ព័ត៌មាន
ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្ដីពី “ការផ្ដល់ធាតុចូល និងគាំទ្រការអនុវត្តបទបញ្ជាផ្ទៃក្នុងនៃការគ្រប់គ្រងសន្តិសុខសាយប័រ”
កាលពីរសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ) បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្ដីពី “ការផ្ដល់ធាតុចូល និងគាំទ្រការអនុវត្តបទបញ្ជាផ្ទៃក្នុងនៃការគ្រប់គ្រងសន្តិសុខសាយប័រ” ដោយមានការចូលរួមពីថ្នាក់ដឹកនាំគ្រប់អគ្គនាយកដ្ឋាន អគ្គាធិការដ្ឋាន នាយកដ្ឋានសវនកម្មផ្ទៃក្នុង និងគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល ចាប់ពីអនុប្រធាននាយកដ្ឋានឡើង សរុបប្រមាណ ១០០នាក់។
សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណងបង្ហាញពីការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំ និងអង្គភាពចំណុះទីស្តីការ ក.ប.ទ. ក្នុងការអនុវត្តនូវគោលការណ៍ស្តង់ដាសុវត្ថិភាពឌីជីថលសម្រាប់មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ កម្មវិធីនិងប្រព័ន្ធឌីជីថល ក៏ដូចជាឧបករណ៍ឌីជីថលដែលប្រើប្រាស់នៅក្នុង ក.ប.ទ. ដើម្បីឱ្យការធ្វើបរិវត្តកម្មឌីជីថលរបស់ក្រសួងកាន់តែមានប្រសិទ្ធភាព ប្រសិទ្ធិផល សុវត្ថិភាពខ្ពស់ និងកាត់បន្ថយហានិភ័យការពីវាយប្រហារតាមប្រព័ន្ធឌីជីថល។







-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧
-
ព័ត៌មាន1 week agoចំណូលថវិកាថ្នាក់ជាតិឆ្នាំ២០២៧ ត្រូវបានគ្រោងចំនួន ៣២ ៣២៧ប៊ីលានរៀល កើនឡើង ៦,៧% ធៀប ឆ្នាំ២០២៦