ព័ត៌មាន
ក្រុមកម្មការិនីមានផ្ទៃពោះរោងចក្រ ហ្វ័រម៉ាត បង្ហាញទឹកមុខសប្បាយរីករាយ ខណៈទទួលបានអត្ថប្រយោជន៍ពី ប.ស.ស.
ក្រុមកម្មការិនីមានផ្ទៃពោះ បម្រើការក្នុងរោងចក្រ ហ្វ័រម៉ាត (ខេមបូឌា) ខូ អិលធីឌី ដែលត្រូវបានអគ្គិភ័យឆាបឆេះ បានបង្ហាញការសប្បាយចិត្ត ដែលពួកគាត់នៅតែទទួលបានអត្ថប្រយោជន៍ជាច្រើនពី បេឡាជាតិសន្តិសុខសង្គម (ប.ស.ស) ក្នុងការពិនិត្យផ្ទៃពោះ និងសេវាថែទាំសុខភាព និងដោយមានការសម្របសម្រួលយកចិត្តទុកដាក់របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។
លោកស្រី ភឿន លីណា កម្មការិនីមានផ្ទៃពោះនៃរោងចក្រ ហ្វ័រម៉ាត បានលើកឡើងថា ពិតជាសប្បាយចិត្តពេលមាន ប.ស.ស. គឺយើងអាចចំណេញ និងទទួលបានអត្ថប្រយោជន៍ច្រើន ដោយសាររាជរដ្ឋាភិបាលជួយក្នុងការចំណាយផ្សេងៗ តាំងពីពេលពិនិត្យផ្ទៃពោះរហូត ដល់ពេលសម្រាលកូន និងក្រោយសម្រាលកូន ក្នងការយកកូនទៅចាក់វ៉ាក់សាំងរហូតដល់កូនអាយុក្រោម ២ឆ្នាំ។ លោកស្រីបញ្ជាក់ថា រាល់ការទៅទទួលសេវាកម្មនៅតាមមន្ទីរពេទ្យជាដៃគូ ប.ស.ស. គឺលឿនរហ័ស មានការយកចិត្តទុកដាក់ខ្ពស់ និងមិនមានការលំបាកអ្វីឡើយ ពោលគឺមិនចំណាយអ្វីទាំងអស់ ។
កម្មការិនីមានផ្ទៃពោះមួយរូបទៀត លោកស្រី ម៉ៅ សុខរក្សា ក៏បានលើកឡើងដែរថា តាមរយៈបេឡាជាតិសន្តិសុខសង្គម (ប.ស.ស) មុនពេលសម្រាលកូន លោកស្រីទទួលបានលុយ ៨ម៉ឺនរៀល សម្រាប់ការពិនិត្យផ្ទៃពោះម្តងៗ រួមនិងការឧបត្ថម្ភផ្សេងៗទៀត ដែលនេះពិតជាបានលើក កម្ពស់ជីវភាពពលរដ្ឋ កាត់បន្ថយភាពក្រីក្របានយ៉ាងច្រើន។ លោកស្រីសូមថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងក្រុមការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលយកចិត្តទុកដាក់ខ្ពស់ពីទុក្ខលំបាករបស់កម្មករនិយោជិត ក្រោយហេតុការណ៍អគ្គិភ័យឆាបឆេះរោងចក្រ ឆេះនេះផងដែរ។
ជាមួយគ្នានេះដែរ លោកស្រី សយ សុភា ប្រធានសាខាបេឡាជាតិសន្តិសុខសង្គម (ប.ស.ស) ខណ្ឌដង្កោ បានលើកឡើងថា ជាការឆ្លើយតបទៅនឹងស្ថានភាពជាក់ស្តែង និងដើម្បីជួយសម្រួលបញ្ហាប្រឈមនានារបស់បងប្អូនកម្មករនិយោជិត ពិសេសកម្មការិនីដែលមានផ្ទៃពោះ ក្រុមការងារ ប.ស.ស. សាខាខណ្ឌដង្កោ បានចុះទៅដល់ទីតាំងភ្លាមៗ ក្រោយហេតុការណ៍អគ្គិភ័យឆាបឆេះរោងចក្រ ហ្វ័រម៉ាត។ លោកស្រីបញ្ជាក់ថា ជាការឆ្លើយតបចំពោះស្ត្រីមានផ្ទៃពោះសរុប ១៤នាក់ នៃរោងចក្រ ហ្វ័រម៉ាត នេះ គឺ ប.ស.ស. នៅតែបន្តផ្ដល់ជូនអត្ថប្រយោជន៍ដែល កម្មការិនីមានផ្ទៃពោះទទួលបានដដែល។ ដូចនេះសូមបងប្អូនកម្មការិនីកុំមានការព្រួយបារម្ភ ព្រោះនៅពេលកម្មការិនីមានផ្ទៃពោះបានបំពេញតាមលក្ខខណ្ឌកំណត់របស់ ប.ស.ស. គឺពួកគាត់នឹងទទួលបានប្រាក់ឧបត្ថម្ភជា ៣ ដំណាក់កាល ស្មើនឹងចំនួន ១៥លើក គឺចាប់តាំងពីពិនិត្យផ្ទៃពោះ ពេលសម្រាលកូន និងក្រោយសម្រាលកូនរហូតដល់កូនមានអាយុក្រោម២ឆ្នាំ។
យោងតាមក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សម្រាប់សមាជិក ប.ស.ស. ដែលជាកម្មការិនីមានផ្ទៃពោះ នឹងទទួលបានអត្ថប្រយោជន៍ដូចជា៖ ទទួលបានសេវាពិនិត្យ និងថែទាំមុន និងក្រោយសម្រាល, ទទួលបានសេវាសម្រាលកូនដោយឥតគិតថ្លៃនៅគ្រប់មន្ទីរពេទ្យដៃគូ ប.ស.ស. , ទទួលបានប្រាក់បំណាច់ប្រចាំថ្ងៃ ៧០% ចំនួន ៩០ថ្ងៃ, ទទួលបានប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាល ក្នុងអំឡុងពេលពិនិត្យផ្ទៃពោះ មុនសម្រាល និងក្រោយសម្រាល និងការចាក់វ៉ាក់សាំងកូនរហូតកុមារអាយុក្រោម២ឆ្នាំ។
សូមជម្រាបផងដែរថា សមាជិក ប.ស.ស. ក្នុងវិស័យឯកជន ដើម្បីទទួលបានប្រាក់បំណាច់មាតុភាពខាងលើ លុះត្រាតែបានបង់ភាគទានមក ប.ស.ស. បានយ៉ាងតិច ៩ខែក្នុងអំឡុងពេល ១២ខែចុងក្រោយគិតមកដល់ខែសម្រាលកូន៕











-
កីឡា1 week agoម្ចាស់ផ្ទះកម្ពុជា បន្ដគ្រងជើងឯកពានបាល់ទះសម្ដេចធិបតី រដូវកាលទី២ ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តកំពង់ស្ពឺ កំពុងជំរុញការស្ថាបនាជួសជុលកែលម្អផ្លូវជាច្រើនខ្សែដែលរងការខូចខាត
-
ព័ត៌មាន1 week agoក្រសួងបរិស្ថានគាំទ្រកិច្ចសហការជាមួយអង្គការ WWF លើការគ្រប់គ្រងបរិស្ថាននៅបឹងទន្លេសាប ការលើកកម្ពស់ជីវភាពសហគមន៍ និងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ
-
ព័ត៌មាន1 week agoACU ទទួលបានជំនួយសម្ភារៈបច្ចេកទេសពីចិន ចូលរួមលើកកម្ពស់ប្រសិទ្ធភាពបង្រ្កាបអំពើពុករលួយនៅកម្ពុជា
-
ព័ត៌មាន1 week agoលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញវឌ្ឍនភាព និងការចាប់ផ្តើមអនុវត្ត “កម្មវិធីលើកកម្ពស់ជីវភាពគ្រួសារយុទ្ធជន តាមរយៈគំរូផលិតកម្មកសិកម្មទំនើប”
-
ព័ត៌មាន1 week agoអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដុតបំផ្លាញគ្រឿងញៀនជាង ៤តោន នៅខេត្តកោះកុង
-
ព័ត៌មាន1 week agoតំណាងអយ្យការសម្រេចបើកការស៊ើបសួរ លើជនត្រូវចោទឆេង ភារុណ និងបក្សពួកម្នាក់ទៀត ក្នុងសំណុំរឿងហិង្សានៅខណ្ឌបឹងកេងកង
-
ព័ត៌មាន1 week agoផ្ទះទេវតាទី៣៣៨ មួយខ្នងទៀតដោយមានភ្ជាប់ប្រព័ន្ធភ្លើងសូឡា និងទឹកស្អាត ត្រូវបានលោកជំទាវ ហ៊ុន ម៉ាណា ប្រគល់ជូនពលរដ្ឋខ្វះខាតជីវភាព នៅខេត្តកំពង់ធំ