ព័ត៌មាន
ស្នងការនគរបាលខេត្តកំពតយកចិត្តទុកដាក់ខ្ពស់លើបញ្ហាសោភ័ណភាពក្រុង
បន្ថែមលើកិច្ចការពារសន្តិសុខសណ្តាប់ជូនប្រជាពលរដ្ឋទូទាំងខេត្ត ក៏ដូចជាភ្ញៀវទេសចរពីទីជិតឆ្ងាយ លោកស្នងការនគរបាលខេត្តកំពតបានយកចិត្តទុកដាក់ខ្ពស់លើបញ្ហាអនាម័យ បរិស្ថាន និងសោភ័ណភាពក្រុងផងដែរ។
ជាក់ស្តែងកាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី២៤ ខែកុម្ភ: ឆ្នាំ២០២៥ ក្រុមរថយន្តដឹកម្នាងសិលាបានបង្កការកំពប់ជ្រុះរាយប៉ាយពាសពេញដងផ្លូវ និងលើស្ពានមិត្តភាពកម្ពុជា-កូរ៉េកំពង់បាយនាកណ្តាលក្រុងកំពត។ ក្រោយពិនិត្យឃើញសកម្មភាពទាំងនោះតាមរយ:កាមេរ៉ាស្វ័យប្រវត្តិ នៅព្រឹកថ្ងៃដដែលនេះ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានបង្ហោះសារលើផេកផ្លូវការរបស់ស្នងការដ្ឋាននគរបាលខេត្តកំពតមានខ្លឹមសារថា ម្ចាស់រថយន្តទាំងអស់ដែលដឹកម្នាងសិលាឆ្លងកាត់ក្រុងកំពត និងស្ពានកំពង់បាយកាលពីយប់មិញ សូមមកលាងសម្អាតឲ្យបានល្អឡើងវិញ ដើម្បីបញ្ចៀសពីហេតុផល ថាសមត្ថកិច្ចមិនបានជូនដំណឹង។
តាមការប្រាប់ឲ្យដឹងពីមន្ត្រីនគរបាលការិយាល័យចរាចរណ៍ផ្លូវគោកប្រចាំប៉ុស្តិ៍២៤ម៉ោងលើ២៤ម៉ោងថា នៅវេលាថ្ងៃត្រង់ថ្ងៃទី២៤ ខែកុម្ភ:នេះ ក្រុមម្ចាស់រថយន្តដឹកម្នាងសិលាបាននាំកម្លាំងកម្មករ និងរថយន្តស៊ីទែនទឹកមកលាងសម្អាតស្របតាមខ្លឹមសារនៃបទបញ្ជារបស់លោកស្នងការរួចរាល់ហើយ។
ជាមួយនោះ លោកស្នងការក៏បានបង្ហោះសារបញ្ជាក់ឲ្យដឹងនារសៀលថ្ងៃដដែលផងដែរថា ក្រុមម្ចាស់រថយន្តដែលបានដឹកម្នាងសិលាធ្វើឲ្យជ្រុះនៅដងផ្លូវ និងលើស្ពានកាលពីយប់មិញបានមកលាងសម្អាតរួចរាល់ហើយ។ លោកសូមអរគុណចំពោះកិច្ចសហការនេះ៕






-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន7 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា4 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន