ព័ត៌មាន
ខេត្តពោធិ៍សាត់ មានដំណាំសក្តានុពលជាច្រើនសម្រាប់ការរៀបចំចងក្រងទៅជាសហគមន៍កសិកម្មទំនើប
ភ្នំពេញ៖ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា នៅថ្ងៃទី២០ ខែកុម្ភៈនេះ បានជួបផ្សព្វផ្សាយ និងសិក្សាពីលទ្ធភាពរៀបចំសហគមន៍កសិកម្មទំនើបសម្រាប់ដំណាំម្ទេស ជូនដល់បងប្អូនសម្បទានិក នៅភូមិប៊ុនរ៉ានីសែនជ័យ ដំណាក់ត្រយឹង ខេត្តពោធិ៍សាត់។
ឯកឧត្តម បានលើកឡើងថា នៅទីនេះមានសក្តានុពលច្រើនសម្រាប់ការរៀបចំចងក្រងឱ្យទៅជាសហគមន៍កសិកម្មទំនើបតែម្តង ដោយហេតុថា បងប្អូនសម្បទានិកទាំងជាង៦០០គ្រួសារ សុទ្ធតែមានដីទំនេរស្រាប់ ស្ថិតនៅជាប់ៗគ្នា សម្បូរកម្លាំងពលកម្ម និងមានរចនាសម្ព័ន្ធចាំបាច់មួយចំនួនរួចជាស្រេច។ អ្វីដែលសំខាន់នោះ គឺត្រូវការតែបងប្អូនទាំងអស់ស្ម័គ្រចិត្តព្រមគ្នាក្នុងចំនួនច្រើនគ្រប់គ្រាន់ដើម្បីបង្កើតជាសហគមន៍តែប៉ុណ្ណោះ ព្រោះភាពសមស្របខាងផ្នែកបច្ចេកទេស ការត្រៀមដើមទុន និងការតភ្ជាប់ទីផ្សារសម្រាប់ដំណាំម្ទេស សុទ្ធសឹងតែត្រូវបានរៀបចំរួចរាល់ហើយ។
សូមបញ្ជាក់ថា សហគមន៍កសិកម្មទំនើប បង្កើតឡើងដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងគោលបំណង ដើម្បីប្រែក្លាយវិស័យកសិកម្មកម្ពុជា ពីលក្ខណៈគ្រួសារឱ្យទៅជាសហគ្រាស សេដ្ឋកិច្ចកសិកម្មដ៏រឹងមាំ មានសមាហរណកម្មខ្ពស់ មានសេដ្ឋកិច្ចមាត្រដ្ឋាន និងមានសមត្ថភាពប្រកួតប្រជែងទាំងបរិមាណ តម្លៃ និងគុណភាព។ ការចងក្រងសហគមន៍កសិកម្មទំនើប ជួយឱ្យកសិករទទួលបានផលចំណេញច្រើន តាមរយៈការកាត់បន្ថយថ្លៃដើមផលិត, ការទទួលបានទុនកម្ចីក្នុងអត្រាការប្រាក់ទាប, ការទទួលបានទីផ្សារ និងការគាំទ្រផ្នែកបច្ចេកទេសជាដើម៕




-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន7 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន