កីឡា
បឹងកេត បន្ដខកចិត្តលើទឹកដីសៀមរាប ក្រោយចាញ់អង្គរថាយហ្គឺរ ១-០ នៃលីគកំពូលកម្ពុជា
ក្រុមបឹងកេត នៅតែមិនអាចរកជ័យជម្នះជាថ្មី លើក្រុមអង្គរថាយហ្គឺរ នៅទឹកដីខេត្តសៀមរាប បានឡើយ ក្រោយខកខានអស់រយៈពេល ៧រដូវកាល បន្ទាប់ពីរងបរាជ័យ ១-០ ក្នុងជំនួបជើងទី២ នៃលីគកំពូលកម្ពុជា ឆ្នាំ២០២៤/២៥ សប្ដាហ៍ទី១៩ កាលពីរាត្រីថ្ងៃអាទិត្យកន្លងទៅ ។
ក្រោយរក្សាលទ្ធផលស្មើគ្នា ០-០ នៅកីឡដ្ឋានស្ដាតចាស់ កាលពីជើងទី១ បឹងកេត និងអង្គរថាយហ្គឺរ បានបន្ដការប្រកួតដ៏ជក់ចិត្ត នៅកីឡដ្ឋានអាគីហ៊ីរ៉ូកាតុ ដោយវគ្គទី១ បានរក្សាលទ្ធផល ០-០ មុនកីឡាករ គី រីណា រកបានគ្រាប់បាល់នាំមុខឲ្យក្រុមម្ចាស់ផ្ទះ នៅនាទី៦៧ ហើយក៏ជាគ្រាប់បាល់ជ័យជម្នះ ក្នុងការប្រកួតនេះផងដែរ បន្ទាប់ពីបឹងកេត ព្យាយាមវាយបក តែមិនអាចរកគ្រាប់បាល់បានសម្រេច ។
ការបរាជ័យនេះ បានធ្វើឲ្យបឹងកេត បានត្រឹមបន្ដការខកចិត្តជាថ្មី ក្រោយមិនអាចបំបែកកំណត់ត្រាមិនល្អរបស់ខ្លួន ក្នុងការជួបក្រុមអង្គរថាយហ្គឺរ នៅទឹកដីខេត្តសៀមរាប បន្ទាប់ពីយកឈ្នះ ៣-១ ក្នុងលីគ កាលពីឆ្នាំ២០១៧ គឺពួកគេមិនទាន់ស្គាល់ឈ្នះក្រុមមានមូលដ្ឋាននៅខេត្តសៀមរាបនេះឡើយ ដោយជួបគ្នា ៧លើកចុងក្រោយ ក្រុមនាគខៀវ បានចាញ់ក្រុមខ្លាទឹកក្រូច ២ដង និងស្មើគ្នា ៥ដង ។
ការរបូត ៣ពិន្ទុនេះដែរ បានធ្វើឲ្យកៅអី Top-6 របស់បឹងកេត ឡើងកម្ដៅ ដោយពួកគេធ្លាក់មកឈរលេខ៦ និងរក្សា ២៦ពិន្ទុក្នុងដៃ ហើយត្រូវគម្រាមកំហែងដោយក្រុម ISI ដង្កោសែនជ័យ ដែលកំពុងឈរលេខ៧ និងរកបាន ២៤ពិន្ទុ គ្រាដែលនៅសល់ ៣ប្រកួតដូចគ្នា សម្រាប់ជុំទី២ ។ រីឯអង្គរថាយហ្គឺរ បានកើនភាគខ្ពស់ ក្នុងការកក់កៅអី Top-6 ក្រោយឆ្លងកាត់ ១៧ប្រកួតឈ្នះ១០ ស្មើ ៣ និងចាញ់ ៤ រកបាន ៣៣ពិន្ទុបណ្ដោះអាសន្ន ៕ អត្ថបទ លី ឈុនឡា









-
ព័ត៌មាន1 week agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន1 week agoព្រះករុណាព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រី យាងនិវត្តន៍មកដល់កម្ពុជាវិញ បន្ទាប់ពីពិនិត្យ និងថែទាំព្រះរាជសុខភាពនៅចិន
-
ព័ត៌មាន1 week agoហនុមាន ប៊ែវើរីជីស ចាប់ដៃគូជាមួយ AI FARM គាំទ្រយុវជនកម្ពុជាក្នុងការអភិវឌ្ឍបច្ចេកវិទ្យា រ៉ូប៉ូត តាមរយៈ BATTLEBOTx All Star Championship
-
ព័ត៌មាន1 week agoអង្គភាពប្រឆាំងអំពើពុករលួយបានធ្វើកោសល្យវិច័យទូរស័ព្ទជាង ៨០០គ្រឿង និងភស្តុតាងមួយចំនួនទៀតដែលសាលាដំបូងរាជធានីភ្នំពេញប្រគល់ឱ្យ
-
ព័ត៌មាន1 week agoប្រព័ន្ធលូមេធំមួយកន្លែង រីកកកស្ទះដោយកាកសំណល់ប្រើប្រាស់ និងមែកឈើ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យចុះកាយផ្ទាល់ដៃដល់ក្នុងប្រអប់លូ
-
កីឡា1 week agoក្រុមជម្រើសជាតិកម្ពុជា បញ្ចប់ការរង់ចាំជាង ៧០ឆ្នាំ ឡើងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់អន្ដរជាតិលើកដំបូង
-
ព័ត៌មាន1 week agoកងពលតូចដឹកជញ្ជូនលេខ៩៩ ធ្វើលំហាត់ហ្វឹកហ្វឺនបើកអូប័រជាក់ស្តែងត្រៀមសង្រ្គោះពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗ
-
ព័ត៌មាន1 week agoក្រសួងសុខាភិបាល បើកសិក្ខាសាលា ផ្សព្វផ្សាយព្រះរាជក្រឹត្យ ស្តីពីលក្ខន្តិកៈនៃអង្គសុខាភិបាល