ព័ត៌មាន
ទ្រព្យសកម្មរបស់គ្រឹះស្ថានធនាគារបានហក់ឡើង ខណៈគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានថយចុះ
ទ្រព្យសកម្មរបស់គ្រឹះស្ថានធនាគារក្នុងឆ្នាំ ២០២៤ បានកើនឡើងជាង ៨ ភាគរយ ត្រូវប្រមាណជាង ៨៤ ប៊ីលានដុល្លារអាមេរិក ខណៈទ្រព្យសកម្មនៅក្នុងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បានថយចុះជិត ៤ ភាគរយ មកត្រូវប្រមាណជាង ៦,២ ប៊ីលានដុល្លារអាមេរិក។
ធនាគារជាតិនៃកម្ពុជា បានបង្ហាញរបាយការណ៍ឆ្នាំ ២០២៤ ស្តីពីវឌ្ឍនភាពនៃការសម្រេចបាននៅក្នុងវិស័យធនាគារ និង ហិរញ្ញវត្ថុ ក្នុងនោះធនាគារបន្តរក្សាបានភាពធន់ទាំងផ្នែកដើមទុន និងសន្ទនីយភាព និងអនុវត្តប្រតិបត្តិការសេវាធនាគារ ប្រកបដោយ ភាពប្រុងប្រយ័ត្ន ខណៈដែលស្ថានភាពដើមទុនរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបន្តមានភាពគ្រប់គ្រាន់ អនុលោមតាមបទប្បញ្ញត្តិ (១៥%) ដោយអនុបាតភាពគ្រប់គ្រាន់នៃដើមទុនវិស័យធនាគារ មានកម្រិតជាមធ្យម ២២,៥% និងវិស័យមីក្រូហិរញ្ញវត្ថុមានកម្រិត ២៦,២%។
ចំពោះវិស័យធនាគារ, នៅក្នុងឆ្នាំ២០២៤ នេះ ទ្រព្យសកម្មរបស់គ្រឹះស្ថានធនាគារបានកើនឡើង ៨,២% ដល់ប្រមាណជាង ៣៤២ ទ្រីលានរៀល ត្រូវជាង ៨៤ ប៊ីលានដុល្លារអាមេរិក ដោយឥណទានបានកើនឡើង ៣,៣% ដល់ប្រមាណជាង ២២០ ទ្រីលាន រៀល ត្រូវជាង ៥៤ ប៊ីលានដុល្លារអាមេរិក និងមានចំនួន ២,៤ លានគណនី។ ឥណទានត្រូវបានផ្ដល់ទៅកាន់វិស័យសំខាន់ៗ ក្នុង សេដ្ឋកិច្ចដូចជា៖ ការជួញដូររាយ ១៦,៩%, ការទិញផ្ទះជាកម្មសិទ្ធិផ្ទាល់ខ្លួន ១២,៥%, ការជួញដូរអចលនទ្រព្យ ១១,៦%, ការឱ្យ ខ្ចីជាបុគ្គល ១០,១%, សំណង់ ៩,៧%, កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ៨,៩%, ការជួញដូរដុំ ៨,៨%, កម្មន្តសាល ៤,៣% សណ្ឋាគារនិងភោជនីយដ្ឋាន ៤,០%, និងផ្សេងៗ ១៣,២%។
ដោយឡែកវិស័យមីក្រូហិរញ្ញវត្ថុក្នុងឆ្នាំ ២០២៤ នេះដែរ, ទ្រព្យសកម្មគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានថយចុះជិត ៤% មកនូវជាង ២៥ ទ្រីលានរៀល ត្រូវប្រមាណ ៦,២ ប៊ីលានដុល្លារអាមេរិក ដែលក្នុងនោះឥណទានបានកើនឡើងជិត ២% ដល់ជាង ២១ ទ្រីលាន រៀល ត្រូវប្រមាណ ៥,៣ ប៊ីលានដុល្លារអាមេរិក ដោយមាន ១,៦ លានគណនី។ ឥណទានទាំងនេះបានផ្តល់ទៅកាន់វិស័យសំខាន់ៗ ក្នុងសេដ្ឋកិច្ចរួមមាន៖ អង្គភាពគ្រួសារ ៣២,៨%, កសិកម្ម ២០,៨%, ពាណិជ្ជកម្មនិងជំនួញ ២០,១%, សេវាកម្ម ១១,៨%, សំណង់ ៦,៧%, ដឹកជញ្ជូន ២,៧%, កម្មន្តសាល ២,៧% និងផ្សេងៗ ២,៤%៕ អត្ថបទ៖ សុន រ៉ាឌី

-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន7 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន