ព័ត៌មាន
គណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ បើកសន្និបាតបូកសរុបសភាពការណ៍ទូទៅ និងការងារគណបក្សឆ្នាំ២០២៤ និងទិសដៅភារកិច្ចឆ្នាំ២០២៥
នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ គណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ បានបើក សន្និបាតផ្សព្វផ្សាយលទ្ធផលសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៥ អាណត្តិទី៥ បូកសរុបសភាពការណ៍ទូទៅ និងការងារគណបក្សឆ្នាំ២០២៤ និងទិសដៅភារកិច្ចឆ្នាំ២០២៥ ក្រោមអធិបតីភាពឯកឧត្តម ម៉ៅ សុផាន់ សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រះវិហារ ។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ប្រាក់ សុវណ្ណ សមាជិកគណៈកម្មាធិការកណ្ដាល ប្រធានគណៈ កម្មាធិការគណបក្សខេត្ត ឯកឧត្តម គីម រិទ្ធី សមជិការគណៈកម្មាធិការកណ្ដាល អនុប្រធាន គណៈកម្មាធិការបក្សខេត្ត ឯកឧត្តម លោកជំទាវ ក្រុមការងារគណបក្សថ្នាក់កណ្ដាលចុះមូល ដ្ឋានខេត្ត ព្រមទាំង ឯកឧត្តម លោកជំទាវ សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការ គណបក្សខេត្ត លោក លោកស្រី ជាសមាជិក សមាជិកា គណបក្សខេត្ត ក្រុង/ស្រុក ជាច្រើនរូប ដែលប្រព្រឹត្តទៅនៅសាលប្រជុំធំស្នាក់ការគណបក្សខេត្ត។
នៅក្នុងឱកាសនោះ អង្គសន្និបាតបានស្តាប់នូវ លទ្ធផលរបស់អង្គសន្និបាតគណៈ កម្មាធិការកណ្តាលលើកទី៤៥ អាណត្តិទី៥ និងស្តាប់នូវរបាយការណ៍ ពាក់ព័ន្ធស្ថានភាពទូទៅ ពិសេសការងារសេដ្ឋកិច្ច សង្គមនៅទូទាំងខេត្តព្រះវិហារ ។
មានប្រសាសន៍ទៅកាន់អង្គសន្និបាតឯកឧត្តម ម៉ៅ សុផាន់ បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារ និងមន្រ្តីគណបក្សគ្រប់ថ្នាក់នៅមូលដ្ឋាន ដែលបានខិតខំ ប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត ស្មារតី និងធនធានផ្ទាល់ខ្លួន បម្រើប្រជាពលរដ្ឋសម្រេចបាន សមិទ្ធផលគួរជាទីមោទនៈ ក្នុងរយៈពេលកន្លងមកនេះ។
ឯកឧត្តមបានបន្តទៀតថា អង្គសន្និបាត គណៈកម្មាធិការកណ្តាលលើកទី៤៥ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា បានវាយតម្លៃ ចំពោះដំណើរការនៃការកែទម្រង់និងការពង្រឹងអភិបាលកិច្ច ស្របតាមអភិក្រម ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់ ជាពិសេសតាមរយៈការអនុវត្តវិធានការគន្លឹះទាំង៥ បានធ្វើឱ្យមានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ ក្នុងការកសាងរដ្ឋបាលសាធារណៈប្រកបដោយ សមត្ថភាព និងភាពស្អាតស្អំ ការកសាងធនធានមនុស្សប្រកបដោយចំណេះដឹង ចំណេះធ្វើ គុណធម៌ និងកាយសម្បទាការពង្រីកវិសាលភាព និងប្រសិទ្ធភាពនៃប្រព័ន្ធគាំពារសង្គម ការបង្កើតការងារ និងជំរុញផលិតកម្ម ព្រមទាំងការពង្រឹងសន្តិសុខ សុវត្ថិភាព និងយុត្តិធម៌ សង្គម។
បន្ថែមពីនេះ ឯកឧត្តមបានថ្លែងគូសបញ្ជាក់ពីការដាក់ចេញទិសដៅរបស់សន្និបាត ឆ្នាំ២០២៥ ក្នុងការពង្រឹងធ្លុងមហាសាមគ្គីជាតិក្រោមដំបូលរដ្ឋធម្មនុញ ការពាររឹងមាំឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា ការពារដាច់ខាតសុខសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខជាតិ មិនឲ្យកម្លាំងអមិត្ត ឬក្រុមជ្រុលនិយមណាមកបំផ្លាញការអភិវឌ្ឍ និងសេចក្តី សុខរបស់ប្រជាជនបានឡើយ។
ជាមួយគ្នានេះ ឯកឧត្តមក៏បានផ្តាំផ្ញើដល់គណៈកម្មាធិការបក្ស ខេត្ត ស្រុក/ក្រុង ឃុំ/សង្កាត់ ក្នុងខេត្តព្រះវិហារ ត្រូវបង្កើន និងពង្រឹងសមាជិកគណបក្សទាំង បរិមាណ គុណភាព ដោយឈរលើគោលការណ៍សាមគ្គីឯកភាពផ្ទៃក្នុង និងកិច្ចសហប្រតិបត្តិការ ល្អ ជាពិសេសបន្តការកសាងអភិវឌ្ឍន៍មាតុភូមិកម្ពុជា។ ត្រូវចុះពង្រឹងមូលដ្ឋាន និងមន្រ្តី គណបក្សគ្រប់ថ្នាក់ បន្តធ្វើអំពើល្អ ខិតខំយកអស់កំលាំងកាយចិត្តនិងស្មារតីទទួលខុសត្រូវ បម្រើប្រជាជន ការផ្តល់សេវាសាធារណៈប្រកបដោយគុណភាព និងបង្រ្កាបទាន់ពេលវេលារាល់ បទល្មើស ការប្រើប្រាស់គ្រឿងញឿន ការបន្តថែរក្សាសុខសន្តិភាព អនុវត្តភូមិ-ឃុំ មានសុវត្ថិភាព និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងបានផ្តល់នូវសេចក្តីសម្រេចប្រកាស បញ្ចូលជាសមាជិកអចិន្ត្រៃយ៍គណបក្សខេត្ត និងបញ្ចូលសមាជិកគណៈកម្មាធិការគណបក្សខេត្ត ដល់មន្ត្រីគណបក្សក្នុងខេត្តព្រះវិហារមួយចំនួនផងដែរ៕













-
ព័ត៌មាន1 week agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន1 week agoអ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
-
ព័ត៌មាន1 week agoសម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងអធិការកិច្ច ជួបប្រជុំទ្វេភាគីជាមួយអគ្គអធិការនៃអធិការកិច្ចរដ្ឋាភិបាលវៀតណាម
-
ព័ត៌មាន7 days agoហនុមាន ប៊ែវើរីជីស ចាប់ដៃគូជាមួយ AI FARM គាំទ្រយុវជនកម្ពុជាក្នុងការអភិវឌ្ឍបច្ចេកវិទ្យា រ៉ូប៉ូត តាមរយៈ BATTLEBOTx All Star Championship
-
ព័ត៌មាន1 week agoអង្គភាពប្រឆាំងអំពើពុករលួយបានធ្វើកោសល្យវិច័យទូរស័ព្ទជាង ៨០០គ្រឿង និងភស្តុតាងមួយចំនួនទៀតដែលសាលាដំបូងរាជធានីភ្នំពេញប្រគល់ឱ្យ
-
ព័ត៌មាន7 days agoប្រព័ន្ធលូមេធំមួយកន្លែង រីកកកស្ទះដោយកាកសំណល់ប្រើប្រាស់ និងមែកឈើ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យចុះកាយផ្ទាល់ដៃដល់ក្នុងប្រអប់លូ
-
ព័ត៌មាន1 week agoព្រះករុណាព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រី យាងនិវត្តន៍មកដល់កម្ពុជាវិញ បន្ទាប់ពីពិនិត្យ និងថែទាំព្រះរាជសុខភាពនៅចិន