្មើ Bournemouth ២-២ ក្នុងទឹកដីរបស់ខ្លួន៕ អត្ថបទ៖នាង សុភាវុធ
-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា6 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧