ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់ផ្ទះជំហាន៣ចំនួន៩២ខ្នងជូនគ្រួសារអតីតយុទ្ធជននៅភូមិជីកដី ស្រុករមាសហែក
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ព្រមទាំងគណៈប្រតិភូ អញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពនៃការសាងសង់ផ្ទះជំហាន៣ចំនួន៩២ខ្នងជូនគ្រួសារអតីតយុទ្ធជននៅចំណុចផ្ទះ៤០០ខ្នងស្ថិតនៅក្នុងភូមិជីកដី ស្រុករមាសហែក។
បន្ទប់ពីចប់កម្មវិធីប្រកាសខេត្តស្វាយរៀង បញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងពិធីចែកបណ្ណកម្មសិទ្ធដីធ្លីនៅស្រុករំដួល នៅថ្ងៃទី២៤ ខែកុម្ភៈឆ្នាំ២០២៥នេះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានអញ្ជើញអមដំណើរឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់ ព្រមទាំងគណៈប្រតិភូ ចុះត្រួតពិនិត្យវឌ្ឍនភាពនៃការសាងសង់ផ្ទះជំហាន៣ចំនួន៩២ខ្នង ជូនដល់គ្រួសារអតីតយុទ្ធជននៅចំណុចផ្ទះ៤០០ខ្នងស្ថិតនៅក្នុងភូមិជីកដី ឃុំអណ្ដូងត្របែក។
សមាសភាពអញ្ជើញចូលរួមក្នុងឱកាសនោះដែររួមមាន៖ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច,ឯកឧត្តមលោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយកនៃក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់ និងក្រសួងអធិការកិច្ច,ឯកឧត្តម អភិបាលរងខេត្ត,លោក ប្រធានការដ្ឋានសាងសង់លំនៅដ្ឋាន,លោកប្រធានមន្ទីរពាក់ព័ន្ធ, លោកអភិបាលស្រុករមាសហែក និងសហការី,លោកអធិការនគរបាលស្រុករមាសហែក និងសហការី,លោកមេបញ្ជាការផ្នែកសឹករងស្រុករមាសហែក និងសហការី,លោកមេបញ្ជាការកងរាជអាវុធហត្ថស្រុករមាសហែកនិងសហការី,លោកស្រីមេឃុំអណ្ដូងក្របែកនិងសហការី,លោកនាយប៉ុស្តិ៍នគរបាលអណ្ដូងត្របែកនិងសហការី,លោកមេភូមិ អនុភូមិ សមាជិកភូមិជីកដី គណៈគ្រប់គ្រងផ្ទះ ៤០០ខ្នង និងប្រជាការពារ,សរុប១៥០ នាក់ ស្រី១៥នាក់៕





-
ព័ត៌មាន1 week agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន1 week agoអ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
-
ព័ត៌មាន1 week agoសម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងអធិការកិច្ច ជួបប្រជុំទ្វេភាគីជាមួយអគ្គអធិការនៃអធិការកិច្ចរដ្ឋាភិបាលវៀតណាម
-
ព័ត៌មាន7 days agoហនុមាន ប៊ែវើរីជីស ចាប់ដៃគូជាមួយ AI FARM គាំទ្រយុវជនកម្ពុជាក្នុងការអភិវឌ្ឍបច្ចេកវិទ្យា រ៉ូប៉ូត តាមរយៈ BATTLEBOTx All Star Championship
-
ព័ត៌មាន1 week agoអង្គភាពប្រឆាំងអំពើពុករលួយបានធ្វើកោសល្យវិច័យទូរស័ព្ទជាង ៨០០គ្រឿង និងភស្តុតាងមួយចំនួនទៀតដែលសាលាដំបូងរាជធានីភ្នំពេញប្រគល់ឱ្យ
-
ព័ត៌មាន7 days agoប្រព័ន្ធលូមេធំមួយកន្លែង រីកកកស្ទះដោយកាកសំណល់ប្រើប្រាស់ និងមែកឈើ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យចុះកាយផ្ទាល់ដៃដល់ក្នុងប្រអប់លូ
-
ព័ត៌មាន1 week agoព្រះករុណាព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រី យាងនិវត្តន៍មកដល់កម្ពុជាវិញ បន្ទាប់ពីពិនិត្យ និងថែទាំព្រះរាជសុខភាពនៅចិន