ព័ត៌មាន
វិស័យឧស្សាហកម្មឆ្នាំ២០២៤ មានតម្លៃបរិមាណផលិតផលសរុបជាង ១៥ ពាន់លានដុល្លារអាមេរិក
តម្លៃបរិមាណផលិតផលសរុបក្នុងវិស័យឧស្សាហកម្មឆ្នាំ២០២៤ មានចំនួនជាង ១៥ ពាន់លានដុល្លារអាមេរិក ក្នុងនោះតម្លៃ បរិមាណផលិតផលបម្រើទីផ្សារក្នុងស្រុក មានជិត ៤ ពាន់លានដុល្លារអាមេរិក និងតម្លៃបរិមាណផលិតផលការនាំចេញមានចំនួនជាង ១១ ពាន់លានដុល្លារអាមេរិក។
តាមរបាយការណ៍លទ្ធផលឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ បានបង្ហាញឱ្យដឹងថា ជុំវិញការអភិវឌ្ឍន៍វិស័យឧស្សាកម្មនៅក្នុងឆ្នាំ២០២៤ កន្លងមកនេះ កម្ពុជាមានរោងចក្រធុនធំ ដំណើរ ការមានចំនួន ២,៤២៥ រោងចក្រ ក្នុងនោះមានរោងចក្រធុនធំកើតថ្មី មានចំនួន ៣២៦ រោងចក្រ និងរោងចក្រធុនធំបិទទ្វារ មាន ២៦ រោងចក្រ, ចំណែកកម្លាំងពលកម្មនៅក្នុងឆ្នាំ២០២៤ នេះដែរ មានសរុបជាង ១,១ លាននាក់ ស្រ្តីមានចំនួន ៨៥ ម៉ឺននាក់ ស្មើ ៧៣ ភាគរយ កើនឡើង ១១ ពាន់នាក់ បើធៀបទៅនឹងឆ្នាំ២០២៣។
ចំពោះតំបន់សេដ្ឋកិច្ចពិសេសក្នុងឆ្នាំ២០២៤, តំបន់សេដ្ឋកិច្ចពិសេសមានរោងចក្រដំណើរការសរុបចំនួន ៣០ ស្ថិតនៅក្នុង ១២ រាជធានី-ខេត្ត កើនឡើងចំនួន ៤ តំបន់ ស្មើជាង ១៥ ភាគរយ ក្នុងនោះសួនឧស្សាហកម្មមានរោងចក្រដំណើរការសរុប ២០ សួន ស្ថិតនៅក្នុង ៥ រាជធានី-ខេត្ត កើនឡើងចំនួន ៣ សួន ស្មើ ១៧ ភាគរយ បើធៀបទៅនឹងឆ្នាំ២០២៣។ ចំណែកប្រភពវិនិយោគ ក្នុង ឆ្នាំ២០២៤នេះដែរ ប្រភពវិនិយោគក្នុងនិងក្រៅស្រុកសរុបមានចំនួន ៣២ ប្រភព មានការកើនឡើងចំនួន ២ ប្រភព ស្មើជាង ៦ ភាគរយ បើធៀបទៅនឹងឆ្នាំ២០២៣។
ចំណែកទុនវិនិយោគក្នុងឆ្នាំ២០២៤, ទុនវិនិយោគសរុបនៅលើកវិស័យឧស្សាហកម្មធុនធំ មានចំនួនជាង ២០ ពាន់លាន ដុល្លារអាមេរិក កើនឡើងចំនួនជិត ១,៩០០ លានដុល្លារអាមេរិក ស្មើ ១០ ភាគរយ បើធៀបទៅនឹងឆ្នាំ២០២៣ ក្នុងនោះទុនវិនិយោគ ក្នុងស្រុក មានចំនួនជិត ៤ ពាន់លានដុល្លារអាមេរិក ស្មើជាង ១៩ ភាគរយ នៃទុនវិនិយោគសរុប។ នៅក្នុងឆ្នាំ២០២៤ នេះដែរ វិស័យ នេះមានតម្លៃបរិមាណផលិតផលសរុប ចំនួនជាង ១៥ ពាន់លានដុល្លារអាមេរិក ថយចុះជាង ១,២០០ លានដុល្លារអាមេរិក ស្មើ ៧ ភាគរយ បើធៀបទៅនឹងឆ្នាំ២០២៣ ក្នុងនោះតម្លៃបរិមាណផលិតផលបម្រើទីផ្សារក្នុងស្រុក មានចំនួនជិត ៤ ពាន់លានដុល្លារអាមេរិក ថយចុះ ២៣៣ លានដុល្លារអាមេរិក ស្មើជាង ៥ ភាគរយ ខណៈការនាំចេញ មានចំនួនជាង ១១ ពាន់លានដុល្លារអាមេរិក មានការ ថយចុះ ៩៨២ លានដុល្លារអាមេរិក ស្មើ ៨ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣៕ អត្ថបទ៖ សុន រ៉ាឌី

-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន7 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា4 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន