ព័ត៌មាន
កម្មករ-កម្មការិនីរោងចក្រ ហ្វ័រម៉ាត ទទួលបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗនៅសាលាខណ្ឌដង្កោ
តាមកាលកំណត់ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយរោងចក្រ ហ្វ័រម៉ាត (ខេមបូឌា) ខូ អិលធីឌី ដែលជួបឧបទ្ទវហេតុអគ្គិភ័យ កាលពីកន្លងទៅនេះ បានចាប់ផ្តើមបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗជូនដល់កម្មករនិយោជិត នៅសាលាខណ្ឌដង្កោ រាជធានីភ្នំពេញ។
កញ្ញា អាន់ នីកា ប្រធានរដ្ឋបាលរោងចក្រ ហ្វ័រម៉ាត បានឲ្យព័ត៌មាន ប៊ីធីវី ដឹងថា ការបើកប្រាក់ជូនកម្មករនិយោជិត ភាគីរោងចក្របានទូទាត់ស្របទៅតាមគោលការណ៍ច្បាប់ស្តីពីការងារ មានដូចជា៖ ប្រាក់ឈ្នួលនៃប្រាក់ខែចុងក្រោយ , ប្រាក់ជួសការឈប់សម្រាប់ប្រចាំឆ្នាំដែលនៅសល់ និងប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារ។ កញ្ញា បានឲ្យដឹងទៀតថា ក្នុងអំឡុងបើកប្រាក់ទាំងនេះ ទឹកមុខកម្មករនិយោជិតមានភាពសប្បាយរីករាយ ក្នុងការទទួលយក និងគិតអំពីការទូទាត់នេះ ដោយសាររោងចក្រធ្វើទៅតាមគោលការណ៍ច្បាប់ ទោះបីជាថៅកែជួបរឿងអកុសល ប៉ុន្តែថៅកែក៏នៅមានទំនួលខុសត្រូវ និងស្វែងរកដំណោះស្រាយដើម្បីបើកផ្តល់ជូនកម្មករ។
បន្ទាប់ពីទទួលបានប្រាក់គ្រប់ចំនួន កម្មករ កម្មការិនី ដែលមកពីតំបន់ផ្សេងគ្នា បាននិយាយថា ដំណោះស្រាយដែលរោងចក្រ និងក្រសួងការងារដាក់ចេញមកនេះ គឺពិតជាល្អ មិនថាចំពោះរូបគាត់ប៉ុណ្ណោះទេ ពោលគឺគ្រប់កម្មករនិយោជិតផ្សេងៗទៀត ពិតជាសប្បាយរីករាយក្នុងការទទួលយកដំណោះស្រាយទាំងនេះ ពីព្រោះបានមើលឃើញពីការខូចខាតមានសភាពធ្ងន់ធ្ងរ ជាពិសេសកម្មករទាំងអស់នៅរោងចក្រនេះ មានក្តីស្រលាញ់ និងអាណិតដល់ថៅកែរោងចក្រ ដែលតែងស្រលាញ់ និងយកចិត្តទុកដាក់ដល់កម្មករកន្លងមក។
សូមជម្រាបជូនថា ក្នុងកំឡុងការបើកផ្តល់ប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗជូនដល់កម្មករនិយោជិតនេះ មជ្ឈមណ្ឌលការងារចល័ត នៃទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការជាមួយក្រុមហ៊ុន សហគ្រាសចំនួនជាង១៤ ដោយផ្តល់ឱកាសការងារចំនួនជិត ៩ពាន់កន្លែង ជូនដល់ដល់កម្មករនិយោតផងដែរ ដែលមាន មន្រ្ដី NEA និងក្រុមហ៊ុន រង់ចាំជួយសម្របសម្រួលដល់ការចុះឈ្មោះ និងសម្ភាសន៍ការងារភ្លាមៗជូនកម្មករនិយោជិត។ សូមបញ្ជាក់ទៀតថា កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥កន្លងទៅ រោងចក្រ ហ្វ័រម៉ាត (ខេមបូឌា) ខូ អិលធីឌី ជួបឧបទ្ទវហេតុអគ្គិភ័យឆេះរោងចក្រអស់ទាំងស្រុង ដែលមានទីតាំងស្ថិតនៅភូមិអន្លង់គងថ្មី សង្កាត់ព្រៃស ខណ្ឌដង្កោ ក្នុងនោះមានកម្មករនិយោជិតធ្វើការចំនួន ៤៦៦នាក់។
បើតាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រៅពីការបើកផ្តល់ប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗ កម្មករនិយោជិតនៅតែអាចប្រើប្រាស់ប័ណ្ណ ប.ស.ស. បានជាធម្មតា រួមមាន ផ្នែកថែទាំសុខភាព ជាពិសេសអត្ថប្រយោជន៍នៅពេលពិនិត្យផ្ទៃពោះ និងសម្រាលកូន៕អត្ថបទ៖ ឈិត បូរ៉ាវី









-
កីឡា1 week agoម្ចាស់ផ្ទះកម្ពុជា បន្ដគ្រងជើងឯកពានបាល់ទះសម្ដេចធិបតី រដូវកាលទី២ ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តកំពង់ស្ពឺ កំពុងជំរុញការស្ថាបនាជួសជុលកែលម្អផ្លូវជាច្រើនខ្សែដែលរងការខូចខាត
-
ព័ត៌មាន1 week agoក្រសួងបរិស្ថានគាំទ្រកិច្ចសហការជាមួយអង្គការ WWF លើការគ្រប់គ្រងបរិស្ថាននៅបឹងទន្លេសាប ការលើកកម្ពស់ជីវភាពសហគមន៍ និងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ
-
ព័ត៌មាន1 week agoACU ទទួលបានជំនួយសម្ភារៈបច្ចេកទេសពីចិន ចូលរួមលើកកម្ពស់ប្រសិទ្ធភាពបង្រ្កាបអំពើពុករលួយនៅកម្ពុជា
-
ព័ត៌មាន1 week agoអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដុតបំផ្លាញគ្រឿងញៀនជាង ៤តោន នៅខេត្តកោះកុង
-
ព័ត៌មាន1 week agoលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញវឌ្ឍនភាព និងការចាប់ផ្តើមអនុវត្ត “កម្មវិធីលើកកម្ពស់ជីវភាពគ្រួសារយុទ្ធជន តាមរយៈគំរូផលិតកម្មកសិកម្មទំនើប”
-
ព័ត៌មាន1 week agoតំណាងអយ្យការសម្រេចបើកការស៊ើបសួរ លើជនត្រូវចោទឆេង ភារុណ និងបក្សពួកម្នាក់ទៀត ក្នុងសំណុំរឿងហិង្សានៅខណ្ឌបឹងកេងកង
-
ព័ត៌មាន1 week agoផ្ទះទេវតាទី៣៣៨ មួយខ្នងទៀតដោយមានភ្ជាប់ប្រព័ន្ធភ្លើងសូឡា និងទឹកស្អាត ត្រូវបានលោកជំទាវ ហ៊ុន ម៉ាណា ប្រគល់ជូនពលរដ្ឋខ្វះខាតជីវភាព នៅខេត្តកំពង់ធំ