ព័ត៌មាន
កម្ពុជា-ឥណ្ឌា ប្តេជ្ញារួមគ្នាពង្រឹង ពង្រីកកិច្ចសហប្រតិបតិ្តលើវិស័យវប្បធម៌ឲ្យកាន់តែរីកចម្រើន
លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រី្តក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ទទួលជួបឯកឧត្តម Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតឥណ្ឌាថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីសម្តែងការគួរសម និងពិភាក្សាការងារលើវិស័យវប្បធម៌, នាព្រឹកថ្ងៃទី២៥ ខែកុម្ភះ ឆ្នាំ២០២៥នេះ នាទីសី្តការក្រសួង។
ជាកិច្ចចាប់ផ្តើមលោកជំទាវបណ្ឌិតសភាចារ្យ រដ្ឋមន្រី្ត សូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្តម Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតឥណ្ឌាថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមានសុច្ឆន្ទះ មានបំណងចូលរួមគាំទ្រលើវិស័យវប្បធម៌នៃព្រះរាជាណាចក្រកម្ពុជា។ ជាមួយគ្នានេះ លោកជំទាវបណ្ឌិតសភាចារ្យ បានរំលឹកឡើងវិញថា កម្ពុជា ឥណ្ឌា មានកិច្ចសហប្រតិបតិ្តការជាច្រើននាពេលកន្លងមក។ ជាក់ស្តែងឥណ្ឌា គឺជាសហប្រធានរបស់ICC ប្រាសាទព្រះវិហារ (គណៈកម្មាធិការសម្របសម្រួលអន្តរជាតិសម្រាប់ប្រាសាទព្រះវិហារ ហៅកាត់ថា ICC-Preah Vihear) ហើយគណៈកម្មាធិការសម្របសម្រួលអន្តរជាតិសម្រាប់ប្រាសាទព្រះវិហារ បានបង្កើតឡើងនៅឆ្នាំ២០១៤ ដោយមានសាធារណរដ្ឋប្រជាមានិតចិន និងឥណ្ឌា ជាសហប្រធាន។
ទន្ទឹមគ្នានោះដែរ ឯកឧត្តម Vanlalvawna Bawitlung បានលើកឡើងថា កម្ពុជា ឥណ្ឌា ពិតជាមានទំនាក់ទំនង និងកិច្ចសហប្រតិបតិ្តការជាមួយគ្នាច្រើនលើវិស័យវប្បធម៌ ទាំងសម្បតិ្តបេតិកភណ្ឌវប្បធម៌រូបី និងអរូបី។ នាពេលខាងមុខនេះ ឥណ្ឌា-កម្ពុជា និងធ្វើកិច្ចសហប្រតិបតិ្តការជាមួយគ្នាបន្ថែមទៀត មានដូចជា៖ ពិធីបុណ្យម្ហូបអាហារ ដែលព្រឹតិ្តការណ៍មួយនេះ ប្រារព្ធឡើងតាមបណ្តាប្រទេសសមាជិក ដែលមានកិច្ចសហប្រតិបតិ្តការមេគង្គ-គង្គា ដូចជា៖ ប្រទេសកម្ពុជា ឥណ្ឌា មីយ៉ាន់ម៉ា ថៃ ឡាវ និងវៀតណាម ជាដើម។ ក្រៅពីនេះ ឯកឧត្តម ឯកអគ្គរដ្ឋទូតឥណ្ឌាថ្មី ក៏សុំឲ្យមានការជម្រុញកិច្ចសហប្រតិបតិ្តការជាមួយគ្នា ដោយចុះអនុស្សារណៈការយោគយល់គ្នា (MOU) ផ្សេងៗបន្ថែមទៀតឲ្យបានកាន់តែច្រើនលើវិស័យវប្បធម៌។ កន្លងឯកឧត្តម សង្កេតឃើញថា មានក្រុមសិល្បករ សិល្បការិនី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទៅកាន់ប្រទេសឥណ្ឌា និងចូលរួមសម្តែងក្នុងព្រឹតិ្តការណ៍ផ្លាស់ប្តូរវប្បធម៌ ឥណ្ឌា-កម្ពុជា ដែលជាការផ្សព្វផ្សាយមួយ រវាងប្រជាជន និងប្រជាជន និងជាចំនុចមួយដ៏សំខាន់ ដើម្បីឲ្យប្រជាជននៃប្រទេសទាំងពីរ បានយល់ដឹងពីវប្បធម៌របស់គ្នាទៅវិញទៅមក៕
អត្ថបទ រដ្ឋា





-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន7 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា4 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន