កីឡា
AC Milan ឈានដល់កិច្ចព្រមព្រៀងខ្ចី Kyle Walker ពី Man City ដល់ចប់រដូវកាល
ក្លិបបាល់ទាត់អ៊ីតាលី AC Milan បានឈានដល់កិច្ចព្រមព្រៀងក្នុងការចុះហត្ថលេខានាំយកខ្សែការពារអង់គ្លេស Kyle Walker ក្នុងកិច្ចសន្យាខ្ចីជើងដល់ចប់រដូវកាលនេះ។
ក្នុងកិច្ចព្រមព្រៀងនេះ ក៏មានបូករួមទាំងលក្ខខណ្ឌទិញផ្តាច់ផងដែរក្រោយចប់កិច្ចសន្យាខ្ចី។
កីឡាករវ័យ ៣៤ ឆ្នាំរូបនេះ បានធ្វើដំណើរដល់ទីក្រុង Milan ប្រទេសអ៊ីតាលីហើយ ដើម្បីបំពេញកិច្ចសន្យា។
Walker ដែលបង្ហាញខ្លួនសរុបជាមួយ Man City ៣១៦ លើក ធ្លាប់បានប្រាប់អ្នកចាត់ការ Pep Guardiola ថា ចង់ចាកចេញដើម្បីទទួលបានការប្រកួតប្រជែងថ្មី។
កន្លងមកក៏មានការចរចាពីក្របខណ្ឌ Saudi Pro League ផងដែរ តែអតីតខ្សែការពារ Spurs រូបនេះចង់ផ្លាស់ទៅអ៊ីតាលីជាង។
ក្រៅពី Walker, AC Milan ក៏មានទំនាក់ទំនងជាមួយ Manchester United ផងដែរកន្លងមក តែតាមរយៈច្បាប់នៅអ៊ីតាលី ក្នុងពេលទីផ្សារទិញដូរកីឡាករមានសិទ្ធិចុះហត្ថលេខានាំយកកីឡាករអង់គ្លេសតែម្នាក់ប៉ុណ្ណោះ។
រំលឹកថា Kyle Walker គឺជាសមាជិកសំខាន់របស់ City ដែលឈ្នះជើងឯក Premier League ៦ លើកក្រោមការដឹកនាំរបស់លោក Pep Guardiola ក្រោយផ្លាស់ពី Spurs នៅឆ្នាំ ២០១៧ តម្លៃ ៥០ លានផោន៕ អត្ថបទ៖នាង សុភាវុធ

-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧