ព័ត៌មាន
មន្រ្តីជាន់ខ្ពស់កម្ពុជា និងតំណាងសមាជិកអាស៊ាន ចុះពិនិត្យទីតាំងរៀបចំធ្វើលំហាត់សមយុទ្ធឆ្លើយតបគ្រោះមហន្តរាយអាស៊ានឆ្នាំ២០២៥ ក្នុងរាជធានីភ្នំពេញ
ភ្នំពេញ៖ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម គីម វីរៈ អគ្គលេខាធិការ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ បានដឹកនាំគណៈប្រតិភូ មកពីមជ្ឈមណ្ឌល AHA, តំណាងរដ្ឋសមាជិកអាស៊ាន និងអាជ្ញាធរពាក់ព័ន្ធថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិរបស់កម្ពុជា ចុះពិនិត្យទីតាំង និងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ នៅទីបញ្ជាការបញ្ជាការដ្ឋានទ័ពពិសេស សម្រាប់ត្រៀមរៀបចំធ្វើលំហាត់សមយុទ្ធឆ្លើយតបគ្រោះមហន្តរាយក្នុងតំបន់អាស៊ានឆ្នាំ២០២៥ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ក្នុងខែកក្កដាខាងមុខ។
លំហាត់សមយុទ្ធឆ្លើយតបគ្រោះមហន្តរាយក្នុងតំបន់អាស៊ានឆ្នាំ២០២៥នេះជាសកម្មភាពអមនៃភាពជាម្ចាស់ផ្ទះរបស់កម្ពុជាមុនឆ្ពោះទៅរកកិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយអាស៊ាន លើកទី៤៦ និងលើកទី៤៧។ លំហាត់សមយុទ្ធនេះមានសារសំខាន់សម្រាប់ពង្រឹងការត្រៀមលក្ខណៈក្នុងតំបន់ និងពង្រឹងសមត្ថភាពឆ្លើយតបក្នុងការប្រឈមមុខនឹងគ្រោះមហន្តរាយធម្មជាតិដែលកើតមានជាទូទៅនៅក្នុងតំបន់អាស៊ាន។
លំហាត់សមយុទ្ធនេះធ្វើឡើង ដើម្បីសាកល្បង និងកែលម្អយន្តការឆ្លើយតប ព្រមទាំងពិនិត្យឡើងវិញនូវយន្តការសម្របសម្រួលថ្នាក់ជាតិ និងប្រព័ន្ធឆ្លើយតបគ្រោះមហន្តរាយក្នុងតំបន់ ក្នុងគោលបំណងបង្កើនកិច្ចសហប្រតិបត្តិការរវាងរដ្ឋសមាជិកអាស៊ាន អង្គការអន្តរជាតិ និងដៃគូផ្សេងទៀតក្នុងកិច្ចខិតខំប្រឹងប្រែងសង្គ្រោះគ្រោះមហន្តរាយ។
សូមរំលឹកថា នេះជាលើកទីពីរហើយដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះសមយុទ្ធថ្នាក់តំបន់ ដោយមានការគាំទ្រយ៉ាងពេញទំហឹងពីមជ្ឈមណ្ឌល AHA ដោយលំហាត់សមយុទ្ធនេះនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយដែលផ្តោតលើប្រធានបទ “ការជួយសង្គ្រោះជនរងគ្រោះដោយទឹកជំនន់” ដែលលំហាត់នាពេលខាងមុខបានរួមបញ្ចូលនូវសកម្មភាពសំខាន់ៗ មានដូចជាសកម្មភាពលំហាត់លើតុ (TTX), លំហាត់បញ្ជាការប្រកាស (CPX), លំហាត់ហ្វឹកហ្វឺនលើទីវាល (FTX) ដើម្បីជាការសាកល្បង និងពិនិត្យមើលយន្តការសម្របសម្រួលជាតិ និងប្រព័ន្ធឆ្លើយតបគ្រោះមហន្តរាយក្នុងតំបន់៕










-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន7 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន