ព័ត៌មាន
រដ្ឋមន្ត្រីការងារ និងទូតឥណ្ឌា បញ្ជាក់ពីកិច្ចសហប្រតិបត្តិការរួមគ្នាលើវិស័យការងារ និងធនធានមនុស្ស
ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នារសៀលថ្ងៃទី២៥ កុម្ភៈ ឆ្នាំ២០២៥ បានទទួលជួបសម្តែងការគួរសម ឯកឧត្តម ឯកឧត្តម វ៉ាន់ឡាលវ៉ាវណា បាវីតលុង (Vanlalvawna Bawitlung) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌា តែងតាំងថ្មីប្រចាំនៅកម្ពុជា និងពិភាក្សាការងារអំពីទំនាក់ទំនងការទូត និងដើម្បីស្វែងយល់អំពីវិស័យសក្តានុពលរបស់ក្រសួងការងារ សម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី។
តាមរយៈជំនួបការងារនេះ ឯកឧត្តម ហេង សួរ បានសម្តែងការអបអរសាទរចំពោះការចូលកាន់តែតំណែងជាឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌា ប្រចាំនៅកម្ពុជា។ ទន្ទឹមនេះ ឯកឧត្តមរដ្ឋមន្ត្រី រំពឹងថាទំនាក់ទំនងទ្វេភាគី រវាងកម្ពុជា និងឥណ្ឌានឹងកាន់តែត្រូវបានពង្រឹង និងពង្រីកលើវិស័យជាច្រើន ជាពិសេសលើការអភិវឌ្ឍធនធានមនុស្ស និងវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) របស់កម្ពុជា។
ក្នុងន័យនេះ ឯកឧត្តម ហេង សួរ បានបញ្ជាក់ការស្វាគមន៍ក្នុងការបង្កើតឱ្យមានកិច្ចសហប្រតិបត្តិការរវាងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេសរបស់ឥណ្ឌា ជាមួយគ្រឹះស្ថាន TVET របស់កម្ពុជា ដែលនឹងជួយអភិវឌ្ឍធនធានមនុស្ស និងកម្លាំងពលកម្មជំនាញដែលទទួលស្គាល់រវាងប្រទេសទាំងពីរ។
ជាការឆ្លើយតប ឯកឧត្តម ឯកអគ្គរដ្ឋទូត បានបង្ហាញការគាំទ្រចំពោះគំនិតផ្តួចផ្តើមរបស់ឯកឧត្តម ហេង សួរ ក្នុងការបង្កើតឱ្យមានកិច្ចសហប្រតិបត្តិការលើវិស័យ TVET រវាងប្រទេសឥណ្ឌាជាមួយកម្ពុជា។ ទន្ទឹមនេះ ឯកឧត្តម ឯកអគ្គរដ្ឋទូត ក៏បានលើកឡើងថា កម្ពុជាមានសក្តានុពលលើវិស័យជាច្រើន ដែលនឹងអាចជំរុញដល់កិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងរវាងឥណ្ឌា និងកម្ពុជាកាន់តែស៊ីជម្រៅថែមទៀត៕ អត្ថបទ៖ ឈិត បូរ៉ាវី








-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន7 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា4 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន