ព័ត៌មាន
ជប៉ុនផ្តល់ថវិកាជាង ៤៦ម៉ឺនដុល្លារ សម្រាប់លទ្ធកម្មរថយន្តពន្លត់អគ្គិភ័យជប៉ុន និងការបំពាក់បរិក្ខារពេទ្យ
ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន នឹងផ្តល់ថវិកាសរុបចំនួន ៤៦២,០០៣ ដុល្លារអាមេរិក ដល់ស្ថាប័នទទួល ជំនួយចំនួនពីរ ក្រោមគ្រោងការណ៍ ជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្ស ជាតិ (គូសាណូណ៌)។ កិច្ចសន្យាផ្តល់ជំនួយ ត្រូវបានចុះហត្ថលេខានៅថ្ងៃនេះ ដោយ ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំ ព្រះរាជាណាចក្រកម្ពុជា និងតំណាងស្ថាប័នទទួលជំនួយទាំងពីរ ដើម្បីអនុវត្តគម្រោងខាងក្រោម៖
១. “គម្រោងធ្វើលទ្ធកម្មរថយន្តបាញ់ខ្យល់របស់ជប៉ុន ក្នុងរាជធានីភ្នំពេញ (ថវិកាចំនួន ៨៣.៦៧២ ដុល្លារអាមេរិក)ស្ថាប័នទទួលជំនួយ៖ រដ្ឋបាលរាជធានីភ្នំពេញ ក្នុងគម្រោងនេះ រថយន្តបាញ់ខ្យល់ចំនួនមួយ ដែលនឹងក្លាយជាម៉ាស៊ីនពន្លត់អគ្គិភ័យប្រភេទ បាញ់ខ្យល់ដំបូងគេបង្អស់ដែលដាក់ឲ្យប្រើប្រាស់នៅក្នុងប្រទេសកម្ពុជា ដែលនឹងត្រូវបានដាក់ពង្រាយ ក្នុងរាជធានីភ្នំពេញ ដើម្បីធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពពន្លត់អគ្គិភ័យ។ រថយន្តនេះនឹងជួយឱ្យក្រុម ពន្លត់អគ្គិភ័យឆ្លើយតបទៅនឹងស្ថានភាពអគ្គិភ័យនានា ដែលរួមទាំងករណីអគ្គិភ័យធំៗ កាន់តែរហ័សនិង មានប្រសិទ្ធភាព ដោយការអនុវត្តការបាញ់ខ្យល់ចេញពីរអាគារមានឧប្បត្តិហេតុអគ្គិភ័យ។ រថយន្តនេះរួម ចំណែកដល់ការការពាររអាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាជនជាង ២.៨លាននាក់ ក្នុងរាជធានី ភ្នំពេញពីឧប្បត្តិហេតុអគ្គិភ័យ។ រថយន្តនេះត្រូវបានផ្តល់ជូនដោយទីភ្នាក់ងារគ្រប់គ្រងអគ្គិភ័យ និងគ្រោះ មហន្តរាយ នៃក្រសួងកិច្ចការផ្ទៃក្នុង និងទូរគមនាគមន៍ជប៉ុន។
២. “គម្រោងធ្វើលទ្ធកម្មរថយន្តពន្លត់អគ្គិភ័យ និងរថយន្តសង្គ្រោះបន្ទាន់ដែលប្រើប្រាស់រួច ក្នុងរាជ ធានីភ្នំពេញ (ថវិកាចំនួន ១៥៤.៣៧៦ ដុល្លារអាមេរិក) ស្ថាប័នទទួលជំនួយ៖ រដ្ឋបាលរាជធានីភ្នំពេញក្នុងគម្រោងនេះ រថយន្តសង្គ្រោះអគ្គីភ័យចំនួនមួយ ដែលនឹងក្លាយជារថយន្តសង្គ្រោះអគ្គិភ័យ
ដំបូងគេបង្អស់ដែលដាក់ឲ្យប្រើប្រាស់នៅក្នុងរាជធានីភ្នំពេញ រួមជាមួយរថយន្តពន្លត់អគ្គិភ័យជណ្តើរយ ន្តដែលបំពាក់ដោយកាំជណ្តើរកម្ពស់៤០ម៉ែត្រចំនួនមួយ នឹងត្រូវបានដាក់ពង្រាយក្នុងរាជធានីភ្នំពេញ ដើម្បីធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពសង្គ្រោះបន្ទាន់និងពន្លត់អគ្គីភ័យ។ រថយន្តសង្គ្រោះអគ្គីភ័យអាច ឱ្យក្រុមពន្លត់អគ្គិភ័យឆ្លើយតបទៅនឹងស្ថានភាពជាក់លាក់នានា រួមទាំងគ្រោះថ្នាក់ផ្សេងៗ ដែលធ្វើឱ្យ ការជួយសង្គ្រោះមានភាពលំបាក។ រថយន្តពន្លត់អគ្គីភ័យជណ្តើរយន្តនឹងជួយក្រុមពន្លត់អគ្គិភ័យក្នុងការ ពង្រឹងសមត្ថភាពពន្លត់អគ្គិភ័យ ដើម្បីទប់ទល់នឹងករណីផ្សេងៗ ដូចជានៅអាគារ ខ្ពស់ៗជាដើម។ គម្រោងនេះធ្វើឱ្យប្រសើរឡើងនូវសុវត្ថិភាពសម្រាប់ប្រជាជន និងជួយការពារទ្រព្យសម្បត្តិរបស់ប្រជា ជនប្រមាណ ២.៨លាននាក់ ក្នុងរាជធានីភ្នំពេញ ក៏ដូចជាសម្រាប់ភ្ញៀវទេសចរ និងពាណិជ្ជករអន្តរជាតិ ដែលមកពីជុំវិញពិភពលោក។
៣. “គម្រោងបំពាក់បរិក្ខារពេទ្យនៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងរាជធានីភ្នំពេញ (ថវិកាចំនួន ២២៣.៩៥៥ ដុល្លារអាមេរិក)ស្ថាប័នទទួលជំនួយ៖ មន្ទីរពេទ្យព្រះអង្គឌួង ជំនួយនេះនឹងត្រូវប្រើប្រាស់សម្រាប់ធ្វើលទ្ធកម្មសម្ភារៈបរិក្ខារពេទ្យចំនួន ៣ប្រភេទ សម្រាប់ ការវះកាត់ផ្នែកត្រចៀក ច្រមុះ បំពងក (ហួកសិប៣ឈុត ម៉ាស៊ីនដៀលនិងម៉ាស៊ីនសេវវើ១ឈុត ស៊ីនវះអង់ដូស្កូប១ឈុត) ដើម្បីពង្រឹងគុណភាពនៃការវះកាត់ផ្នែកត្រចៀក ច្រមុះ បំពងក នៅមន្ទីរ ពេទ្យព្រះអង្គឌួង។ គម្រោងនេះនឹងលើកកម្ពស់ប្រសិទ្ធភាព និងផលិតភាពរបស់វេជ្ជបណ្ឌិត និងគិលានុ បដ្ឋាយិកា ដែលមើលថែទាំអ្នកជំងឺនៅក្នុងមន្ទីរពេទ្យនេះ។ តាមរយៈការពង្រឹងសេវាវេជ្ជសាស្ត្រ យើង រំពឹងថាគម្រោងនេះនឹងផ្តល់អត្ថប្រយោជន៍ដល់អ្នកជំងឺប្រមាណ ៣២,០០០នាក់ ដែលរួមទាំងអ្នកជំងឺ មានប្រាក់ចំណូលទាបចំនួន ១,៤០០នាក់។
ជំនួយឥតសំណងគូសាណូជារបស់ជប៉ុន បានចាប់ផ្តើមនៅប្រទេសកម្ពុជាក្នុងឆ្នាំ១៩៩១ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការអភិវឌ្ឍ និងស្ថាបនាប្រទេសឡើងវិញ នៅកម្រិត មូលដ្ឋាន។ ជំនួយឥតសំណងនេះ មានទិសដៅការពារជនងាយរងគ្រោះពីកត្តាមួយចំនួនដូចជា ភាព ក្រីក្រ និង/ឬ ភាពអកុសលនានា ដែលអាចគំរាមកំហែងដោយផ្ទាល់ដល់អាយុជីវិត ជីវភាពរស់នៅ និង សេចក្តីថ្លៃថ្នូររបស់ពួកគេ ក៏ដូចជាជួយជំរុញនូវភាពម្ចាស់ការលើខ្លួនឯងរបស់ប្រជាសហគមន៍។ ចាប់ តាំងពីឆ្នាំ១៩៩១ រដ្ឋាភិបាលជប៉ុនបានផ្តល់ថវិកា ជាង៧១លានដុល្លារអាមេរិក ដល់អាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាល ដើម្បីអនុវត្តគម្រោងគូសាណូជាចំនួន ៧០០គម្រោង នៅទូទាំងប្រទេស កម្ពុជា៕




-
ព័ត៌មាន6 days agoអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារបន្
-
ព័ត៌មាន6 days agoដើម្បីជួយសម្រួលដល់ការរៀន និងបង្រៀននៅសាលារៀន តាមតំបន់ព្រំដែន ក្រសួងអប់រំ បានរៀបចំបំពាក់ឧបករណ៍ឌីជីថល
-
ព័ត៌មាន5 days agoកម្ពុជា បញ្ជាក់ជូន មន្ត្រីអង្គការសហប្រជាជាតិ ពីការរក្សាសុចរិតភាព អនុវត្ត អនុសញ្ញាអូតាវ៉ា ហាមការប្រើប្រាស់មីន
-
ព័ត៌មាន5 days agoកម្ពុជា-វៀតណាម ប្ដេជ្ញាបន្ដពង្រឹងកិច្ចសហប្រតិបត្តិការ ជំរុញកំណើនសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ខណៈវៀតណាមនឹងប្រែក្លាយជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៤៥ ហើយកម្ពុជានៅឆ្នាំ២០៥០
-
ព័ត៌មាន5 days agoគ្រួសារអតីតយុទ្ធជនពលី នៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ បានទទួលផ្ទះថ្មី អំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត
-
ព័ត៌មាន6 days agoក្រុមការងារចុះជួយមូលដ្ឋានខេត្តកែប បានចុះពិនិត្យសក្តានុពល សហគមន៍នេសាទឆ្នេរអង្កោល និងសហគមន៍អូរក្រសា
-
ព័ត៌មាន6 days agoកម្ពុជាអរគុណ ICRC ចំពោះការតាមដានយ៉ាងយកចិត្តទុកដាក់អំពីស្ថានភាពកងទ័ពកម្ពុជាទាំង១៨រូប អំឡុងពេលឃុំខ្លួននៅថៃរហូតធ្វើមាតុភូមិនិវត្តន៍មកកាន់មាតុភូមិវិញដោយសុវត្ថិភាព
-
ព័ត៌មាន1 week agoប្រភេទទំនិញសំខាន់ៗរបស់កម្ពុជាជាច្រើន បានគាំទ្រដល់មានកំណើននៃការនាំចេញក្នុងឆ្នាំ២០២៥