ព័ត៌មាន
សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញពិនិត្យលទ្ធភាពក្នុងការសាងសង់អគារសិក្សាបន្ថែម នៅសាលាបឋមសិក្សា និងអនុវិទ្យាល័យ សម្តេចឪ សម្តេចម៉ែ អន្លង់ធំ ដើម្បីលើកកម្ពស់វិស័យអប់រំ និងបំពេញតម្រូវការជាក់ស្តែងនូវកំណើនសិស្សចូលរៀនពីមួយឆ្នាំទៅមួយឆ្នាំ
សៀមរាប៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញពិនិត្យទិដ្ឋភាពជាក់ក្នុងសាលាបឋមសិក្សា និងអនុវិទ្យាល័យ សម្តេចឪ សម្តេចម៉ែ អន្លង់ធំ ដើម្បីពិនិត្យលទ្ធភាពក្នុងការសាងសង់អគារសិក្សាបន្ថែមដើម្បីលើកកម្ពស់វិស័យអប់រំ និងបំពេញតម្រូវការជាក់ស្តែងនូវកំណើនសិស្សចូលរៀនពីមួយឆ្នាំទៅមួយឆ្នាំ។
សកម្មភាពការអញ្ជើញចុះពិនិត្យដោយផ្ទាល់របស់សម្ដេចធិបតីនេះ ធ្វើឡើងបន្ទាប់ពីសម្ដេចបានបញ្ចប់ ការអញ្ជើញជាធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធី « ប្រគល់សញ្ញាបត្រជូនដល់និស្សិតសាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ » ព្រឹកថ្ងៃអង្គារ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥។
សម្ដេចធិបតីមានប្រសាសន៍ថា ក្នុងអំឡុងពេលជជែកគ្នាជាមួយប្រជាសហគមន៍អន្លង់ធំ ក៏មានការលើកសំណើសុំអគារសិក្សាថ្នាក់អនុវិទ្យាល័យ និងស្នើសុំពិនិត្យលទ្ធភាពសាងសង់វិទ្យាល័យថ្មីសម្រាប់ឃុំខ្នងភ្នំ ដោយហេតុបច្ចុប្បន្នក្មួយៗដែលរៀនថ្នាក់វិទ្យាល័យ ត្រូវធ្វើដំណើរទៅរៀនឆ្ងាយពី ១៥ ទៅ ២០គីឡូម៉ែត្រ។
សម្ដេចធិបតីបញ្ជាក់ថា៖«ក្រោយសំណេះសំណាល ខ្ញុំបានចូលត្រួតពិនិត្យទិដ្ឋភាពជាក់ក្នុងសាលាបឋមសិក្សា និងអនុវិទ្យាល័យ សម្តេចឪ សម្តេចម៉ែ អន្លង់ធំ ដើម្បីពិនិត្យលទ្ធភាពក្នុងការសាងសង់អគារសិក្សាបន្ថែមដើម្បីលើកកម្ពស់វិស័យអប់រំ និងបំពេញតម្រូវការជាក់ស្តែងនូវកំណើនសិស្សចូលរៀនពីមួយឆ្នាំទៅមួយឆ្នាំ នៅអនុវិទ្យាល័យសម្តេចឪ សម្តេចម៉ែ អន្លង់ធំ ដែលជាអនុវិទ្យាល័យតែមួយគត់ក្នុងឃុំខ្នងភ្នំនេះ»៕





-
ព័ត៌មាន4 days ago«ធនធានហិរញ្ញវត្ថុ» ជាសរសៃឈាមរត់យ៉ាងសំខាន់មិនអាចខ្វះបានក្នុងការទ្រទ្រង់កម្លាំងប្រយុទ្ធ ខណៈប្រាក់បៀវត្សត្រូវតែផ្តល់ជូនឲ្យដល់ដៃយោធិនគ្រប់រូប
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី៖ បាឋកថាជាស៊េរី ជាស្ពានផ្សារភ្ជាប់នូវគុណតម្លៃអន្តរជំនាន់ រវាងថ្នាក់ដឹកនាំជំនាន់មុន និងថ្នាក់ដឹកនាំជំនាន់ក្រោយ
-
ព័ត៌មាន3 days agoកម្ពុជាត្រូវការថវិកាប្រមាណ១ពាន់លានដុល្លារអាមេរិកដើម្បីធ្វើការបោសសម្អាតគ្រាប់បែកចង្កោមពីការឈ្លានពានរបស់ថៃ
-
ព័ត៌មាន1 week agoឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តដឹកនាំកិច្ចប្រជុំរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
-
ព័ត៌មាន2 days agoកម្ពុជាបានដាក់ពាក្យបណ្តឹងទៅកាន់អង្គការ OPCW នៅប្រទេសហូឡង់ពាក់ព័ន្ធទាហានថៃ ប្រើប្រាស់អាវុធគីមីលើគោលដៅជនស៊ីវិល
-
ព័ត៌មាន6 days agoសម្ដេចតេជោ សង្ឃឹមថា ឯកអគ្គរដ្ឋទូតថ្មីអ៊ីរ៉ង់នឹងញ៉ាំងទំនាក់ទំនងកម្ពុជា និងអ៊ីរ៉ង់ឱ្យកាន់តែរឹងមាំបន្ថែមទៀត
-
ព័ត៌មាន6 days agoកម្ពុជាបញ្ជូន និងទទួលកងវិស្វកម្មមួកខៀវ ក្នុងបេសកកម្មអង្គការសហប្រជាជាតិនៅអាហ្វ្រិកកណ្តាល
-
ព័ត៌មាន3 days ago«ខ្មែរជួយខ្មែរ»៖ ស្មារតីសាមគ្គីរវាងស្ថាប័នស៊ីវិល និងកងទ័ពជួរមុខ ក្នុងខឿនការពារជាតិនិងជីវភាពគ្រួសារកងទ័ព