ព័ត៌មាន
កម្ពុជា ដឹកនាំកិច្ចប្រជុំរៀបចំផែនការលំហាត់សមយុទ្ធឆ្លើយតបគ្រោះមហន្តរាយក្នុងតំបន់អាស៊ានឆ្នាំ២០២៥ (ARDEX-25)
នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម គីម វីរៈ អគ្គលេខាធិការ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញបើកកិច្ចប្រជុំក្រុមការងាររៀបចំផែនការចុងក្រោយសម្រាប់លំហាត់សមយុទ្ធឆ្លើយតបគ្រោះមហន្តរាយក្នុងតំបន់អាស៊ានឆ្នាំ២០២៥ (ARDEX-25) នៅសណ្ឋាគារសូហ្វីតែល រាជធានីភ្នំពេញ។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី លោក Lee Yam Ming នាយកប្រតិបត្តិនៃមជ្ឈមណ្ឌល AHA, ឯកឧត្តម Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា, តំណាងរដ្ឋសមាជិកអាស៊ាន និងអាជ្ញាធរពាក់ព័ន្ធថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិរបស់កម្ពុជា។
នាឱកាសនោះ ឯកឧត្តម គីម វីរៈ មានប្រសាសន៍ថា ក្នុងនាមឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ មានសេចក្តីសោមន្សរីករាយចំពោះការអញ្ជើញចូលរួមពីបណ្តាប្រទេសជាសមាជិកអាស៊ាន ភាគីពាក់ព័ន្ធ និងដៃគូអភិវឌ្ឍនានា ដែលចូលរួមក្នុងពេលប្រទេសកម្ពុជា ជាម្ចាស់ផ្ទះកិច្ចប្រជុំក្រុមការងាររៀបចំផែនការចុងក្រោយសម្រាប់លំហាត់សមយុទ្ធឆ្លើយតបគ្រោះមហន្តរាយក្នុងតំបន់អាស៊ានឆ្នាំ២០២៥។

ក្នុងឱកាសនោះ ឯកឧត្តម គីម វីរៈ ថ្លែងថា ប្រទេសកម្ពុជាមានមោទនភាពក្នុងការធ្វើជាម្ចាស់ផ្ទះ ARDEX-25 នៅខែកក្កដា ឆ្នាំ២០២៥ខាងមុខ ពិសេសក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (NCDM) នឹងសហការរៀបចំព្រឹត្តិការណ៍ដ៏សំខាន់នេះជាមួយមជ្ឈមណ្ឌល AHA ឱ្យទទួលបានជោគជ័យ និងតបតាមស្មារតីរួមរបស់អាស៊ាន។
ឯកឧត្តម គីម វីរៈ បញ្ជាក់ថា តំបន់អាស៊ានស្ថិតក្នុងចំណោមតំបន់ដែលងាយរងគ្រោះបំផុតបណ្តាលមកពីអាកាសធាតុ និងគ្រោះថ្នាក់ធម្មជាតិ ដោយសារការប្រែប្រួលអាកាសធាតុ។
ជាមួយបញ្ហានេះ ឯកឧត្តម គីម វីរៈ បញ្ជាក់ថា ការខិតខំរបស់អាស៊ានសម្រាប់តួនាទីលើការគ្រប់គ្រងគ្រោះមហន្តរាយ ត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាពនិងមានសារៈសំខាន់ណាស់ ពិសេសក្នុងពេលអនុវត្ត ARDEX ដើម្បីពង្រឹងសមត្ថភាពក្នុងការឆ្លើយតបទាំងក្នុង និងក្រៅតំបន់។
ឯកឧត្តម គីម វីរៈ លើកឡើងថា នេះជាលើកទីពីរហើយដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះសមយុទ្ធថ្នាក់តំបន់ ដោយមានការគាំទ្រយ៉ាងពេញទំហឹងពីមជ្ឈមណ្ឌល AHA ក្នុងគោលបំណងធ្វើលំហាត់ដ៏ទូលំទូលាយ រួមទាំងលំហាត់លើតុ (TTX) លំហាត់បញ្ជាការប្រកាស (CPX) និងលំហាត់ហ្វឹកហ្វឺនលើវាល (FTX) ដែលទាំងអស់នេះជាការសាកល្បងយ៉ាងហ្មត់ចត់ និងពិនិត្យមើលយន្តការសម្របសម្រួលជាតិ និងប្រព័ន្ធឆ្លើយតបគ្រោះមហន្តរាយក្នុងតំបន់។
ឯកឧត្តម គីម វីរៈ រំពឹងថា ការធ្វើជាម្ចាស់ផ្ទះ ARDEX-25 នឹងពង្រឹងយន្តការក្នុងតំបន់របស់យើង និងពង្រឹងសមត្ថភាពឆ្លើយតបគ្រោះមហន្តរាយរបស់យើង ជាពិសេសសម្រាប់ជំនួយក្នុងតំបន់ ឬអន្តរជាតិ៕









-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន7 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា4 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន