ព័ត៌មាន
ម៉ាដាហ្កាស្កាស្វែងយល់ពីប្រព័ន្ធទូទាត់បាគង និងការអនុវត្តនយោបាយរូបិយវត្ថុកម្ពុជា
ភ្នំពេញ ÷ ធនាគារជាតិនៃកម្ពុជា និងធនាគារកណ្ដាលនៃប្រទេសម៉ាដាហ្កាស្កា ចុះអនុស្សរណៈយោគយល់មួយ ដើម្បីផ្ដល់លទ្ធភាពដល់ សមភាគីម៉ាដាហ្កាស្កា សិក្សាស្វែងយល់អំពីប្រតិបត្តិការនៃប្រព័ន្ធបាគង ការគ្រប់គ្រងទុនបម្រុងអន្តរជាតិ និងការអនុវត្តនយោបាយ រូបិយវត្ថុរបស់ប្រទេសកម្ពុជា។
ឯកឧត្តម Hon. Aivo H. Andrianarivelo ទេសាភិបាលធនាគារកណ្ដាលម៉ាដាហ្កាស្កា លើកឡើងនៅចុះអនុស្សរណៈយោគ យល់គ្នា ដើម្បីផ្ដល់លទ្ធភាពដល់សមភាគីម៉ាដាហ្កាស្កាសិក្សាស្វែងយល់អំពីប្រតិបត្តិការនៃប្រព័ន្ធបាគង នៅរាជធានីភ្នំពេញ ថ្ងៃទី១៨ ខែ កុម្ភៈ ឆ្នាំ ២០២៥ នេះ ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍសេដ្ឋកិច្ច និងប្រព័ន្ធធនាគារកម្ពុជា ជាពិសេសប្រព័ន្ធទូទាត់ បាគង ព្រមទាំងការគរពូនទុនបម្រុងអន្តរជាតិរបស់ប្រទេសកម្ពុជា។ ឯកឧត្តម ក៏បានបង្ហាញសុទិដ្ឋិនិយម ចំពោះកិច្ចសហប្រតិបត្តិការ ជាមួយធនាគារជាតិនៃកម្ពុជា ដែលនឹងផ្ដល់អត្ថប្រយោជន៍ទៅវិញទៅមក ទាំងផ្នែកសេដ្ឋកិច្ច និងផ្នែកសង្គមដូចជា វិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍ជាដើម។
ជាការឆ្លើយតប លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានផ្តល់បដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ ដល់ គណៈប្រតិភូធនាគារកណ្តាលម៉ាដាហ្កាស្កា ដែលបានចាប់អារម្មណ៍សិក្សាស្វែងយល់អំពី ប្រព័ន្ធប្រតិបត្តិការធនាគារកណ្តាលរបស់ ធនាគារជាតិនៃកម្ពុជា ជាពិសេសប្រព័ន្ធទូទាត់បាគង ព្រមទាំងបង្ហាញឆន្ទៈបង្កើនកិច្ចសហប្រតិបត្តិទ្វេភាគី ឱ្យកាន់តែប្រសើរបន្ថែម ទៀត។ លើសពីនេះ លោកជំទាវទេសាភិបាល ក៏បានជម្រាបជូនសមភាគីម៉ាដាហ្កាស្កាផងដែរថា កន្លងមក ប្រទេសផ្សេងៗទៀត ក៏បានមកសិក្សាស្វែងយល់ពីបទពិសោធន៍របស់ធនាគារជាតិនៃកម្ពុជា លើការអភិវឌ្ឍប្រព័ន្ធបាគង លោកជំទាវក៏បានបង្ហាញក្តីសង្ឃឹម ថា ធនាគារកណ្តាលទាំងពីរ នឹងអាចតភ្ជាប់ប្រព័ន្ធទូទាត់ឆ្លងដែនទ្វេភាគីជាមួយគ្នានាពេលខាងមុខ។
សូមបញ្ជាក់ថា អនុស្សរណៈយោគយល់ទ្វេភាគីនេះ ត្រូវបានចុះហត្ថលេខាដោយលោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិ នៃកម្ពុជា និងឯកឧត្តម Hon. Aivo H. Andrianarivelo ទេសាភិបាលធនាគារកណ្តាលម៉ាដាហ្កាស្កា ក្នុងគោលបំណងដើម្បីបង្កើត ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការរវាងធនាគារកណ្ដាលទាំងពីរ ដោយផ្តោតលើគម្រោងសិក្សាស្រាវជ្រាវ គម្រោងតភ្ជាប់ និងនវានុវត្តន៍ ហិរញ្ញវត្ថុ ជាពិសេសប្រព័ន្ធទូទាត់បាគងជាដើម៕
អត្ថបទ៖ សុន រ៉ាឌី









-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា4 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន2 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ