កីឡា
Bruno Fernandes ស៊ុតគ្រាប់ចុងម៉ោងឱ្យ Manchester United ឈ្នះ Rangers នៅ Europa League
ក្រុមបិសាចក្រហម Manchester United រកបានបីពិន្ទុទាំងតានតឹងក្រោយជ័យជំនះលើក្រុមភ្ញៀវស្កុតឡេន Glasgow Rangers ២-១ នៅ Old Trafford បន្តមិនដែលចាញ់នៅ Europa League រដូវកាលនេះ។
ក្រុមរបស់លោក Ruben Amorim រកបានគ្រាប់នាំមុខមុនដោយបាល់ចូលទីខ្លួនឯងរបស់អ្នកចាំទី Jack Butland នៅពេលដាល់បាល់ទាត់ចេញពីជ្រុងរបស Christian Eriksen។
នៅសល់តែពីរនាទីទៀតចប់ការប្រកួត ពោលគឺនាទីទី ៨៨ ក្រុមភ្ញៀវ Rangers ក៏រកបានគ្រាប់តាមស្មើវិញដោយ Cyriel Dessers ធ្វើឱ្យអ្នកគាំទ្រ Rangers នៅ Old Trafford អបអរសាទរ រីករាយនឹងទទួលយកលទ្ធផលស្មើ។
បានត្រឹមបួននាទីទី នៅក្នុងម៉ោងបន្ថែមបង្គ្រប់នាទីទី ៩០+២ ប្រធានក្រុម Bruno Fernandes គឺជាអ្នកស៊ុតសម្រេចគ្រាប់បាល់បីពិន្ទុឱ្យ Manchester United ឡើងឈរលេខបួនក្នុងតារាងមាន ១៥ ពិន្ទុមិនទាន់ស្គាល់ចាញ់ ពោលគឺឈ្នះ ៤ ស្មើ ៣។
ប្រកួតចុងក្រោយ Manchester United នឹងត្រូវទៅទឹកដីរ៉ូម៉ានីជួប FCSB Steaua Bururesti។
ចំណែក Rangers នៅឈរលេខ ១៣ ស្ថិតក្នុងតំណែង Play-Off ត្រូវជួប Union Saint-Gilloise ក្នុងទឹកដីរបស់ខ្លួនប្រកួតចុងក្រោយ៕ អត្ថបទ៖នាង សុភាវុធ



-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧