ព័ត៌មាន
កិច្ចប្រជុំបូកសរុបលទ្ធផលការងារការអនុវត្តគោនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្តិភាព ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារអនុវត្តបន្តឆ្នាំ២០២៥
នៅសាលប្រជុំប្រាសាទព្រះវិហារ នៅរសៀលថ្ងៃទី១៨ ខែកុម្ភៈ ម្សិលមិញនេះ មានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្តិភាព ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារអនុវត្តបន្តឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តព្រះវិហារ ក្រោមអធិបតីភាព ឯកឧត្តម អ៊ុ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារត្រួតពិនិត្យ និងជំរុញការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ស្ថិតក្នុងសមត្ថកិច្ចក្រសួងមហាផ្ទៃនៅថ្នាក់ក្រោមជាតិ មានការអញ្ជើញចូលរួមនាឱកាសនោះរួមមាន ឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្ដម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ ព្រមទាំង ប្រតិភូអមដំណើរ អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត អជ្ញាធរមូលដ្ឋានទាំង៨ក្រុង /ស្រុក និង អ្នកពាក់ព័ន្ធជាច្រើនរូប។
ឯកឧត្តម គីម រិទ្ធី បានគោរពរាយការណ៍ជូន ឯកឧត្តម គណៈអធិបតី ដោយសង្ខេបអំពីលទ្ធផលការងារសំខាន់ៗ នៃការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព សម្រេចបាននៅក្នង ឆ្នាំ២០២៤នេះ។ បន្ថែមពីនេះ ឯកឧត្តម ក៏បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំង អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានចូលរួមយ៉ាងសកម្ម ក្នុងការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព សំដៅធានាបាននូវសន្តិសុខសុវត្ថិភាព សណ្តាប់ ធ្នាប់សាធារណៈ និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ជាពិសេសគឺ ការចូលរួមទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ ធនធានធម្មជាតិ និងបទល្មើសនានា ក្នុងភូមិសាស្ត្រខេត្ត សម្រេចបានលទ្ធផលល្អប្រសើរគួរឱ្យកត់សម្គាល់។
ក្នុងឱកាសនោះ ឯកឧត្តម អ៊ុ ម៉ារ៉ា បានជម្រុញដល់ រដ្ឋបាលខេត្ត ក្រុង/ស្រុកទាំង៨ មន្ទីរអង្គភាពជំនាញ និងកងកម្លាំងមានសមត្ថកិច្ចទាំងអស់ ពិសេសអាជ្ញាធរមូលដ្ឋានសូមចូលរួមអនុវត្តវិធានការយ៉ាង ម៉ឺងម៉ាត់ក្នុងការទប់ស្កាត់ បទល្មើសព្រៃឈើ ធនធានធម្មជាតិ ក្មេងទំនើង ល្បែងស៊ីសង គ្រឿងញៀន និងបទល្មើសនានា ដោយអនុវត្តតាមវិធានការច្បាប់ និងលិខិតបទដ្ឋានជាធរមានឱ្យបានតឹងរឹងសំដៅការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋអោយកាន់តែមានភាពសុខដុមរមនា។









-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន7 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន