ព័ត៌មាន
រដ្ឋមន្រ្ដីក្រសួងអប់រំ និងក្រសួងការងារ ដឹកនាំកិច្ចប្រជុំ ស្តីពី «ការរៀបចំគន្លងអប់រំថ្មី»
ភ្នំពេញ៖ នារសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីស្តីការក្រសួង ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំកិច្ចប្រជុំ ស្តីពី «ការរៀបចំគន្លងអប់រំថ្មី» ដោយមានចូលរួមពីសំណាក់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទក្រសួងទាំងពីរ។
មុនឈានចូលដល់កិច្ចពិភាក្សាលើវឌ្ឍនភាព នៃការរៀបចំគន្លងអប់រំ ឆ្លើយតបនឹងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានចែករំលែកព័ត៌មានថ្មីៗពាក់ព័ន្ធនឹងការរៀបចំគន្លងអប់រំនៅប្រទេសមួយចំនួន ដោយបានគូសបញ្ជាក់ថា ការតម្រង់ទិសតាំងពីកម្រិតបឋមសិក្សានឹងជួយកាត់បន្ថយអត្រាបោះបង់ ហើយថែមទាំងជួយសិស្សឱ្យត្រៀមខ្លួនបានល្អប្រសើរ ដើម្បីឈោងចាប់ជំនាញដែលខ្លួនស្រលាញ់។
កិច្ចប្រជុំនេះបានពិភាក្សាផ្លាស់ប្តូរយោបល់គ្នាយ៉ាងផុសផុលរវាងមន្ត្រីជំនាញនៃក្រសួងទាំងពីរ ដោយបានប្រមូលធាតុសំខាន់ៗជាច្រើន ដូចជា ៖
១) ការពង្រីកកម្មវិធីតម្រង់ទិសនៅកម្រិតមធ្យមសិក្សា
២) ការផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងការពិគ្រោះយោបល់នៅតាមសាលារៀន ដើម្បីទទួលបានការគាំទ្រពីមាតាបិតា
៣) ការរៀបចំទ្បើងវិញស្តង់ដាកម្មវិធីសិក្សា ជាពិសេស ក) ត្រូវផ្ដោតបន្ថែមទៀតលើការគិតលំដាប់ខ្ពស់ (High Order Thinking) និងផ្ដល់ពេលវេលាដោះស្រាយបញ្ហា/លំហាត់, ខ) ការរៀបចំការបង្រៀន និងរៀន ផ្អែកលើប្រធានបទ នៅតាមកម្រិតថ្នាក់នីមួយៗ គ) ការផ្សាភ្ជាប់កម្មវិធីសិក្សាទៅនឹងបញ្ហាសង្គមនានា និងបញ្ហាពិភពលោក
៤) ការអនុវត្តតាមយុទ្ធសាស្ត្រផ្ការីក៖ ចាប់ផ្តើមពីប៉ូលសេដ្ឋកិច្ចសំខាន់ៗ ដោយរៀបចំកម្មវិធីបណ្តុះបណ្តាល ដែលឆ្លើយតបតាមតម្រូវការជំនាញនៅតាមប៉ូលសំខាន់ៗ
៥) ផ្តល់ភាពទន់ភ្លន់ ក្នុងការផ្ទេរពីគន្លងអប់រំមួយ ទៅគន្លងអប់រំមួយទៀត ដោយភ្ជាប់លក្ខខណ្ឌ
៦) ការអនុវត្តសាកល្បង មុននឹងអនុវត្តពេញលេញទូទាំងប្រទេស។
តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវត្តមានរបស់ ឯកឧត្តមររដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងក្រុមការងារពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមចំណែកផ្តល់ធាតុចូលយ៉ាងសំខាន់ក្នុងការរៀបចំចងក្រងឯកសារទស្សនទានគន្លងអប់រំនេះ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ឆ្លើយតបនឹងអនុសាសន៍សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ដែលបានណែនាំឱ្យមានការពិនិត្យ និងរៀបចំឡើងវិញនូវគន្លងអប់រំថ្មី មានលក្ខណៈបត់បែន និងទំនាក់ទំនងរវាងប្រព័ន្ធអប់រំ ការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ជាពិសេសដើម្បីរៀបចំថ្នាលបណ្តុះមូលធនមនុស្សប្រកបដោយសមត្ថភាព ឆ្លើយតបទៅនឹងរចនាសម្ព័ន្ធសេដ្ឋកិច្ចកម្ពុជា និងតម្រូវការជំនាញក្នុងបរិបទសង្គមសេដ្ឋកិច្ចឌីជីថល៕




-
ព័ត៌មាន4 days ago«ធនធានហិរញ្ញវត្ថុ» ជាសរសៃឈាមរត់យ៉ាងសំខាន់មិនអាចខ្វះបានក្នុងការទ្រទ្រង់កម្លាំងប្រយុទ្ធ ខណៈប្រាក់បៀវត្សត្រូវតែផ្តល់ជូនឲ្យដល់ដៃយោធិនគ្រប់រូប
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី៖ បាឋកថាជាស៊េរី ជាស្ពានផ្សារភ្ជាប់នូវគុណតម្លៃអន្តរជំនាន់ រវាងថ្នាក់ដឹកនាំជំនាន់មុន និងថ្នាក់ដឹកនាំជំនាន់ក្រោយ
-
ព័ត៌មាន3 days agoកម្ពុជាត្រូវការថវិកាប្រមាណ១ពាន់លានដុល្លារអាមេរិកដើម្បីធ្វើការបោសសម្អាតគ្រាប់បែកចង្កោមពីការឈ្លានពានរបស់ថៃ
-
ព័ត៌មាន1 week agoឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តដឹកនាំកិច្ចប្រជុំរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
-
ព័ត៌មាន2 days agoកម្ពុជាបានដាក់ពាក្យបណ្តឹងទៅកាន់អង្គការ OPCW នៅប្រទេសហូឡង់ពាក់ព័ន្ធទាហានថៃ ប្រើប្រាស់អាវុធគីមីលើគោលដៅជនស៊ីវិល
-
ព័ត៌មាន6 days agoសម្ដេចតេជោ សង្ឃឹមថា ឯកអគ្គរដ្ឋទូតថ្មីអ៊ីរ៉ង់នឹងញ៉ាំងទំនាក់ទំនងកម្ពុជា និងអ៊ីរ៉ង់ឱ្យកាន់តែរឹងមាំបន្ថែមទៀត
-
ព័ត៌មាន3 days ago«ខ្មែរជួយខ្មែរ»៖ ស្មារតីសាមគ្គីរវាងស្ថាប័នស៊ីវិល និងកងទ័ពជួរមុខ ក្នុងខឿនការពារជាតិនិងជីវភាពគ្រួសារកងទ័ព
-
ព័ត៌មាន6 days agoកម្ពុជាបញ្ជូន និងទទួលកងវិស្វកម្មមួកខៀវ ក្នុងបេសកកម្មអង្គការសហប្រជាជាតិនៅអាហ្វ្រិកកណ្តាល