ព័ត៌មាន
វិស័យឯកជនកំពុងចូលរួមចំណែកលើការទាក់ទាញវិនិយោគិនបរទេសមកបណ្តាក់ទុននៅកម្ពុជា
វិនិយោគិនបរទេសជាច្រើនបានកំពុងងាកមកកម្ពុជា តាមរយៈការទំនាក់ទំនងសភាពាណិជ្ជកម្មកម្ពុជា និងតាមបណ្តាញក្រុមហ៊ុន សហគ្រាសជាដៃគូរផ្សេងៗ លើលទ្ធភាពនៃការវិនិយោគនៅកម្ពុជានៅព្រះរាជាណាចក្រកម្ពុជា។
ឧកញ៉ា គួច ផេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយសារពើរព័ត៌មាន នៅក្នុងសិក្ខាសាលា ស្តីពីលក្ខខណ្ឌតម្រូវនិងកិច្ចសម្រួលពាណិជ្ជកម្មនាំចេញទៅសាធារណរដ្ឋប្រជាមានិតចិន ថ្មីៗនេះថា ការវិនិយោគនៅកម្ពុជា បច្ចុប្បន្ន មានលំហូរកាន់តែច្រើន ក្នុងនោះវិនិយោគិនបរទេសរដែលឈានមុខគេ គឺមកពីប្រទេសចិន ក្រៅពីនេះកម្ពុជាទទួលបានវិនិយោគិនមក ពីតំបន់ផ្សេងៗដូចជា មកពីអឺរ៉ុប អាមេរិក និងអាស៊ីជាដើម ហើយការវិនិយោគមិនត្រឹមតែវិនិយោគនៅលើកាត់ដេរ និងសម្លៀកបំពាក់ ប៉ុណ្ណឹងនោះទេ បច្ចុប្បន្នកម្ពុជាទទួលបានការវិនិយោគស្ទើរគ្រប់វិស័យ និងជាវិស័យមានសក្តានុពល គាំទ្រដល់ការនាំចេញ ការបង្កើត ការងារក្នុងស្រុក និងជួយដល់កំណើនសេដ្ឋកិច្ចជាតិជាដើម។
ឧកញ៉ា គួច ផេង បន្តថា ជុំវិញការទាក់ទាញវិនិយោគនេះ ឃើញថា រាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងយ៉ាងខ្លាំង និងការកែ ទម្រង់ដ៏មុតស្រួចនានា សំដៅទាក់ទាញអ្នកវិនិយោគ ក្រោមបរិយាកាសអំណោយផលគ្រប់បែបយ៉ាង ក្នុងនោះសភាពាណិជ្ជកម្មកម្ពុជា ក៏ជាផ្នែកមួយនៃការចូលរួមចំណែកលើការកៀងគរវិនិយោគិនបទេសផងដែរ តាមរយៈការទំនាក់ទំនងផ្សេងៗ ជាពិសេសសភាពាណិជ្ជ កម្មកម្ពុជា ក៏បានបង្កើតសាខាសភាពាណិជ្ជកម្មនៅតាមបណ្តាប្រទេសមួយចំនួន ដែលជាចលករដ៏សំខាន់ លើការផ្តល់ព័ត៌មានឱ្យ បានគ្រប់ជ្រុងជ្រោយ សម្រាប់ការនាំចេញ ការស្វែងរកដៃគូរពាណិជ្ជកម្ម និងការវិនិយោគដើម។
សូមបញ្ជាក់ថា ជុំវិញឱកាសវិនិយោគនេះ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយភាពស្វាហាប់ និងប៉ិនប្រសព្វរបស់សម្តេចបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចបានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីទាក់ទាញ អ្នកវិនិយោគឱ្យបណ្តាក់ទុននៅកម្ពុជា, សម្តេចបានដើរគោះទ្វារនៅតាមបណ្តាប្រទេសមួយចំនួន ការទាក់ម៉ូយ និងការកែទម្រង់ដ៏មុត ស្រួចនានាជាដើម ក្នុងគោលបំណងស្វែងរកការងារថ្មីៗជូនប្រជាពលរដ្ឋ, ជាក់ស្តែងនៅក្នុងឆ្នាំ២០២៤ កន្លងមក ក្រុមប្រឹក្សាអភិវឌ្ឍន៍ កម្ពុជា បានអនុម័តគម្រោងវិនិយោគសរុបមានចំនួន ៤១៤ គម្រោង មានទុនវិនិយោគសរុបប្រមាណ ៦,៩ ពាន់លានដុល្លារអាមេរិក និងអាចបង្កើតការងារបានប្រមាណជិត ៣២ ម៉ឺនកន្លែង។ ចំណែកនៅក្នុងខែមករា ឆ្នាំ២០២៥ នេះវិញ CDC បានអនុម័តគម្រោង វិនិយោគបានចំនួន ៦៨ គម្រោង មានទុនវិនិយោគប្រមាណ ៧៤៨ លានដុល្លារអាមេរិក, នេះបានបង្ហាញចំនួនខ្ពស់មួយ នៅក្នុងខែ ដំបូងសម្រាប់ឆ្នាំ២០២៥ នៃការស្រូបយកវិនិយោគិនបណ្តាក់ទុននៅកម្ពុជា៕ អត្ថបទ៖ សុន រ៉ាឌី,

-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
កីឡា7 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧
-
ព័ត៌មាន1 week agoចំណូលថវិកាថ្នាក់ជាតិឆ្នាំ២០២៧ ត្រូវបានគ្រោងចំនួន ៣២ ៣២៧ប៊ីលានរៀល កើនឡើង ៦,៧% ធៀប ឆ្នាំ២០២៦