ព័ត៌មាន
ការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត គ្មានការឆៀករថយន្តតាមអនឡាញ ឬគ្រុបតាមតេឡេក្រាមឡើយ
ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណៈនិងដឹកជញ្ជូន បានបញ្ជាក់ប្រាប់ឲ្យដឹងនារសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះថា ការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត(ឆៀក) ចាំបាច់ត្រូវតែយានយន្តដែលត្រូវឆៀកនោះ ទៅកាន់មណ្ឌលឆៀក ដើម្បីត្រួតពិនិត្យដោយផ្ទាល់ជាច្រើនចំណុច តាមលក្ខណៈបច្ចេកទេស មុននឹងមណ្ឌលឆៀកសម្រេចថា រថយន្តនោះជាប់ ឬក៏ធ្លាក់ មុននឹងត្រូវផ្តល់វិញ្ញាបណ្ណបត្រជូន។
“អ្នកនាំពាក្យក្រសួងសាធារណការ បានបញ្ជាក់យ៉ាងច្បាស់ថា គ្មានការឆៀករថយន្តតាម អនឡាញ ឬគ្រុបតាមតេឡេក្រាមឡើយ។”
ឯកឧត្តម ផន រឹម បន្ថែមថាកន្លងមកក្រសួងសាធារណការ និងដឹកជញ្ជូន បានសហការជាមួយសមត្ថកិច្ចក្នុងការចាត់វិធានការលើហ្វេសប៊ុក ហ្វេសប៊ុកផេក តិកតុក តេលេក្រាម និងប្រព័ន្ធបណ្តាញសង្គមនានា ដែលបានផ្សព្វផ្សាយខ្លឹមសារ ក្នុងន័យជាអ្នកបម្រើសេវាសាធារណៈរបស់ក្រសួងដូចជា ការផ្តល់សេវាសាធារណៈចុះបញ្ជីយានយន្ត ត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ លិខិតអនុញ្ញាតឱ្យយានយន្តធ្វើអាជីវកម្មដឹកជញ្ជូនផ្លូវគោកក្នុងប្រទេស បណ្ណបើកបរយានយន្ត និងបណ្ណអនុញ្ញាតបើកបរអន្តរជាតិ។
សូមបញ្ជាក់ថាព័ត៌មានដែលបានចុះផ្សាយលើទំព័រហ្វេសប៊ុក គណនីហ្វេសប៊ុក និងគណនីតេលេក្រាមទាំងអស់នេះ ជាព័ត៌មានមិនពិត មានចរិតបង្កការភ័ន្តច្រឡំដល់សាធារណជន ធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ក្រសួងសាធារណការ និងដឹកជញ្ជូនផងដែរ។
ជាមួយគ្នានេះ ក្រសួងសូមជំរុញលើកទឹកចិត្ត និងអំពាវនាវដល់សាធារណជន បងប្អូនប្រជាពលរដ្ឋមេត្តាជៀសវាងការប្រើប្រាស់សេវាសាធារណៈក្រៅផ្លូវការ ដែលនាំឱ្យខាតបង់ពេលវេលា ព្រមទាំងថវិកា និងសូមមកទទួលសេវាសាធារណៈ នៅតាមមណ្ឌលផ្តល់សេវារបស់ក្រសួងសាធារណការ និងដឹកជញ្ជូន៕ អត្ថបទ៖ កុម្ភៈ







-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន7 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន