ព័ត៌មាន
មន្ទីរពេទ្យហ្លួងម៉ែ និងអង្គការនគរទេព ប្តេជ្ញារួមគ្នាលើកកម្ពស់សុខុមាលភាពប្រជាជនងាយរងគ្រោះ
អង្គការនគរទេព កំពុងចូលរួមគាំទ្រដល់មន្ទីរពេទ្យ ហ្លួងម៉ែ លើការធ្វើតេស្តស្វែងរកជំងឺមហារីកដំណាក់កាលដំបូង សម្រាប់ប្រជាជន ងាយរងគ្រោះ បានស្វែងយល់បន្ថែមពីជំងឺមហារីក និងការព្យាបាលបានទាន់ពេលវេលា ដើម្បីបង្ការការរីករាលដាលជំងឺមហារីក ដំណាក់កាលចុងក្រោយ។
លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី នៅក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាងមន្ទីរពេទ្យ ហ្លួងម៉ែ ជាមួយអង្គការ នគរទេព នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ បានសម្តែងនូវសេចក្តីសោមន្សរីករាយ និងអបអរសាទរចំពោះកិច្ចសហប្រតិបត្តិការ រវាងអង្គការនគរទេព និងមន្ទីរពេទ្យហ្លួងម៉ែ សំដៅដល់ការលើកកម្ពស់សុខុមាលភាពប្រជាជនងាយរងគ្រោះ ជាពិសេសស្ត្រី លើការ ធ្វើតេស្តស្វែងរកជំងឺមហារីកដំណាក់កាលដំបូង។ លោកជំទាវកិត្តិបណ្ឌិត ក៏បានលើកឡើងពីបេសកកម្មរបស់អង្គការនគរទេព គឺមិន ស្វែងរកប្រាក់ចំណូលផ្ទាល់ និងជួយអ្នកងាយរងគ្រោះនៅកម្ពុជា ដែលពុំមានលទ្ធភាពក្នុងការទទួលសេវាសុខាភិបាល។
លោកជំទាវកិត្តិបណ្ឌិត បានសម្តែងនូវការកោតសរសើរ ពីការខិតខំប្រឹងប្រែងបំពេញការងាររបស់ថ្នាក់ដឹកនាំ និងក្រុមការងារ មន្ទីរពេទ្យហ្លួងម៉ែ ដែលបញ្ហានេះ, អង្គការនគរទេព នឹងបន្តជួយគាំទ្រទៅតាមលទ្ធភាព និងសមត្ថភាព ក្នុងការលើកកម្ពស់សុខុមាល ភាពរបស់ប្រជាជនងាយរងគ្រោះ ជាពិសេសស្ត្រីនិងក្មេងស្រី។
លោកសាស្ត្រាចារ្យជំនួយ ស៊ូ ស៊ីផាណ្ណា នាយកមន្ទីរពេទ្យ ហ្លួងម៉ែ បានបង្ហាញនូវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅ និងគោរពថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅ ជូនដល់លោកជំទាវកិត្តិបណ្ឌិត និងអង្គការនគរទេព ដែលបានជួយគាំទ្រមន្ទីរពេទ្យ លើការធ្វើតេស្តស្វែង រកជំងឺមហារីកដំណាក់កាលដំបូង សម្រាប់ប្រជាជនងាយរងគ្រោះ។ ការធ្វើតេស្តដំណាក់កាលដំបូងនេះ ពិតជាមានសារៈសំខាន់ ណាស់ នៃបង្ការការរីករាលដាលជំងឺមហារីកដំណាក់កាលចុងក្រោយ ដែលពិបាកក្នុងការព្យាបាល។
លោកនាយក បន្តថា បច្ចុប្បន្នមន្ទីរពេទ្យបានកៀងគរ បានធនធានមនុស្សដែលចាំបាច់ ព្រមទាំងបាននិងកំពុងស្វែងរក និង បញ្ជូនទៅបណ្តុះបណ្តាលនៅតាមមន្ទីរពេទ្យជាតិ និងនៅក្រៅប្រទេស ក្រោមកិច្ចគាំទ្រពីរាជរដ្ឋាភិបាល មន្ទីរពេទ្យក៏បានកែសម្រួល ហេដ្ឋារចនាសម្ព័ន្ធឡើងវិញ និងបានបំពាក់សម្ភារបរិក្ខារដែលចាំបាច់មួយចំនួន។ លើសពីនេះ ក្រោមការគាំទ្រពីដៃគូ មន្ទីរពេទ្យបាន បញ្ជូនបុគ្គលិក ទៅបណ្តុះបណ្តាលនៅក្រៅប្រទេស លើជំនាញរូបវិទ្យាវេជ្ជសាស្ត្រ និងជំនាញព្យាបាលដោយកាំរស្មី។ បញ្ហានេះ មន្ទីរពេទ្យបានបើកដំណើរការពិនិត្យ និងពិគ្រោះជំងឺក្រៅ និងត្រៀមបើកទទួលព្យាបាលជំងឺមហារីក ដោយចាក់ថ្នាំគីមីនៅសប្តាហ៍ ក្រោយ និងដោយការបាញ់កាំរស្មីនៅពាក់កណ្តាលខែ មីនា ឆ្នាំ២០២៥ ខាងមុខ។
គួររំលេចផងដែរថា តាមរយៈអនុស្សរណៈនេះ អង្គការនគរទេពនឹងជួយគាំទ្រ លើការធ្វើតេស្តរកជំងឺមហារីកមាត់ស្បូន ដំណាក់កាល ដំបូង ដល់ស្ត្រីងាយរងគ្រោះ (ចំនួនមានកំណត់) រយៈពេលមួយឆ្នាំ និងបំពាក់ម៉ាស៊ីនថតកាំរស្មី X ឌីជីថល (Digital X Ray) ចំនួន ០១ គ្រឿង ជូនដល់មន្ទីរពេទ្យ ហ្លួងម៉ែផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី







-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន7 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន