ព័ត៌មាន
METI ធ្វើបទបង្ហាញលើគម្រោងសិក្សាស្រាវជ្រាវការបង្កើតកិច្ចសហការសេដ្ឋកិច្ចរួមគ្នាកម្ពុជា-ជប៉ុន
ក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្ម នៃប្រទេសជប៉ុន ធ្វើបទបង្ហាញអំពីវឌ្ឍនភាពនៃគម្រោងសិក្សាស្រាវជ្រាវអំពីការបង្កើត កិច្ចសហការសេដ្ឋកិច្ចរួមគ្នាកម្ពុជា-ជប៉ុន និងគោលនយោបាយតំបន់សេដ្ឋកិច្ចពិសេស និងសួនឧស្សាហកម្មបៃតងសម្រាប់កំណើន ផលិតភាព និងការធ្វើពិពិធកម្មសេដ្ឋកិច្ចនៅកម្ពុជា។
ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ បានអនុញ្ញាតឱ្យគណៈប្រតិភូជប៉ុនរួមមាន ឯកឧត្តមសាស្រ្តាចារ្យ WATANABE Tetsuya ប្រធានវិទ្យាស្ថានស្រាវជ្រាវ សេដ្ឋកិច្ចសម្រាប់អាស៊ាន និងអាស៊ីបូព៌ា (ERIA) រួមជាមួយលោក FUJIOKA Ryosuke ទីប្រឹក្សារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្ម នៃប្រទេសជប៉ុន (METI) និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និង ឧស្សាហកម្ម រវាងរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន ជាមួយក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្ម នៃប្រទេសជប៉ុន (AMEICC) ព្រមទាំងសហការី ចូលជួបសម្តែងការគួរសម ជំនួបពិភាក្សាការងារ និងស្តាប់បទបង្ហាញអំពីវឌ្ឍនភាពនៃគម្រោងសិក្សាស្រាវជ្រាអំពី “ការបង្កើតកិច្ចសហការសេដ្ឋកិច្ចរួមគ្នាកម្ពុជា-ជប៉ុន តាមរយៈការពង្រីកធុរកិច្ចជប៉ុននៅកម្ពុជាប្រកបដោយនិរន្តរភាព” និង “គោល នយោបាយតំបន់សេដ្ឋកិច្ចពិសេស និងសួនឧស្សាហកម្មបៃតងសម្រាប់កំណើនផលិតភាព និងការធ្វើពិពិធកម្មសេដ្ឋកិច្ចនៅកម្ពុជា។
គម្រោងនេះអនុវត្តដោយ METI និងគម្រោងសិក្សាស្រាវជ្រាវអំពី “គោលនយោបាយតំបន់សេដ្ឋកិច្ចពិសេស និងសួន ឧស្សាហកម្មបៃតងសម្រាប់កំណើនផលិតភាព និងការធ្វើពិពិធកម្មសេដ្ឋកិច្ចនៅកម្ពុជា” សិក្សាដោយ ERIA។ គួរបញ្ជាក់ដែរថា របាយ ការណ៍ចុងក្រោយនៃការសិក្សាគម្រោងស្រាវជ្រាវរបស់ METI នឹងត្រូវយកទៅបង្ហាញនៅក្នុងវេទិកាពិភាក្សាររវាងរដ្ឋ និងវិស័យឯកជន កម្ពុជា-ជប៉ុន នាពេលខាងមុខ៕ អត្ថបទ៖ សុន រ៉ាឌី










-
កីឡា1 week agoម្ចាស់ផ្ទះកម្ពុជា បន្ដគ្រងជើងឯកពានបាល់ទះសម្ដេចធិបតី រដូវកាលទី២ ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តកំពង់ស្ពឺ កំពុងជំរុញការស្ថាបនាជួសជុលកែលម្អផ្លូវជាច្រើនខ្សែដែលរងការខូចខាត
-
ព័ត៌មាន1 week agoក្រសួងបរិស្ថានគាំទ្រកិច្ចសហការជាមួយអង្គការ WWF លើការគ្រប់គ្រងបរិស្ថាននៅបឹងទន្លេសាប ការលើកកម្ពស់ជីវភាពសហគមន៍ និងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ
-
ព័ត៌មាន1 week agoACU ទទួលបានជំនួយសម្ភារៈបច្ចេកទេសពីចិន ចូលរួមលើកកម្ពស់ប្រសិទ្ធភាពបង្រ្កាបអំពើពុករលួយនៅកម្ពុជា
-
ព័ត៌មាន1 week agoលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញវឌ្ឍនភាព និងការចាប់ផ្តើមអនុវត្ត “កម្មវិធីលើកកម្ពស់ជីវភាពគ្រួសារយុទ្ធជន តាមរយៈគំរូផលិតកម្មកសិកម្មទំនើប”
-
ព័ត៌មាន1 week agoអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដុតបំផ្លាញគ្រឿងញៀនជាង ៤តោន នៅខេត្តកោះកុង
-
ព័ត៌មាន1 week agoតំណាងអយ្យការសម្រេចបើកការស៊ើបសួរ លើជនត្រូវចោទឆេង ភារុណ និងបក្សពួកម្នាក់ទៀត ក្នុងសំណុំរឿងហិង្សានៅខណ្ឌបឹងកេងកង
-
ព័ត៌មាន6 days agoសម្តេចប្រធានរដ្ឋសភា៖ សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ជាការចងក្រងបណ្តាញ អ្នកស្រលាញ់សន្តិភាពដើម្បីលើកម្ពស់វិបុលភាពរបស់ប្រជាពលរដ្ឋ