ព័ត៌មាន
លោកជំទាវឱវណ្ណឌីនជំរុញដល់ថ្នាក់ដឹកនាំមន្ទីរចុះពង្រឹងមន្ត្រីសុខាភិបាលតាមមណ្ឌល សុខភាពអោយបង្កើនសមត្ថភាពនិងគុណធម៏បំរើការព្យាបាលជំងឺជូនពលរដ្ឋក្នុងឥរិយាបទទន់ភ្លន់
ស្វាយរៀង ៖ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានជំរុញដល់មន្ត្រីថ្នាក់ដឹកនាំមន្ទីរ និងរដ្ឋបាលមូលដ្ឋានក្នុងខេត្តត្រូវចុះធ្វើការពង្រឹងគុណភាពសមត្ថភាពមន្ត្រីសុខាភិបាល ដែលបម្រើការងារនៅតាមមណ្ឌលសុខភាព រួមនិងការរៀបចំបំពាក់ឧបករណ៍ ពិសេសអប់រំមន្ត្រីទាំងនោះ អោយរៀបចំប្រើប្រាស់ឥរិយាបថ និងធ្វើជាគ្រូពេទ្យដែលមានគុណធម៌ក្នុងកិច្ចការពិនិត្យនិងព្យាបាលជំងឺពលរដ្ឋឲ្យបានសមរម្យ។
ការថ្លែងនិងមានប្រសាសន៍របស់មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលបែបនេះបានធ្វើឡើងក្នុងឱកាសលោកជំទាវអញ្ជើញចូលរួមក្នុងកិច្ចប្រជុំស្ដីពីការជំរុញការអនុវត្តផែនការឆ្នាំ២០២៥ លើការងារជំរុញបង្កើនការថែទាំសុខភាពបឋមនិងការកែលម្អគុណភាពសេវាមណ្ឌលសុខភាពក្នុងខេត្តស្វាយរៀង ថ្ងៃទី២១ ខែកុម្ភៈឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមប៉េង ពោធិសា អភិបាលខេត្ត មន្ត្រីថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធ លោក លោកស្រី ជាអភិបាល អភិបាលរងស្រុក ក្រុង មន្ត្រីសុខាភិបាល នៅតាមមណ្ឌលសុខភាព និងលោក លោកស្រី ជាមេឃុំ ចៅសង្កាត់ប្រមាណជាង៣០០នាក់ផងដែរ។
ក្នុងនាមឯកឧត្តមរដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកជំទាវរដ្ឋលេខាធិការ បានសម្ដែងអបអរសាទរចំពោះមន្ត្រីថ្នាក់ដឹកនាំមន្ទីរ និងមន្ត្រីសុខាភិបាល ដែលបម្រើការងារនៅតាមមន្ទីរពេទ្យ ពិសេសនៅតាមមណ្ឌលសុខភាពកន្លងមកបានរួមអនុវត្តពិនិត្យនិងព្យាបាលជំងឺជូនពលរដ្ឋក្នុងស្មារតីទទួលខុស ចំពោះមុខជំនាញវិជ្ជាជីវៈប្រកបដោយឥរិយាបទទន់ភ្លន់ធ្វើឲ្យមណ្ឌលសុខភាពក៏ដូចជាមន្ទីរពេទ្យត្រូវបានពលរដ្ឋគាំទ្រពីគ្រប់មជ្ឈដ្ឋានដែលជាកត្តាបង្កើនជំនឿពលរដ្ឋមកលើការដឹកនាំរបស់រាជរដ្ឋាភិបាលផងដែរ។
ទន្ទឹមនិងនោះដែរក្នុងនាមរដ្ឋមន្ត្រីក្រសួងសុខាភិបាលលោកជំទាវឱ វណ្ណឌីន ក៏បានស្នើដល់រដ្ឋបាលខេត្ត ស្រុក ក្រុង ឃុំ សង្កាត់ បន្តសហការជាមួយនឹងមន្ត្រីសុខាភិបាលនៅតាមមណ្ឌលសុខភាពឃុំ សង្កាត់ចុះធ្វើការអប់រំ ដឹកនាំពលរដ្ឋ ធ្វើអនាម័យបរិស្ថានឲ្យបានញឹកញាប់ពិសេសពន្យល់ពីរបៀបរបបការរស់នៅហូបចុកដល់ពលរដ្ឋដើម្បីបញ្ជៀសជំងឺដង្កាត់ផ្សេងៗ ទន្ទ្រានមកលើរាងកាយ ខណៈវិទ្យាសាស្ត្របច្ចុប្បន្នមានការរីកចម្រើនលើគ្រប់វិស័យពិសេសវិស័យកសិកម្ម ដាំដុះដោយប្រើប្រាស់ជីនិងថ្នាំពុលកសិកម្ម ដើម្បីបង្កើនផលិតផលសម្រាប់បម្រើការហូបចុកនិងបម្រើទីផ្សារដែលជាកត្តានាំឲ្យមនុស្សហូបចុកកើតជំងឺគ្រប់ប្រភេទនាបច្ចុប្បន្ននេះ។ ដោយ ៖ ភា សារិទ្ធ






-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា4 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន