ព័ត៌មាន
អង្គការក្រៅស្រុកនិងសហការជាមួយក្រសួងកិច្ចការនារី ចូលរួមលើកកម្ពស់ភាពអង់អាចស្រ្តី និងក្មេងស្រី
ភ្នំពេញ ៖ អង្គការក្រៅរដ្ឋាភិបាលមួយ ចង់សហការជាមួយក្រសួងកិច្ចការនារី លើគម្រោងអនុវត្តសកម្មភាពមួយចំនួន លើការចូលរួម ចំណែកលើកកម្ពស់ភាពអង់អាចស្រ្តី និងក្មេងស្រី ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។
លោកជំទាវកិត្តិបណ្ឌិត អ៉ឺង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី នៅក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ លើការ បង្កើនភាពអង់អាចស្រ្តី និងក្មេងស្រី ក៏ដូចជាពិនិត្យលទ្ធភាពក្នុងការបង្កើនកិច្ចសហការរវាងអង្គការ Formation et Progrès-Cambodge និងក្រសួងកិច្ចការនារី ក្នុងនោះលោកជំទាវកិត្តិបណ្ឌិត បានគូសបញ្ជាក់ពីបេសកកម្ម និងកិច្ចការជាអាទិភាពរបស់ក្រសួង កិច្ចការនារី ក្នុងនាមជាសេនាធិការជូនរាជរដ្ឋាភិបាល លើការលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចស្រ្តី និងក្មេងស្រីនៅ កម្ពុជា ដែលកន្លងមក កិច្ចការនេះសម្រេចបាននូវវឌ្ឍនភាព និងសមិទ្ធផលគួរឱ្យកត់សម្គាល់។
ជាការឆ្លើយតប, លោក François Schnoebelen ប្រធានអង្គការ Formation et Progrès-Cambodge (សៀមរាប) បានសម្តែងនូវអំណរគុណ និងកោតសរសើរក្រសួងកិច្ចការនារី ដែលបានបំពេញបេសកកម្មរបស់ខ្លួនប្រកបដោយលទ្ធផលជាផ្លែផ្កា ចំណែកក្នុងជំនួបនេះ លោកក៏មានបំណងសហការជាមួយក្រសួង ដើម្បីអនុវត្តសកម្មភាពមួយចំនួន ដើម្បីចូលរួមចំណែកក្នុងការលើក កម្ពស់ស្ថានភាពស្រ្តី និងក្មេងស្រី ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។ លោកបានជម្រាបជូនថា អង្គការមានសាលា បដិសណ្ឋារកិច្ច និងទេសចរណ៍ ប៉ូលឌុយប្រ៊ូល ដែលជាសាលាមួយមានស្តង់ដារ និងមានកម្មវិធីសិក្សាប្រកបដោយគុណភាព និង ប្រកួតប្រជែងខ្ពស់ ចំពោះនិស្សិតដែលបញ្ចប់ការសិក្សានៅសាលានោះ តែងត្រូវបានបញ្ជូនទៅធ្វើកម្មសិក្សាទាំងក្នុងនៅក្រៅប្រទេស ដើម្បីរៀនសូត្រ ដកស្រង់បទពិសោធន៍ ជាក់ស្តែងលើមុខជំនាញដែលពួកគេបានសិក្សា។
ជាងនេះទៀត លោក François Schnoebelen ក៏បានជម្រាបជូនលោកជំទាវកិត្តិបណ្ឌិតរដ្ឋមន្រ្តី អំពីគម្រោងនៃការរៀបចំ វេទិកាបង្កើនភាពអង់អាចស្រ្តី និងក្មេងស្រី នៅខេត្តសៀមរាប ដែលគ្រោងនឹងប្រព្រឹត្តទៅនៅអំឡុងខែឧសភា ឆ្នាំ២០២៥ ឬចុងឆ្នាំនេះ ហើយលោកមានបំណងស្នើសុំកិច្ចសហការពីក្រសួងកិច្ចការនារី ដើម្បីរៀបចំវេទិកានេះ ក្នុងគោលដៅជំរុញលើកកម្ពស់ស្រ្តី និងក្មេងស្រី ឱ្យបានយល់ឱ្យកាន់តែទូលាយ សម្រាប់ជាមូលដ្ឋានគ្រឹះដល់ពួកគាត់។
លោកជំទាវកិត្តិបណ្ឌិត អ៉ឺង កន្ថាផាវី បានកោតសរសើរចំពោះសកម្មភាពរបស់អង្គការ Formation et Progrès-Cambodge ក្នុងនោះក្រសួងគាំទ្រលើគំនិតផ្តួចផ្តើមក្នុងការរៀបចំវេទិកាពង្រឹងភាពអង់អាចស្រ្តី និងក្មេងស្រីនេះ និងសុំឱ្យអ្នកបច្ចេកទេសរវាងភាគី ទាំងពីរពិភាក្សាលម្អិត លើដំណើរការនៃការរៀបចំកិច្ចការនេះឱ្យបានស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយ៕
អត្ថបទ៖ សុន រ៉ាឌី





-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
កីឡា7 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧
-
ព័ត៌មាន1 week agoចំណូលថវិកាថ្នាក់ជាតិឆ្នាំ២០២៧ ត្រូវបានគ្រោងចំនួន ៣២ ៣២៧ប៊ីលានរៀល កើនឡើង ៦,៧% ធៀប ឆ្នាំ២០២៦