កីឡា
ពានសម្ដេចតេជោ-ថ្នាក់ជាតិ នឹងប្រកួតកាត់សេចក្ដីរកបេក្ខភាព ៣ក្រុមឡើងបង្គ្រប់វគ្គ ១/៤ ស្អែកនេះ
ការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៨ (ថ្នាក់ជាតិ) ឆ្នាំ២០២៤/២៥ នឹងបន្ដការប្រកួតកាត់សេចក្ដីរកបេក្ខភាព ៣ក្រុមទៀត ឡើងបង្គ្រប់កៅអីវគ្គ ៨ក្រុមចុងក្រោយ នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ បន្ទាប់ពីរកឃើញបេក្ខភាព ៥ក្រុមកក់កៅអីវគ្គ ១/៤ ផ្ដាច់ព្រ័ត្រ ។
សម្រាប់កម្មវិធីប្រកួតជើងទី២ ក្នុងវគ្គ ១៦ក្រុមចុងក្រោយចំនួន ៣គូចុងក្រោយ រួមមានក្រុមព្រះខ័នរាជស្វាយរៀង នឹងត្រូវបើកទ្វារផ្ទះស្វាគមន៍សមាគមកីឡាបាល់ទាត់ខេត្តកែប ក្រោយយកឈ្នះក្រៅដី ៩-០ កាលពីជើងទី១ គ្រាដែលគិរីវង់សុខសែនជ័យ នឹងត្រូវតតាំងជាមួយក្រុមម្ចាស់ផ្ទះឡាយហ្វខេត្តព្រះសីហនុវិញម្ដង ក្រោយយកឈ្នះ ២-០ លើទឹកដីខ្លួន កាលពីជើងទី១ ។ រីឯក្រុម ISI ដង្កោសែនជ័យ នឹងត្រូវជួបក្រុមជើងឯកថ្នាក់ខេត្ត មន្ទីរអប់រំ យុវជន និងកីឡា ខេត្តត្បូងឃ្មុំ នៅទឹកដីតំបន់វេងស្រេង បន្ទាប់ពីជើងទី១ បានយកឈ្នះ ៣-០ ក្រៅដី ។
ក្នុងចំណោមការប្រកួតកាត់សេចក្ដីនេះ សម្រាប់ក្រុមទទួលបានជ័យជម្នះ រវាងព្រះខ័នរាជស្វាយរៀង និងខេត្តកែប នឹងត្រូវឡើងទៅជួបក្រុមឈ្នះ រវាងក្រុមគិរីវង់សុខសែនជ័យ និងក្រុមឡាយហ្វខេត្តព្រះសីហនុ នៅក្នុងវគ្គ ៨ក្រុមចុងក្រោយ ។ ចំណែកក្រុមឈ្នះ រវាង ISI ដង្កោសែនជ័យ និងខេត្តត្បូងឃ្មុំវិញ នឹងត្រូវឡើងទៅជួបក្រុមបឹងកេត នៅវគ្គ ៨ក្រុមចុងក្រោយ ។
ចំពោះបេក្ខភាព ៤ក្រុមផ្សេងទៀត ក្រៅពីក្រុមនាគខៀវបឹងកេត ដែលបានកក់កៅអីវគ្គ ១/៤ ផ្ដាច់ព្រ័ត្រ នៃពានរង្វាន់សម្ដេចតេជោ-ថ្នាក់ជាតិឆ្នាំនេះ រួមមានក្រុមវិសាខា ត្រូវជួបក្រុមកងយោធពលខេមរភូមិន្ទ និងក្រុមភ្នំពេញក្រោន ត្រូវជួបក្រុមណាហ្គាវើលដ៏ ។ ចំពោះការប្រកួតវគ្គ ៨ក្រុមចុងក្រោយនេះដែរ នឹងត្រូវធ្វើការប្រកួត ២ជើងដូចគ្នា ដើម្បីកាត់សេចក្ដីរកក្រុមឈ្នះឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដែលគ្រោងនឹងប្រព្រឹត្តទៅ នាថ្ងៃទី២៦-២៧ ខែកុម្ភៈ សម្រាប់ជើងទី១ និងជើងទី២ ប្រកួតនាថ្ងៃទី០២-០៣ ខែមេសា ឆ្នាំ២០២៥ ខាងមុខ៕ អត្ថបទ លី ឈុនឡា

-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន7 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន