ព័ត៌មាន
មន្ទីរពេទ្យយោធាបំពាក់ឧបករណ៍ទំនើបៗកាន់តែច្រើនរួមទាំងម៉ាស៊ីនវះកាត់បេះដូង ឆ្អឹងខ្នង និងសរសៃឈាម
មន្ទីរពេទ្យព្រះកេតុមាលា ឬហៅកាត់ថាមន្ទីរពេទ្យទាហាន បានបំពាក់ឧបករណ៍កាន់តែទំនើបបន្ថែមទៀត ដែលសុទ្ធតែយកមកពីប្រទេសជប៉ុន ចិន អាល្លឺម៉ង និងប្រទេសមួយចំនួនទៀតដើម្បីបម្រើសេវាព្យាបាល ដល់បងប្អូនប្រជាពលរដ្ឋ ខណៈឧករណ៍ទាំងនោះអាចធ្វើការវះកាត់បេះដូង ឆ្អឹងខ្នង សរសៃឈាម តម្រង់នោម ខួរក្បាល វះកាត់ក្រលៀន និងជំងឺជាច្រើនទៀត។
ថ្លែងប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ឧត្តមសេនីយ៍ឯក លី សុវណ្ណ ជាប្រធានមន្ទីរពេទ្យព្រះកេតុមាលាបានឲ្យដឹងថា សព្វថ្ងៃនេះមន្ទីរពេទ្យបានកំពុងបំពាក់ឧបករណ៍ទំនើបៗជាច្រើនទៀតជាបន្តបន្ទាប់ រួមទាំងក្រុមវេជ្ជបណ្ឌិត ដើម្បីបម្រើសេវាព្យាបាលជំងឺទូទៅជូនដល់បងប្អូនប្រជាពលរដ្ឋ ខណៈបច្ចុប្បន្នមន្ទីរពេទ្យទាហានមួយនេះ បានកំពុងធ្វើការសហការជាមួយបេឡាជាតិសន្តិសុខសង្គម ដែលហៅកាត់ថា ប.ស.ស.នោះ។
ឯកឧត្តមឧត្តមសេនីយ៍ឯក លី សុវណ្ណ បានបញ្ជាក់ឲ្យដឹងទៀតថា ក្រៅពីបំពាក់នូវឧបករណ៍ទំនើបៗកាន់តែច្រើនរួមទាំងក្រុមវេជ្ជបណ្ឌិតនោះ មន្ទីរពេទ្យក៏បានពង្រីកនូវអគារស្នាក់នៅ និងព្យាបាលរបស់អ្នកជម្ងឺកាន់តែច្រើនបន្ថែមទៀតផងដែរ ខណៈសព្វថ្ងៃអ្នកជំងឺមកទទួលសម្រាកព្យាបាលនូវមន្ទីរពេទ្យនេះកាន់តែច្រើនជាងមុន ពោលគឺមួយថ្ងៃរហូតដល់ជាងពីររយនាក់ ដោយកាលពីកន្លងទៅមានត្រឹមតែជាង៣០នាក់ក្នុងមួយថ្ងៃៗនោះ។
សូមបញ្ជាក់ថា បច្ចុប្បន្នមន្ទីរពេទ្យកេតុមាលាទទួលការព្យាបាលជំងឺទូទៅ ជូនដល់បងប្អូនប្រជាពលរដ្ឋដោយមិនគិតថ្លៃ ហើយមួយវិញទៀតមន្ទីរពេទ្យក៏បានធ្វើការសហការជាមួយបេឡាសន្តិសុខសង្គម(បសស)ផងដែរ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការកែលម្អរគុណភាពសេវាសុខាភិបាល និងដើម្បី ឆ្លើយតបចំពោះការរំពឹងទុករបស់បងប្អូនប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសនោះ។
ឧត្តមសេនីយ៍ឯក លី សុវណ្ណ បានលើកឡើងទៀត រាជរដ្ឋាភិបាល អាណត្តិទី៧ បានបន្តយកចិត្តទុកដាក់ និងពង្រឹងគុណភាពសេវាសុខាភិបាលទាំងអស់តាមមូលដ្ឋាននៅទូទាំងប្រទេស ដោយពង្រឹងការពង្រាយគ្រូពេទ្យបន្ថែមទៀត ហើយផ្ដល់សេវា២៤ម៉ោងលើ២៤ម៉ោង ខណៈការណ៍មន្ទីរពេទ្យកេតុមាលាបានបើកចំហរព្យាបាលជូនប្រជាពលរដ្ឋ២៤ម៉ោងលើ២៤ម៉ោង ដើម្បីឆ្លើយតបនឹងការរំពឹងទុករបស់អ្នកជំងឺ និងបង្កើនជំនឿទុកចិត្ត របស់ប្រជាពលរដ្ឋមកលើប្រព័ន្ធសុខាភិបាលសាធារណៈ ក្នុងនោះចាំបាច់ត្រូវពង្រឹងប្រសិទ្ធភាព នៃយន្តការតាមដាន និងវាយតម្លៃគុណភាពសេវាសុខាភិបាល ដែលកំពុងអនុវត្តនាពេលបច្ចុប្បន្ននេះ៕ អត្ថបទ៖ បាន ចក់










-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន7 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន