ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីបើកទិវាវេជ្ជសាស្ត្រកុមារលើកទី២៧
ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីបើកទិវាវេជ្ជសាស្រ្តកុមារលើកទី២៧ ឆ្នាំ២០២៥ (27th Cambodian Pediatric Symposium) ដែលមានការអញ្ជើញចូលរួម ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួង លោក លោកស្រី សមាជិក សមាជិកា សមាគមគ្រូពេទ្យកុមារកម្ពុជា, នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។
ទិវាវេជ្ជសាស្រ្តកុមារ រៀបចំឡើងក្នុងគោលដៅ ដោយផ្តោតលើការបណ្តុះបណ្តាល បំពាក់បំប៉នសមត្ថភាពជាប្រចាំ ដល់គ្រូពេទ្យកុមារទូទាំងប្រទេស ដើម្បីផ្តល់លទ្ធភាពឱ្យគ្រូពេទ្យកុមារទាំងអស់ ឱ្យមានសមត្ថភាពគ្រប់គ្រាន់ និងក្រមសីលធម៌វិជ្ជាជីវៈខ្ពស់ ក្នុងការផ្តល់សេវាថែទាំកុមារៗ ប្រកបដោយប្រសិទ្ធភាព សុវត្ថិភាព ស្របតាមគោលនយោបាយរបស់ក្រសួងសុខាភិបាល និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដើម្បីឈានទៅការគ្របដណ្តប់សុខភាពជាសកលនាឆ្នាំ២០៣៥។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី សមាគមត្រូវបង្កើនការងារបណ្តុះបណ្តាលបន្ត ចំពោះគ្រូពេទ្យកុមារ ឱ្យមាននិរន្តរភាពតទៅទៀត ដែលជាគន្លឹះស្នូល នៃការពង្រឹងសមត្ថភាពរបស់គ្រូពេទ្យ។ ឯកឧត្តមសាស្រ្តាចារ្យ គាំទ្រឱ្យមានសកម្មភាពចុះបណ្តុះបណ្តាល របស់សមាគមគ្រូពេទ្យកុមារកម្ពុជា នៅតាមតំបន់ និងតាមបណ្តាខេត្តនានា ដោយផ្តោតលើការបណ្តុះបណ្តាល ផ្នែកទ្រឹស្តី ក្នុងការព្យាបាលថែទាំកុមារ ព្រមទាំងការណែនាំអនុវត្តផ្ទាល់ដល់ក្រុមគ្រូពេទ្យ និងបុគ្គលិកផ្នែកកុមារនៅតាមផ្នែកព្យាបាលកុមារនៃមន្ទីរពេទ្យស្រុក និងខេត្ត។ ការផ្តល់លទ្ធភាពដល់គ្រូពេទ្យកុមារ និងបុគ្គលិកថែទាំផ្នែកកុមារនៅតំបន់ឆ្ងាយៗ ដើម្បីមកធ្វើវិក្រឹត្យការពង្រឹងសមត្ថភាពបន្ថែមនៅតាមមន្ទីរពេទ្យកុមារថ្នាក់ជាតិធំៗ ដូចជាមន្ទីរពេទ្យគុន្ធបុប្ផា និងមន្ទីរពេទ្យកុមារជាតិ ជាដើម។ សូមគាំទ្រដល់សមាគមគ្រូពេទ្យកុមារកម្ពុជា ដែលបានចូលរួមសហការជាមួយ កម្មវិធីជាតិប្រយុទ្ធជំងឺគ្រុនឈាម នៃមជ្ឈមណ្ឌលជាតិប្រយុទ្ធជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រ ក្នុងការបណ្តុះបណ្តាលផ្តោតលើការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលនានា រាល់ពេលរាតត្បាតដោយជំងឺគ្រុនឈាមកន្លងមក។ ការងាររបស់សមាគមបានធ្វើកន្លងមក គឺពិតជាការងារដ៏សំខាន់ ដែលបានចូលរួមយ៉ាងសកម្ម ស្របតាមគោលនយោបាយរបស់ក្រសួងសុខាភិបាល ពោលគឺ ក្នុងគោលបំណងពង្រឹងនូវសមត្ថភាពវិជ្ជាជីវៈ ផ្នែកវេជ្ជសាស្ត្រកុមារ ក្នុងការផ្តល់នូវសេវាជូនប្រជាជន ដែលមានកុមារតូចៗ ប្រកបដោយគុណភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងសុវត្ថិភាព ដោយត្រូវចូលរួម ក្នុងការពង្រឹងនូវសុខុមាលភាពកុមារ និងកាត់បន្ថយនូវអត្រាឈឺ និងស្លាប់របស់កុមារ ទារក ដែលជាគោលដៅចម្បងមួយ ក្នុងចំណោមគោលដៅចម្បងៗ របស់ក្រសួងសុខាភិបាល ស្របតាមគោលនយោបាយអាទិភាពទាំង៦ ក្នុងនោះអាទិភាពទី១ របស់រាជរដ្ឋាភិបាល ក្នុងការពង្រីកសេវាថែទាំសុខភាព ឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកល ក្រោមការដឹកនាំប្រកបដោយភាពស្វាហាប់ បុរេសកម្ម រស់រវើក និងគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។
ជាចុងក្រោយ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា សង្ឃឹមយ៉ាងមុតមាំថា ការរៀបចំទិវាវេជ្ជសាស្ត្រកុមារនៅថ្ងៃនេះ នឹងផ្តល់នូវចំណេះដឹងថ្មីៗ និងព័ត៌មានថ្មីៗ ព្រមទាំងពិធីសារថ្មីៗក្នុងការគ្រប់គ្រងព្យាបាលនៃជំងឺកុមារ បន្តឱ្យមាននិរន្តរភាពការរៀបចំជារៀងតទៅទៀត។
ឯកឧត្តមសាស្រ្តាចារ្យ ណែនាំដល់មន្រ្តីសុខាភិបាល និងសមាគមទាំងអស់ សូមឱ្យមានការសហការគ្នាឱ្យបានល្អ ដោយត្រូវចេះសាមគ្គី យោគយល់ និងចេះចែករំលែកនូវចំណេះដឹង បទពិសោធន៍រវាងគ្នានិងគ្នា ក្នុងស្មារតីគោរព និងអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវក្រមសីលធម៌វិជ្ជាជីវៈខ្ពស់ ដោយចាត់ទុកអ្នកជំងឺ ដូចជាសមាជិកគ្រួសារយើងដែរ៕អត្ថបទ រដ្ឋា










-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
កីឡា7 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧
-
ព័ត៌មាន1 week agoចំណូលថវិកាថ្នាក់ជាតិឆ្នាំ២០២៧ ត្រូវបានគ្រោងចំនួន ៣២ ៣២៧ប៊ីលានរៀល កើនឡើង ៦,៧% ធៀប ឆ្នាំ២០២៦