ព័ត៌មាន
សម្ដេចធិបតី៖ ការប្រើប្រាស់បណ្ដាញសង្គម គឺដើម្បីភ្ជាប់ទំនាក់ទំនង នាយករដ្ឋមន្ត្រី និងពលរដ្ឋ
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា ការប្រើប្រាស់បណ្ដាញសង្គម Facebook របស់សម្ដេចគឺជាសិទ្ធិឯកជន ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងជាមួយប្រជាពលរដ្ឋ ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងឱកាសអញ្ជើញចែកសញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យ អាស៊ី-អឺរ៉ុប នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ នេះ បានបញ្ជាក់ថា ក្នុងនាមជានាយក រដ្ឋមន្ត្រីរបស់ប្រទេស សម្ដេចមានសិទ្ធិឱ្យប្រជាជន ដឹងពីសកម្មភាពការងារសម្ដេច ពោលគឺការប្រើប្រាស់ បណ្ដាញសង្គម គឺដើម្បីភ្ជាប់ទំនាក់ទំនងនាយករដ្ឋមន្ត្រី និងពលរដ្ឋ ។
សម្ដេចធិបតីបានបញ្ជាក់ថា ការប្រើប្រាស់បណ្ដាញសង្គម Facebook មិនបានយកថវិកាជាតិមួយ រៀលនោះឡើយ ។
សម្ដេចធិបតី បានបញ្ជាក់ថា មានមេដឹកនាំនយោបាយនៅលើពិភពលោកជាច្រើនរូប ក៏បានប៊ូត ហ្វេសប៊ុករបស់ខ្លួន ដើម្បីឱ្យប្រជាពលរដ្ឋជាច្រើនបានឃើញអំពីសមកម្មភាពរបស់ខ្លួន ដោយចំណាយថវិការាប់លានដុល្លារ ។ មានអ្នកនយោបាយខ្លះបានជេរសម្ដេចថាចំណាយលុយអត់ប្រយោជន៍ មិនជួយប្រជាជន សម្ដេចបានចោទសួរវិញថា ចុះអ្នកខ្លះមានលុយជិះយន្តហោះដើរជេរ និងការចំណាយនៅតាមសណ្ឋា គារ មួយឆ្នាំៗរាប់សែនដុល្លារ តើបានលុយមកពីណាដែរ ហើយបានប្រយោជន៍អីដែរ ៕ អត្ថបទ៖ ម៉ក់ រេនីតា
-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន7 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន