ព័ត៌មាន
សមិទ្ធផលថ្មីៗជាច្រើនរបស់សាលាខេត្តឧត្ដរមានជ័យ ត្រូវបានក្រុងពាលីសាងសង់នៅថ្ងៃនេះ
ឧត្តរមានជ័យ៖ អគារដ្ឋបាលសាលាខេត្ត ផ្ទះមុខងារ ថ្នាក់ដឹកនាំ អគារស្នាក់នៅរួមរបស់មន្ត្រីរាជការ និងគម្រោងជួសជុលពង្រីកសាលប្រជុំធំសាលាខេត្ត ត្រូវរៀបចំពិធីក្រុងពាលីសាងសង់ឡើង នាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ក្រោមវត្តមានឯកឧត្ដម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្ដរមានជ័យ និងឯកឧត្ដម ស៊ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត ក្នុងនោះ ក៏មានការចូលពីថ្នាក់ដឹកនាំ មន្ត្រីរាជការយ៉ាងច្រើនកុះករផងដែរ។
ក្នុងពិធីនោះដែរ ឯកឧត្ដម មាន ចាន់យ៉ាដា បានលើកឡើងថា ការសាងសង់អគារថ្មីនេះ គឺជាគំនិតផ្តួចផ្តើម និងឧបត្ថម្ភថវិកាដោយរដ្ឋបាលខេត្ត និងមានការចូលរួមពីសំណាក់សប្បុរសជនមួយចំនួន ដោយកំណត់ធ្វើឲ្យហើយរួចរាល់ ក្នុងរយៈពេល១ឆ្នាំ និងសម្ពោធដាក់ដំណើរការប្រើប្រាស់ជាផ្លូវការ ដើម្បីធ្វើឲ្យថ្នាក់ដឹកនាំក៏ដូចជាមន្រ្តីរាជការទាំងអស់ក្នុងសាលាខេត្ត មានកន្លែងធ្វើការស្រួល កន្លែងស្នាក់នៅប្រកបទៅដោយមានផាសុខភាព ជាពិសេសក៏បានចូលរួមកាត់បន្ថយនូវការចំណាយរបស់មន្រ្តីរាជការសាលាខេត្ត ទៅលើការជួលកន្លែងស្នាក់នៅខាងក្រៅផងដែរ។
ឯកឧត្ដមអភិបាលខេត្ត បន្តថា ការសាងសង់អគាររដ្ឋបាលសាលាខេត្តថ្មីនេះ គឺដោយសារអគារចាស់មានទំហំតូច និងចាស់ទ្រុឌទ្រោម ដែលមិនអាចបំពេញតម្រូវការស្ថានភាពការងារនាពេលបច្ចុប្បន្នបាន។តួយ៉ាងអគារថ្មីនេះ នឹងជួយឲ្យមានភាពងាយស្រួលក្នុងការបំពេញការងារ និងផ្តល់សេវាជូនប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាពខ្ពស់។
គួរបញ្ជាក់ថា អគារ០៤ខ្នងដែលកំពុងសាងសង់ថ្មីនេះ មានដូចជា អគាររដ្ឋបាលសាលាខេត្ដ មានទំហំបណ្ដោយ ៤១ម៉ែត្រ និងទទឹង ៣៣ម៉ែត្រ មានកម្ពស់២ជាន់ និងផ្ទះមុខងាររបស់ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និងអគារស្នាក់នៅរួមរបស់បងប្អូនមន្រ្ដីរាជការសាលាខេត្តឧត្តរមានជ័យផងដែរ៕








-
ព័ត៌មាន4 days ago«ធនធានហិរញ្ញវត្ថុ» ជាសរសៃឈាមរត់យ៉ាងសំខាន់មិនអាចខ្វះបានក្នុងការទ្រទ្រង់កម្លាំងប្រយុទ្ធ ខណៈប្រាក់បៀវត្សត្រូវតែផ្តល់ជូនឲ្យដល់ដៃយោធិនគ្រប់រូប
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី៖ បាឋកថាជាស៊េរី ជាស្ពានផ្សារភ្ជាប់នូវគុណតម្លៃអន្តរជំនាន់ រវាងថ្នាក់ដឹកនាំជំនាន់មុន និងថ្នាក់ដឹកនាំជំនាន់ក្រោយ
-
ព័ត៌មាន3 days agoកម្ពុជាត្រូវការថវិកាប្រមាណ១ពាន់លានដុល្លារអាមេរិកដើម្បីធ្វើការបោសសម្អាតគ្រាប់បែកចង្កោមពីការឈ្លានពានរបស់ថៃ
-
ព័ត៌មាន2 days agoកម្ពុជាបានដាក់ពាក្យបណ្តឹងទៅកាន់អង្គការ OPCW នៅប្រទេសហូឡង់ពាក់ព័ន្ធទាហានថៃ ប្រើប្រាស់អាវុធគីមីលើគោលដៅជនស៊ីវិល
-
ព័ត៌មាន1 week agoឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តដឹកនាំកិច្ចប្រជុំរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
-
ព័ត៌មាន6 days agoសម្ដេចតេជោ សង្ឃឹមថា ឯកអគ្គរដ្ឋទូតថ្មីអ៊ីរ៉ង់នឹងញ៉ាំងទំនាក់ទំនងកម្ពុជា និងអ៊ីរ៉ង់ឱ្យកាន់តែរឹងមាំបន្ថែមទៀត
-
ព័ត៌មាន6 days agoកម្ពុជាបញ្ជូន និងទទួលកងវិស្វកម្មមួកខៀវ ក្នុងបេសកកម្មអង្គការសហប្រជាជាតិនៅអាហ្វ្រិកកណ្តាល
-
ព័ត៌មាន3 days ago«ខ្មែរជួយខ្មែរ»៖ ស្មារតីសាមគ្គីរវាងស្ថាប័នស៊ីវិល និងកងទ័ពជួរមុខ ក្នុងខឿនការពារជាតិនិងជីវភាពគ្រួសារកងទ័ព