ព័ត៌មាន
ក្នុងឆ្នាំ២០២៤-២០២៥ ក្រសួងធនធានទឹក និងឧតុនិយម បាននិងកំពុងជួសជុលច្រាំងទន្លេសរុបប្រវែង ៦៥០៥ ម៉ែត្រ
ភ្នំពេញ៖ ក្នុងឆ្នាំ២០២៤-២០២៥ ក្រសួងធនធានទឹក និងឧតុនិយម បាននិងកំពុងជួសជុលច្រាំងទន្លេសរុបប្រវែង ៦៥០៥ ម៉ែត្រដោយក្នុងនោះ រួមមាន ៖
១-ឆ្នាំ២០២៤ ការងារច្រាំងបានអនុវត្តដោយប្រើប្រាស់បាវ Geo Textile ចំនួន ៣ទីតាំង ស្ថិតក្នុងខេត្តត្បូងឃ្មុំ សរុបប្រវែង ៣៥០៥ម។
២-ឆ្នាំ ២០២៥ ស្ថិតក្នុងផែនការអនុវត្តចំនួន ៨ទីតាំង
-ខេត្តកណ្តាល អនុវត្តដោយប្រើបាវ Geo Textile ទ្រាប់, Gabion Box និងបេតុង ចំនួន ៤ទីតាំង សរុបប្រវែង ១៤០០ម។
-ខេត្តកំពង់ចាម ចំនួន ៤ទីតាំង អនុវត្តដោយប្រើបាវ Geo Textile សរុបប្រវែង ១៦០០ម។
ការធ្វើច្រាំងទន្លេ ស្ទឹង បឹងបួរ ដើម្បីកាត់បន្ថយការបុកដាច់ និងច្រោះដីច្រាំងទន្លេ ស្ទឹង បឹងបួរ, រក្សារំហូរទឹកទន្លេ ស្ទឹង បឹងបួរ ឱ្យហូរតាមលក្ខណៈប្រក្រតី, ថែររក្សាលំនឹងបរិស្ថាន និងប្រព័ន្ធអេកូឡូសុី, រក្សាសុខភាពទន្លេ ស្ទឹង បឹងបួរ, ការពារទ្រព្យសម្បត្តិប្រជាពលរដ្ឋ រួមមានដីចំការ និងផ្ទះសំបែងជាដើម, ការពារទ្រព្យសម្បត្តិសាធារណៈដូចជា ផ្លូវ ស្ពាន មន្ទីរពេទ្យ វត្តអារាម និងសាលារៀនជាដើម ពីការច្រោះបាក់ច្រាំង និងការពារបូរណភាពទឹកដី ជាពិសេសការកសាងច្រាំងតាមព្រំដែន គឺជួយមិនឱ្យមានការបាត់បង់ដីតាមបណ្តោយព្រំដែនដែលបណ្ដាលមកពីការបាក់ច្រាំង។









-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
កីឡា7 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧
-
ព័ត៌មាន1 week agoចំណូលថវិកាថ្នាក់ជាតិឆ្នាំ២០២៧ ត្រូវបានគ្រោងចំនួន ៣២ ៣២៧ប៊ីលានរៀល កើនឡើង ៦,៧% ធៀប ឆ្នាំ២០២៦