ព័ត៌មាន
កម្ពុជាគ្រោងបើកសាលាបណ្តុះបណ្តាលជួសជុលយន្តហោះ នៅថ្ងៃអនាគតខាងមុខ
នាយកគ្រប់គ្រង នៃក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) ក្នុងដំណើរទស្សនកិច្ចនៅព្រលាយន្តហោះអន្តរជាតិតេជោ រដ្ឋាភិបាលហ្វីលីពីន នឹងជួយទាក់ទងក្រុមហ៊ុនអាកាសចរណ៍ពីប្រទេសហ្វីលីពីន ដើម្បីសហការជាមួយ កម្ពុជា ក្នុងការបើកសាលាបណ្តុះបណ្តាលជួសជុលយន្តហោះនាពេលឆាប់ៗខាងមុខនៅកម្ពុជា។
នៅក្រោយចប់កម្មវិធីដឹកនំាគណៈប្រតិភូជាន់ខ្ពស់ នៃស្ថានទូតចំនួន២ ប្រចាំនៅកម្ពុជា រួមមាន អូស្រ្តាលី និងហ្វីលីពីន អញ្ជើញទស្សនកិច្ច ដើម្បីពិនិត្យវឌ្ឍនភាពនៃដំណើរការសាងសង់ព្រលាយន្តហោះអន្តរជាតិតេជោ កាលពីរសៀលថ្ងៃទី២១ ខែកុម្ភៈកន្លងទៅ លោកឧកញ៉ា ឆារស៍ វ៉ាន់ នាយកគ្រប់គ្រង នៃក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) មានប្រសាសន៍ឲ្យដឹងថា ស្ថានទូតហ្វីលីពីន នឹងររៀបចំសាលាហ្វឹកហាត់អាកាសចរណ៍ពីហ្វីលីពីន មកសហការជាមួយកម្ពុជា ដោយក្នុងពេលខាងមុខនេះ កម្ពុជានឹងមានការបើកសាលាបណ្តុះបណ្តាលជួសជុលយន្តហោះ នៅសាកលវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្ត្រកម្ពុជា ហៅកាត់ ខេមតិច ផងដែរ ប៉ុន្តែលោកមិនទាន់ដឹងថា សាកលវិទ្យាល័យនេះ នឹងបើកដំណើរការពេលណានោះទេ។
លោកឧញ៉ា បានលើកឡើងបន្តថា ចំពោះ ភាគីអូស្រ្តាលី បានសន្យាថា នឹងជួយផ្សព្វផ្សាយពីកម្ពុជា និងជួយទាក់ទាញភ្ញៀវទេសចរណ៍ មកទស្សនាប្រទេសកម្ពុជាបន្ថែមទៀត។
សូមជម្រាបជូនថា ឯកអគ្គរដ្ឋទូត ចំនួន២ប្រទេស ដែលបានអញ្ជើញទស្សនកិច្ច នៅរសៀលថ្ងៃនេះ រួមមាន៖ ឯកឧត្តម Derek Yip ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា និងលោកជំទាវ Plerida Ann Camille P. Mayo ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋហ្វីលីពីនប្រចាំនៅកម្ពុជា ក្នុងគោលបំណងដើម្បីពិនិត្យវឌ្ឍនភាពនៃដំណើរការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ ដែលមានទីតាំងស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
គិតត្រឹមរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ សម្រេចការសាងសង់ ប្រមាណ ៩៤% នឹងគ្រោងដាក់ឲ្យដំណើរការជាផ្លូវការនៅខែកក្កដា ខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ ព្រលានយន្តហោះថ្មីនេះ សាងសង់ឡើងលើផ្ទៃដីជាង ២ ៦០០ហិចតា ជាព្រលានយន្តហោះលំដាប់ F4 ដែលអាចធ្វើអោយយន្តខ្នាតធំចុះចតបានដូចជា ប្រភេទ Airbus A380 និងប្រភេទ Boeing 747 និងអាចទទួលអ្នកដំណើរបានរហូតដល់ ១៣លាននាក់ ក្នុង១ឆ្នាំ ក្នុងដំណាក់កាលទី១៕ អត្ថបទ ឈិត បូរ៉ាវី









-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
កីឡា7 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧
-
ព័ត៌មាន1 week agoចំណូលថវិកាថ្នាក់ជាតិឆ្នាំ២០២៧ ត្រូវបានគ្រោងចំនួន ៣២ ៣២៧ប៊ីលានរៀល កើនឡើង ៦,៧% ធៀប ឆ្នាំ២០២៦