ព័ត៌មាន
មេបញ្ជាការតំបន់ប្រតិបត្តការសឹករងកំពង់ឆ្នាំង ហាមកម្លាំងកងទ័ពកំពុងបង្ក្រាបបទល្មើស មិនអោយប៉ះពាល់លុយកាក់ពីឈ្មួញនោះឡើយ
កំពង់ឆ្នាំង៖ មុនចេញប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទ លោកឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការតំបន់ប្រតិបត្តការសឹករងកំពង់ឆ្នាំង នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានដាស់តឿនដល់កម្លាំងកងទ័ពតំបន់ប្រតិបត្តការសឹករងកំពង់ឆ្នាំងទាំងអស់ មិនអោយប៉ះពាល់ដល់លុយកាក់ ដែលឈ្មួញបទល្មើសនេសាទទាំងនោះកំពុងព្យាយាមសូកប៉ាន់ ជាថ្នូនឹងការមិនបង្ក្រាបនោះឡើយ។
លោកឧត្តមសេនីយ៍ត្រី អ៊ុំ សុភា បានបន្តថា៖ កន្លងមកលោកបានលឺថា មានឈ្មួញបទល្មើសនេសាទ ចង់យកលុយកាក់មកអោយកម្លាំងកងទ័ពជាថ្នូនឹងការមិនបង្ក្រាបបទល្មើសនេសាទ ក៏ប៉ុន្តែករណីនេះ ប្រសិនបើលោកឧត្តមសេនីយ៍ត្រីរកឃើញថា មានកម្លាំងកងទ័ពយើងណាម្នាក់ហ៊ានប្រព្រឹត្តិទង្វើបែបនេះ នឹងត្រូវទទួលវិន័យយ៉ាងធ្ងន់ធ្ងរបំផុត ព្រោះកម្លាំងកងទ័ព គឺជាកម្លាំងពិសេសជួយអន្តរាគមន៍បង្ក្រាបរាល់បទល្មើសទាំងអស់ដែលថ្នាក់លើប្រគល់ភារកិច្ចអោយ និងការពារសុខសន្តិភាព បូរណៈភាពទឹកដីជូនប្រជាពលរដ្ឋ។
នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ កម្លាំងតំបន់ប្រតិបត្តការសឹករងកំពង់ឆ្នាំង និងកម្លាំងអង្គភាព៩១១ ប្រមាណជាង៤០នាក់ បាន និងកំពុងបំផ្លាញដុំសម្រាស់ធំៗក្នុងដែនសមត្ថកិច្ចក្រុងកំពង់ឆ្នាំងបានជាច្រើនដុំ និងកំពុងបង្ក្រាបបន្តទៅកាន់ភូមិកោះក្របី ឈនទៅដល់ឃុំប្រឡាយមាស ស្រុកកំពង់លែង។ ដោយឡែកកម្លាំងកងទ័ពផ្សេងទៀត ក៏កំពុងបង្ក្រាបបំផ្លាញសម្រាស់ផ្សេងទៀត នៅតាមចំណុចផ្សេងៗពីគ្នាក្នុងទឹកដីខេត្តកំពង់ឆ្នាំង។
លោកឧត្តមសេនីយ៍ជឿជាក់ថា ក្រោយពីកម្លាំងកងទ័ពបានចុះបង្ក្រាបរួច ប្រជានេសាទទាំងអស់នឹងយល់ដឹងទាំងអស់គ្នាពីផលប៉ះពាល់ធ្ងន់ធ្ងរដល់បឹងទន្លេសាប ដែលជាបឹងទឹកសាបធំជាងគេនៅលើពិភពលោក និងមានជីវចំរុះ និងត្រីក៏ច្រើនជាងគេ ហើយនឹងគ្មានបទល្មើសកើតឡើងទៀត និងទុកអោយប្រជានេសាទលក្ខណៈគ្រួសារ បាននេសាទគ្រប់គ្នា ដោយប្រើឧបករណ៍នេសាទស្របតាមគោលការណ៍ច្បាប់ស្តីពីជលផលបានកំណត់៕ កាំង ហុងវាស្នា











-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន7 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន