ព័ត៌មាន
យុទ្ធនាការបរិច្ចាគឈាមក្នុងទិវានៃក្តីស្រឡាញ់ “ផ្តល់ឈាម ផ្តល់ក្តីស្រឡាញ់”
ភ្នំពេញ ៖ អ្នកស្ម័គ្រចិត្តបរិច្ចាគឈាម មកពីគ្រប់ទិសទីនៃទូទាំងខណ្ឌទាំង១៤ នៃរាជធានីភ្នំពេញ រួមមានសិស្ស, និស្សិត, យុវជនកាកបាទក្រហម, សប្បុរសជន, បុគ្គលិកវីតាល់ មីជាតិ មន្ត្រីរាជការ ក្រសួងស្ថាប័ន សរុបជាង១០០០នាក់ បានចូលរួមក្នុងយុទ្ធនាការបរិច្ចាគឈាមនាទិវានៃក្តីស្រឡាញ់ ក្រោមប្រធានបទ «ផ្តល់ឈាម ផ្តល់ក្តីស្រឡាញ់» ដែលបានប្រព្រឹត្តនៅក្នុងបរិវេណនៃមជ្ឈមណ្ឌលជាតិផ្តល់ឈាម នាថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ដែលជាការសហការរៀបចំ និងឧបត្ថម្ភពីក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់ និង មីជាតិ)។
យុទ្ធនាការបរិច្ចាគឈាមនាថ្ងៃនេះ បានរៀបចំឡើងក្នុងគោលបំណងក្នុងការជួបជុំអ្នកស្ម័គ្រចិត្តពីគ្រប់ទិសទី និងគ្រប់ស្រទាប់វណ្ណៈ រួមគ្នាផ្តល់អំណោយឈាម ដោយផ្សាភ្ជាប់អត្ថន័យនៃការចែករំលែកសេចក្តីស្រឡាញ់ និងអំពើល្អ ជូនចំពោះខ្លួនឯង និងមនុស្សជុំវិញខ្លួន តាមរយៈការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដែលចេញពីបេះដូងពោរពេញដោយមនោសញ្ចេតនា និងសាមគ្គីភាព ។
ឯកឧត្តមវេជ្ជបណ្ឌិត ហុក គឹមចេង អគ្គនាយកបច្ចេកទេស នៃក្រសួងសុខាភិបាល និងលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានកោតសរសើរចំពោះ មជ្ឈមណ្ឌលជាតិផ្ដល់ឈាម ក្នុងការរៀបចំកម្មវិធីបរិច្ចាគឈាមនាថ្ងៃនេះឡើងក្នុងគោលបំណងជួយជំរុញចលនាបរិច្ចាគឈាមស្ម័គ្រចិត្តឱ្យកាន់តែមានចំនួនច្រើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ និងបានថ្លែងអំណរគុណដល់សប្បុរសជនបរិច្ចាគឈាមស្ម័គ្រចិត្តគ្រប់រូប ដែលបានចូលរួមចំណែកធ្វើឱ្យប្រសើរឡើងនូវសុខភាព និងសុខមាលភាព របស់ប្រជាជនកម្ពុជា ដែលជាការចែករំលែកជីវិតដល់ជនរងគ្រោះ និងអ្នកជំងឺគ្រប់ប្រភេទ ជាច្រើននាក់នៅកម្ពុជា។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមវេជ្ជបណ្ឌិត ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ទៅដល់ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់ និង មីជាតិ) តែងតែចូលរួមគាំទ្រ និងផ្សព្វផ្សាយនូវរាល់សកម្មភាពបរិច្ចាគឈាមនាពេលកន្លងមក។
លោកជំទាវអ្នកឧកញ៉ា ជឹង សុគន្ធាវី អគ្គនាយិកាប្រតិបត្តិក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់ និងមីជាតិ) កោតសសើរថ្នាក់ដឹកនាំនៃមជ្ឈមណ្ឌលជាតិផ្ដល់ឈាម ដែលផ្តួចផ្តើមឱ្យមានការរៀបចំកម្មវិធីនេះយ៉ាងទៀងទាត់ និងរៀងរាល់ឆ្នាំ ដើម្បីជាលទ្ធភាព និងឱកាសនៃការជួបជុំអ្នកស្ម័គ្រចិត្ត ក្នុងការផ្តល់អំណោយឈាម និងអត្ថន័យនៃការចែករំលែកសេចក្តីស្រឡាញ់ ជូនខ្លួនឯង ជូនមនុស្សជាទីស្រឡាញ់ និងមនុស្សជុំវិញខ្លួន ។ លោកជំទាវ បន្តថា វីតាល់ ក្រៅពីផ្តល់ជូននូវទឹកពិសាដែលមានគុណភាព, សុវត្ថិភាព, និងអនាម័យខ្ពស់ វីតាល់ តាមរយៈមូលនិធិ២៥រៀល បានចូលរួមចំណែកក្នុងទំនួលខុសត្រូវចំពោះការងារអភិវឌ្ឍសង្គម ជាមួយសកម្មភាពសប្បុរសធម៌នានា ដោយឈរលើសសរស្តុម្ភ ៤ ចំបង រួមមាន ៖ វិស័យអប់រំ, បរិស្ថាន, សុខាភិបាល-កីឡា និងសង្គម វប្បធម៌ សម្រាប់ជាគុណប្រយោជន៍ជូនសង្គមជាតិ និងដល់អតិថិជនរបស់យើង។ វីតាល់ ប្តេជ្ញានឹងបន្តចូលរួមឧបត្ថម្ភគាំទ្រដល់សកម្មភាពការងារ របស់មជ្ឈមណ្ឌលជាតិផ្ដល់ឈាម និងដំណើរការប្រមូលឈាម រួមទាំងយុទ្ធនាការ នៃការចុះប្រមូលផ្តល់អំណោយឈាម ដែលឈានទៅដល់ការពង្រីកវិសាលភាពប្រមូលឈាមបន្ថែមនៅតាមបណ្ដាខេត្ត នាថ្ងៃអនាគតផងដែរ។ នេះជាកិច្ចសហការរៀបចំ និងឧបត្ថម្ភគាំទ្រពីសំណាក់ វីតាល់ និងមីជាតិ ដែលសបញ្ជាក់យ៉ាងច្បាស់អំពីការចូលរួមយ៉ាងសកម្ម ក្នុងសកម្មភាពទំនួលខុសត្រូវសង្គមជាមួយនឹងការយកចិត្តទុកដាក់ ការស្រឡាញ់ និងចូលរួម ដើម្បីជាប្រយោជន៍ដល់សហគមន៍ និងសង្គមជាតិ ពីស្លាកសញ្ញា នៃផលិតផលរបស់ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី «វីតាល់មោទនភាព ផលិតផលជាតិ»។
អ្នកស្ម័គ្រចិត្តចូលរួមបរិច្ចាគឈាមនាថ្ងៃនេះ មកពីក្រសួង ស្ថាប័ន និងសាលារាជធានីភ្នំពេញ ខណ្ឌទាំង១៤ និងអង្គភាពចំណុះ បានលើកឡើងរួមគ្នាថា ថ្ងៃនេះបានមកបរិច្ចាគឈាម សម្រាប់ការផ្តល់នៃកី្តស្រលាញ់ ជាពិសេសការផ្តល់ឈាមនេះ គឺជាយុទ្ធនាការមួយដ៏សំខាន់ ក្នុងការសង្រ្គោះអាយុជីវិតប្រជាពលរដ្ឋនៅទូទាំងព្រះរាជាណាចក្រកម្ពុជា។
លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានឱ្យដឹងថា ក្នុងឆ្នាំ២០២៥នេះជាលើកទី៩ ដែលមជ្ឈមណ្ឌលជាតិផ្ដល់ឈាមនៃក្រសួងសុខាភិបាលបានរៀបចំឡើងយ៉ាងស្រស់ស្អាត ក្រោមប្រធានបទ «ផ្ដល់ឈាម ផ្ដល់ក្ដីស្រឡាញ់» គឺជាប្រធានបទដ៏មានអត្ថន័យសម្រាប់យើងទាំងអស់គ្នា និងមានគោលបំណងសំខាន់ ២គឺ ៖ ដើម្បីបង្កលក្ខណៈឱ្យយុវជន យុវនារី ប្រជាជនទូទៅចែករំលែកក្តីស្រឡាញ់របស់គាត់ដោយចូលរួមបរិច្ចាគឈាមជួយដល់ជនរងគ្រោះដែលត្រូវការឈាម។ ដើម្បីអំពាវនាវឱ្យគ្រប់អង្គភាព ស្ថាប័ន វិស័យឯកជន អង្គការជាតិ និងអន្តរជាតិចូលរួមចំណែកក្នុងភាពជាដៃគូជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាមដើម្បីជំរុញលើកកម្ពស់ការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ។ លោកវេជ្ជបណ្ឌិត បន្តថា យើងត្រូវការឈាមមួយប្លោក ដើម្បីជួយសង្គ្រោះជីវិតអ្នកជំងឺរៀងរាល់ ៥នាទីម្តង ។ តម្រូវការឈាមប្រចាំថ្ងៃ សរុបមានពី៣០០ ទៅ៣៥០ ប្លោកនៅរាជធានីភ្នំពេញ។ តាមតួលេខបានបង្ហាញថា តម្រូវការឈាមក្នុងឆ្នាំ២០២៤កន្លងមកនេះ មានចំនួនអ្នកបរិច្ចាគឈាមដោយស្ម័គ្រចិត្ដ និងមិនទទួលកម្រៃ ចំនួន ៣៥,៦៧៥ប្លោក ស្មើនឹង ២២.៤០% នៃអំណោយឈាមទាំងអស់ ១៦៦,៥២៤ប្លោក។ តម្រូវការទូទាំងប្រទេសមានប្រមាណជាង ១៧៩,៣៣២ប្លោក ហើយមជ្ឈមណ្ឌលជាតិផ្តល់ឈាមបានគ្របដណ្តប់ជាង ៧៥%នៃការផ្គត់ផ្គង់ឈាមទូទាំងប្រទេស៕
អត្ថបទ រដ្ឋា

-
ព័ត៌មាន1 week ago
ប្រធានអាស៊ានប្តូរវេន អំពាវនាវដល់មេដឹកនាំកម្ពុជា និងថៃ អនុវត្តបទឈប់បាញ់ជាបន្ទាន់ និងសន្ទនាដោយសន្តិវិធី
-
ព័ត៌មាន1 week ago
TOP STORY | សម្ដេចតេជោ៖ «ពេលនេះ ខ្ញុំកំពុងតែរួមចំណែកបញ្ជាទ័ព តាមប្រព័ន្ធវីដេអូ និងប្រព័ន្ធផ្សេងទៀតជាមួយនាយករដ្ឋមន្ត្រី, រដ្ឋមន្ត្រីក្រសួងការពារជាតិ អគ្គមេបញ្ជាការកងទ័ព និងបញ្ជាការកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់»
-
ព័ត៌មាន1 week ago
TOP STORY | អ្នកនាំពាក្យសម្ដេចតេជោ៖ ថ្ងៃទី៣នៃសត្រូវឈ្លានពាន តេជោសែន បន្តផ្តល់ប្រឹក្សាយុទ្ធសាស្រ្តយោធាដល់សម្តេចធិបតី និងបណ្តាមេទ័ពដើម្បីវាយខ្មាំងដោយភាពហានក្លា
-
PR NEWS4 days ago
ក្រុមហ៊ុន GANZBERG ឧបត្ថម្ភដល់កងទ័ពជួរមុខ ដែលកំពុងឈរជើងការពារបូរណភាពទឹកដីកម្ពុជា សរុបចំនួន ១,០០០,០០០ ដុល្លារ
-
ព័ត៌មាន6 days ago
កិច្ចចរចាបទឈប់បាញ់រវាងកម្ពុជា និងថៃបានចាប់ផ្តើម ក្រោមការសម្របសម្រួលរបស់ម៉ាឡេស៊ី និងមានការចូលរួមពីតំណាងអាមេរិក និងចិន
-
ព័ត៌មាន1 week ago
អ្នកនាំពាក្យក្រសួងការពារជាតិបានផ្តាំទៅភាគីថៃថាកម្ពុជាមិនទាន់មានការចាំបាច់ត្រូវប្រើប្រាស់មីស៊ីល PHL -03នោះទេ
-
ព័ត៌មាន12 hours ago
ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម នាំយកថវិការបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រគល់ជូនវីរភាពកងទ័ពពលី ចំនួន៤រូប នៅខេត្តឧត្តរមានជ័យ
-
ព័ត៌មាន7 days ago
កម្ពុជាប្រាប់ទៅថៃថា គ្មានហេតុផលអ្វីដែលកម្ពុជា បាញ់ទៅលើប្រាសាទតាមាន់ ដែលជាដួងព្រលឹកដូនតាខ្លួន នោះឡើយ