ព័ត៌មាន
ទេសរដ្ឋមន្ត្រី គន់ គីម ដឹកនាំកិច្ចប្រជុំអន្តរក្រសួងដើម្បីត្រៀមធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយអាស៊ាន លើកទី៤៧
នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីត្រៀមធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយអាស៊ាន លើកទី៤៦ ពីថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ និងកិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយអាស៊ាន លើកទី៤៧ ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីតំណាងថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែលជាសមាជិក ដើម្បីសហការ និងសម្របសម្រួលដល់ដំណើរការកិច្ចប្រជុំផ្លូវការនាពេលខាងមុខ។
ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម មានប្រសាសន៍ថា កិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយអាស៊ានមានគោលដៅពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងអន្តរជាតិ តាមរយៈការដឹកនាំថ្នាក់ជាតិ ព្រមទាំងការធ្វើឲ្យប្រសើរឡើងនៅតំបន់អាស៊ាន និងការគាំទ្រអន្តរជាតិ ក្នុងការត្រៀមរៀបចំសម្រាប់គ្រោះមហន្តរាយ និងការឆ្លើយតបសង្គ្រោះបន្ទាន់។

ក្នុងឱកាសនោះ ឯកឧត្តម ទេសរដ្ឋមន្រ្តី បានស្នើដល់ក្រសួងពាក់ព័ន្ធ និងកម្លាំងទាំង៣ត្រៀមជួយសហការ និងរក្សាទំនាក់ទំនងល្អតាមបណ្តាលប្រទេសជាមិត្តនៃតំបន់អាស៊ាន។
ឯកឧត្តម ទេសរដ្ឋមន្រ្តី រំពឹងថា តាមរយៈលំហាត់សមយុទ្ធគ្រោះមហន្តរាយក្នុងតំបន់អាស៊ាន២០២៥ នឹងផ្តល់ឱកាសដើម្បីអនុវត្ត វាយតម្លៃ និងពិនិត្យឡើងវិញនូវនីតិវិធីប្រតិបត្តិការស្តង់ដារអាស៊ានសម្រាប់ការត្រៀមរៀបចំប្រចាំការក្នុងតំបន់ និងសម្របសម្រួលសម្រាប់ប្រតិបត្តិការជំនួយសង្គ្រោះគ្រោះមហន្តរាយរួមគ្នា និងការឆ្លើយតបសង្គ្រោះបន្ទាន់ ព្រមទាំងយន្តការឆ្លើយតបគ្រោះមហន្តរាយផ្សេងទៀត។

សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលទទួលបានកិច្ចសហការជាមួយមជ្ឈមណ្ឌលសម្របសម្រួលអាស៊ានសម្រាប់ជំនួយមនុស្សធម៌លើការគ្រប់គ្រងគ្រោះមហន្តរាយ មានគោលបំណងធ្វើយ៉ាងណាឱ្យការអនុវត្តលំហាត់សមយុទ្ធដែលជាសកម្មភាពអមនៃកិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយអាស៊ាន ត្រូវធ្វើការសាកល្បងយន្តការសម្របសម្រួលថ្នាក់ជាតិ និងឆ្លើយតបសង្គ្រោះបន្ទាន់ បង្កើនទាំងសមត្ថភាព និងជំនាញរបស់អ្នកឆ្លើយតបថ្នាក់ជាតិ ដែលរួមមាន ក្រុមរុករក និងសង្គ្រោះ, ក្រុមគ្រូពេទ្យសង្គ្រោះបន្ទាន់ និងក្រុមឆ្លើយតប និងវាយតម្លៃសង្គ្រោះបន្ទាន់កម្ពុជា៕



-
ព័ត៌មាន4 days ago«ធនធានហិរញ្ញវត្ថុ» ជាសរសៃឈាមរត់យ៉ាងសំខាន់មិនអាចខ្វះបានក្នុងការទ្រទ្រង់កម្លាំងប្រយុទ្ធ ខណៈប្រាក់បៀវត្សត្រូវតែផ្តល់ជូនឲ្យដល់ដៃយោធិនគ្រប់រូប
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី៖ បាឋកថាជាស៊េរី ជាស្ពានផ្សារភ្ជាប់នូវគុណតម្លៃអន្តរជំនាន់ រវាងថ្នាក់ដឹកនាំជំនាន់មុន និងថ្នាក់ដឹកនាំជំនាន់ក្រោយ
-
ព័ត៌មាន3 days agoកម្ពុជាត្រូវការថវិកាប្រមាណ១ពាន់លានដុល្លារអាមេរិកដើម្បីធ្វើការបោសសម្អាតគ្រាប់បែកចង្កោមពីការឈ្លានពានរបស់ថៃ
-
ព័ត៌មាន1 week agoឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តដឹកនាំកិច្ចប្រជុំរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
-
ព័ត៌មាន2 days agoកម្ពុជាបានដាក់ពាក្យបណ្តឹងទៅកាន់អង្គការ OPCW នៅប្រទេសហូឡង់ពាក់ព័ន្ធទាហានថៃ ប្រើប្រាស់អាវុធគីមីលើគោលដៅជនស៊ីវិល
-
ព័ត៌មាន6 days agoសម្ដេចតេជោ សង្ឃឹមថា ឯកអគ្គរដ្ឋទូតថ្មីអ៊ីរ៉ង់នឹងញ៉ាំងទំនាក់ទំនងកម្ពុជា និងអ៊ីរ៉ង់ឱ្យកាន់តែរឹងមាំបន្ថែមទៀត
-
ព័ត៌មាន6 days agoកម្ពុជាបញ្ជូន និងទទួលកងវិស្វកម្មមួកខៀវ ក្នុងបេសកកម្មអង្គការសហប្រជាជាតិនៅអាហ្វ្រិកកណ្តាល
-
ព័ត៌មាន3 days ago«ខ្មែរជួយខ្មែរ»៖ ស្មារតីសាមគ្គីរវាងស្ថាប័នស៊ីវិល និងកងទ័ពជួរមុខ ក្នុងខឿនការពារជាតិនិងជីវភាពគ្រួសារកងទ័ព