ព័ត៌មាន
តំណាងរដ្ឋមន្ត្រីក្រសួងបរិស្ថាន ចូលរួមប្រកាសតែងតាំងមុខតំណែងប្រធានមន្ទីរបរិស្ថាន ខេត្តព្រះវិហារថ្មី
ពិធីប្រកាសតែងតាំង លោក មឿន សុភេទ ចូលកាន់មុខតំណែងជាប្រធានមន្ទីរបរិស្ថាន ខេត្តព្រះវិហារថ្មី ជំនួសលោក សុង ច័ន្ទសុជាតិ ដែលត្រូវបានទទួលភារកិច្ចថ្មី នៅក្រសួងបរិស្ថាន ក្រោមអធិបតីភាព ឯកឧត្តម សាន វណ្ណទី រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន។
ពិធីនេះប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសាលប្រជុំរដ្ឋបាលសាលាខេត្ត ព្រះវិហារ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្ត គណៈប្រតិភូអមដំណើរ, លោក លោកស្រីជាអភិបាលរងខេត្ត មេបញ្ជាការកងកម្លាំងទាំងបី ថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជុំវិញខេត្ត អភិបាលក្រុង-ស្រុក មន្ត្រីរាជការ មន្រ្តីឧទ្យានុរក្សា និងមន្រ្តីជាប់កិច្ចសន្យា នៃមន្ទីរបរិស្ថាន ខេត្តជាច្រើនរូបទៀត។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានសម្តែងនូវការអបអរសាទរចំពោះ លោក មឿន សុភេទ ដែលត្រូវបានថ្នាក់ដឹកនាំផ្តល់សេចក្តីទុកចិត្ត តែងតាំងជាប្រធានមន្ទីរបរិស្ថាន ខេត្តព្រះវិហារថ្មី និងសូមជូនពរ លោក សុង ច័ន្ទសុជាតិ អតីតប្រធានមន្ទីរ បរិស្ថានខេត្តព្រះវិហារ ដែលត្រូវបានទទួលភារកិច្ចថ្មី នៅក្រសួងបរិស្ថាន ហើយចំពោះការផ្លាស់ ប្តូរភារកិច្ចនេះ គឺស្របតាមកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល សំដៅផ្លាស់ប្តូរបទពិសោធន៍ ចំណេះដឹង និងការអភិវឌ្ឍន៍ធនធានមនុស្ស លើវិស័យបរិស្ថាន និងគ្រប់គ្រងធនធានធម្មជាតិ ឱ្យកាន់តែមានការអភិវឌ្ឍរីកចម្រើនបន្ថែមទៀត។
ឯកឧត្តម សាន វណ្ណទី រដ្ឋលេខាធិការប្រចាំការ បានផ្ដល់អនុសាសន៍ណែនាំដល់ប្រធាន មន្ទីរដែលទទួលបានការតែងតាំងថ្មី ត្រូវមានសាមគ្គីភាព សម្របសម្រួល និងសហការល្អជាមួយគ្រប់អង្គភាពជុំវិញខេត្ត, ពង្រឹងចំណេះដឹង ទាំងបច្ចេកទេស និងច្បាប់ និងសិក្សាឱ្យបានច្បាស់អំពីតួនាទីរបស់ខ្លួន និងសិទ្ធិក្នុងការអនុវត្តច្បាប់ លិខិតបទដ្ឋាន ពិសេសក្រមបរិស្ថាន, ត្រូវយកយុទ្ធសាស្រ្តចក្រា ដែលមានសសរស្តម្ភទាំងបី ទៅរៀបចំជាផែនការសកម្មភាពជាក់ស្តែង តាមភូមិសាស្ត្រ និងស្ថានភាព ដើម្បីធានាសម្រេចឱ្យបាននូវកម្មវត្ថុយុទ្ធសាស្រ្តចក្រា, សិក្សាឱ្យច្បាស់អំពីការងារដែលបានផ្ទេរតាមគោលការណ៍វិមជ្ឈការ និងវិសហមជ្ឈការ ដោយត្រូវទទួលខុសត្រូវអនុវត្តឱ្យមានប្រសិទ្ធភាព។
បន្ថែមពីនេះ ត្រូវចេះប្រើកម្លាំងសរុប ក្នុងពេលដែលស្ថានភាពខ្វះមន្ត្រី។ ករណីចាំបាច់ឱ្យទាន់ពេលវេលា។ ការសុំអន្តរាគមន៍ពីខេត្ត ពីក្រសួង ក្នុងករណីចាំបាច់ឱ្យទាន់ពេលវេលា, ត្រូវរាយការណ៍ និងស្នើសុំកម្លាំងក្នុងក្របខណ្ឌគណៈបញ្ជាការឯកភាពខេត្ត ដើម្បីអនុវត្តវិធានការនានា, ត្រូវចេះប្រើប្រព័ន្ធបច្ចេកវិទ្យា ក្នុងការគ្រប់គ្រង និងដឹកនាំការងារ។ ត្រូវរៀបចំឱ្យមានផែនការការងារច្បាស់លាស់ជាក់ស្តែង និងតាមដានការអនុវត្ត។ លើសពីនេះ ត្រូវគោរពការចាត់តាំងការងារ ត្រូវគោរពវិជ្ជាជីវៈ ស្មោះត្រង់ជាមួយការងារ និងថ្នាក់លើ។










-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន7 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន