កីឡា
ឃឹម បូរ៉ា៖ គុនខ្មែរ ជួយឪពុកម្ដាយខ្លួន ស្គាល់ទឹកដីអឺរ៉ុប និងប្ដេជ្ញាចិត្តខ្ពស់ ដើម្បីតតាំងជាមួយម្ចាស់ផ្ទះអេស្ប៉ាញ
កីឡាករ ឃឹម បូរ៉ា បានសម្ដែងការសប្បាយចិត្តជាខ្លាំង ក្នុងដំណើរឆ្ពោះទៅប្រទេសអេស្ប៉ាញ ដើម្បីចូលរួមព្រឹត្តិការណ៍ប្រកួត «Ganzberg គុនខ្មែរ ស៊ុបពើរហ្វៃត៍-អេស្ប៉ាញ» ដែលជាបេសកកម្មដ៏កក់ក្ដៅ ដ្បិតមានឪពុកម្ដាយ និងបងប្អូនបង្កើតទៅជាមួយ ហើយបានប្ដេជ្ញាចិត្តខ្ពស់ នឹងព្យាយាមធ្វើឲ្យបានល្អបំផុត ដើម្បីគុនខ្មែរ និងអ្នកគាំទ្រ ។

នេះបើតាមការលើកឡើង មុនប្រតិភូ គ្រូបង្វឹក និងកីឡាករគុនខ្មែរ បានធ្វើដំណើរចាកចេញពីមាតុភូមិ ឆ្ពោះទៅទីក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ កាលពីរាត្រីថ្ងៃអង្គារ ត្រៀមការប្រកួតនាយប់រំលងអធ្រាត្រថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៥ ខាងមុខ ។ បេសកកម្មនេះ ដឹកនាំដោយលោក គង់ វិសាល តំណាងអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន ជាប្រធានប្រតិភូ ។

បូរ៉ា បន្ដថា នេះជាលើកទី២ ហើយ ដែលខ្លួនបានចេញទៅប្រកួតលើទឹកដីអឺរ៉ុប ។ ប៉ុន្ដែបេសកកម្មនេះ គឺកាន់តែមានអត្ថន័យសម្រាប់អាជីព ដ្បិតដោយសារ គុនខ្មែរ បានផ្ដល់ឱកាសឲ្យខ្លួន ធ្វើដំណើររួមគ្នាលើកដំបូង ជាមួយគ្រួសារ ដែលមានឪពុកម្ដាយ និងប្អូនប្រុស ។ រីឯប្អូនប្រុសកីឡាករ ឃីម ឌីម៉ី ក៏បានចាត់ទុកនេះ គឺជាឱកាសដ៏ល្អ ដើម្បីបង្ហាញសមត្ថភាព និងចាប់យកឱកាសចេញទៅប្រកួតក្រោយៗទៀតផងដែរ ។
ជាមួយគ្នា លោក គង់ វិសាល បានសម្ដែងនូវក្ដីរីករាយ ក្នុងនាមតំណាងអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន ដែលបានបន្ដរួមចំណែកផ្សព្វផ្សាយ និងគាំទ្របេសកកម្មគុនខ្មែរ ទៅកាន់ទឹកដីអឺរ៉ុបជាបន្ដបន្ទាប់ ហើយលោកក៏សង្ឃឹមថា ការរួមចំណែកនេះ នឹងជំរុញឲ្យវិស័យកីឡាប្រដាល់គុនខ្មែរ ដែលជាកីឡាអត្តសញ្ញាណជាតិកាន់តែមានភាពរីកចម្រើន និងល្បីល្បាញបន្ថែមទៀត ពិសេសបេសកកម្មទៅកាន់ទឹកដីអេស្ប៉ាញពេលនេះ ។

បើតាមការបញ្ជាក់របស់លោក សឿ វណ្ណៈ ស្ថាបនិក Kun Khmer Super Fight បានឲ្យដឹងថា បេសកកម្មគុនខ្មែរ ក្នុងព្រឹត្តិការណ៍ «Ganzberg គុនខ្មែរ ស៊ុបពើរហ្វៃត៍-អេស្ប៉ាញ» សហព័ន្ធបានបញ្ជូនកីឡាករគុនខ្មែរ ៥រូបទៅប្រកួត ក្នុងនោះកីឡាករ ឃឹម បូរ៉ា ត្រូវប្រកួតដណ្ដើមខ្សែក្រវាត់ទម្ងន់ ៦១គីឡូក្រាម ជាមួយជើងខ្លាំងអេស្ប៉ាញ ម៉ារីអូ អាល់វ៉ារេស ។ រីឯកីឡាករ គឿម សុវណ្ណឃីម និង ប៊ុន សុវណ្ណ បេក្ខភាពប្រកួតម៉ារ៉ាតុង ឆ្ពោះទៅដណ្ដើមខ្សែក្រវាត់ទម្ងន់ស្រាល ជាមួយកីឡាករអេស្ប៉ាញ និងអង់គ្លេស ព្រមទាំងកីឡាករវ័យក្មេង ឃីម ឌីម៉ី និង ហុង សុវណ្ណចាន់សុធី ដែលនឹងត្រូវធ្វើការប្រកួតមិត្តភាពជាមួយកីឡាករម្ចាស់ផ្ទះអេស្ប៉ាញដូចគ្នា ។
បន្ទាប់ពីធ្វើដំណើរដល់ទីក្រុងម៉ាឌ្រីដ អ្នកលេងគុនខ្មែរទាំង ៥រូប គឺមានពេលវេលា ៣ថ្ងៃ ដើម្បីហ្វឹកហាត់ និងត្រៀមខ្លួនការប្រកួត ដែលនឹងចាប់ផ្ដើមនាវេលាម៉ោង ១១យប់ ថ្ងៃទី០៨ ខែកុម្ភៈ ត្រូវនឹងពេលវេលានៅកម្ពុជា ហើយការប្រកួតនេះ ក៏នឹងមានការផ្សាយបន្ដផ្ទាល់លើកញ្ចក់ទូរទស្សន៍ BTV ផងដែរ៕ អត្ថបទ លី ឈុនឡា


-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន