ព័ត៌មាន
ការប្រជុំជ្រើសរើសបេក្ខភាពនាយករដ្ឋមន្រ្តីបន្តវេននៅថ្ងៃស្អែកនេះ ធ្វើឡើងតែមួយព្រឹក
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហើបឱ្យដឹងថា សន្និបាតរបស់គណៈកម្មាធិការកណ្តាលគណបក្សបក្សប្រជាជនកម្ពុជា ដើម្បីសម្រេចជ្រើសរើសបេក្ខភាព អ្នកបន្តវេនជានាយករដ្ឋមន្ត្រីកម្ពុជានាពេលអនាគតនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ស្អែកនេះ គឺធ្វើឡើងតែមួយព្រឹកប៉ុណ្ណោះ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហើបឱ្យដឹងថា សន្និបាតរបស់គណៈកម្មាធិការកណ្តាលគណបក្សបក្សប្រជាជនកម្ពុជា ដើម្បីសម្រេចជ្រើសរើសបេក្ខភាព អ្នកបន្តវេនជានាយករដ្ឋមន្ត្រីកម្ពុជានាពេលអនាគតនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ស្អែកនេះ គឺធ្វើឡើងតែមួយព្រឹកប៉ុណ្ណោះ។ សម្តេចតេជោ បានបង្ហើបឱ្យដឹងដូច្នេះនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគាររដ្ឋបាលថ្មីនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១នេះ។

សូមបញ្ជាក់ថា លោកហ៊ុន ម៉ាណែត គឺជាបេក្ខភាពនាយករដ្ឋមន្រ្តីនៃកម្ពុជានាពេលអនាគតដែលសម្តេចតេជោ ហ៊ុន សែន បានប្រកាសគាំទ្រជាសាធារណៈកាលពីពេលថ្មីៗនេះ។ ក្រោយការប្រកាសនេះ មន្រ្តីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល និងមហាជនកម្ពុជាជាច្រើននាក់ទៀត ក៏បានចេញមកប្រកាសគាំទ្របេក្ខភាពលោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីកម្ពុជានាពេលអនាគតនេះផងដែរ។ បើតាមពួកគេ គឺលោក ហ៊ុន ម៉ាណែត មានលក្ខណៈសម្បត្តិ និងគុណសម្បត្តិគ្រប់គ្រាន់សម្រាប់ដំណែងដឹកនាំកំពូលរបស់កម្ពុជានេះ។


ប៉ុន្តែ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា សម្តេចនៅមានបេក្ខភាពលេចធ្លោរនៅក្នុងចិត្តរបស់សម្តេចចំនួន៤រូបផ្សេងទៀត ដែលជាបេក្ខភាពប្រកួតប្រជែងជាមួយនឹងលោក ហ៊ុន ម៉ាណែត។ យ៉ាងណាក៏ដោយ បេក្ខភាពនាយករដ្ឋមន្រ្តីកម្ពុជាបន្តវេន នឹងត្រូវជ្រើសរើសជាផ្លូវការនៅក្នុងសន្និបាតរបស់គណៈកម្មាធិការកណ្តាលគណបក្សបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១៕
អត្ថបទពី៖ KPT
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា6 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន7 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧
-
ព័ត៌មាន1 week agoចំណូលថវិកាថ្នាក់ជាតិឆ្នាំ២០២៧ ត្រូវបានគ្រោងចំនួន ៣២ ៣២៧ប៊ីលានរៀល កើនឡើង ៦,៧% ធៀប ឆ្នាំ២០២៦