ព័ត៌មាន
សម្តេចធិបតី៖ បច្ចេកវិទ្យាកំពុងរីកចម្រើន ទាមទារឱ្យប្រជាពលរដ្ឋមានសមត្ថភាពដើរឱ្យទាន់ការវិវត្ត
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានមានប្រសាសន៍ជំរុញឱ្យ និស្សិត និងប្រជាពលរដ្ឋយកចិត្តទុកដាក់លើការអភិវឌ្ឍសមត្ថភាពដែលជាកត្តាសំខាន់ ដើម្បីរត់ឱ្យទាន់ ការវិវត្តរីកចម្រើនយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា ។
ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រកម្រិតបរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញា បត្រជាន់ខ្ពស់ដល់និស្សិតជ័យលាភី នៃសាកលវិទ្យាល័យ Southeast Asia នៅខេត្តសៀមរាប នាព្រឹក មិញនេះ សម្តេចធិបតី ហ៊ុនម៉ាណែត បានមានប្រសាសន៍រម្លឹកពីការវិវត្តរីកចម្រើនយ៉ាងឆាប់រហ័សផ្នែក បច្ចេកវិទ្យាឌីជីល ដែលប្រជាពលរដ្ឋ ទោះរស់នៅតំបន់ដាច់ស្រយាលបែបណាក៏ដោយ ក៏មានទូរស័ព្ទដៃ ប្រើប្រាស់ដែរ ដើម្បីប្រសិទ្ធផលនៃការងារ ក្នុងការប្រទាក់ក្រឡាលើគ្រប់វិស័យ។ នេះជាកិច្ចការសំខាន់ ដែលរាជរដ្ឋាភិបាលបាននឹងកំពុងជំរុញការកសាងហេដ្ឋារចនាសម្ព័ន្ធឌីជីថល។
សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលបានផ្តល់អាទិភាពខ្ពស់ទៅលើការ លើកកម្ពស់វិស័យអប់រំ បណ្តុះបណ្តាលវិជ្ជាជីវៈ សំដៅពន្លឿនការពង្រីកធនធានមនុស្ស និងការពង្រឹងមូល ធនមនុស្សដែលអាចឆ្លើយតបទាន់ពេលវេលាទៅនឹងសេចក្តីត្រូវការនៃវិវត្តនៅក្នុងសង្គមសេដ្ឋកិច្ចកម្ពុជា។ ដើម្បីឆ្លើយតបទាន់ពេលវេលាទៅនឹងសេចក្ដីត្រូវការនេះ សម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធអប់រំ មានជា អាទិ៍ គ្រឹះស្ថានឧត្តមសិក្សា មជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកវិទ្យា សាលារៀន បណ្ណាល័យ ជាដើម ដែលទាំងរដ្ឋ និងឯកជន កំពុងរីកលូតលាស់យ៉ាងរហ័ស ទាំងបរិមាណ និងគុណភាពគួរឱ្យកត់សម្គាល់ ហើយជាលទ្ធផលនេះ ក៏បានឆ្លុះបញ្ចាំងពីការកើនឡើងនូវចំនួននិស្សិតនៅកម្ពុជាយ៉ាងច្រើន បានចូលរួម ប្រកួតប្រជែងសមត្ថភាពលើមុខជំនាញ វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យាទាំងនៅក្នុងតំបន់ និងអន្តរជាតិ៕ អត្ថបទ៖ មុត សុទ្ធ




-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន7 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា4 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន