ព័ត៌មាន
មន្ត្រីជំនាញ ចុះពិនិត្យទីតាំងការដ្ឋានសំណង់ក្រុមហ៊ុនអចលនទ្រព្យក្រុងឆ្លាតវៃថ្មី មួយកន្លែងរបស់ចិន នៅឃុំអូរបីជាន់ ស្រុកអូរជ្រៅ
បន្ទាយមានជ័យ ៖ មន្រ្តីក្រុមការងារជំនាញ ចុះពិនិត្យទីតាំងការដ្ឋានសំណរបស់ជនជាតិចិន មួយកន្លែងឈ្មោះក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យទីក្រុងឆ្លាតវៃកម្ពុជាឯ ក (Smart New Town(Cambodia) Real Estates Development Co.,Ltd )ដែល មានទីតាំងនៅស្ថិតនៅផ្លូវលេខ៥៨D ភូមិប្រាសាទ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដឹកនាំដោយលោក លៀម សុដា អភិបាលរងខេត្តបន្ទាយមានជ័យ អមដំណើរដោយលោក អ៊ុ វិណារ៉ា អនុប្រធានមន្ទីររៀបចំដែនដី នគរោបនីយកម្ម សំណង់និងសុរិយោដីខេត្ត និងមន្រ្តីមូលដ្ឋានជាច្រើនរូបទៀត នៅរសៀលថ្ងៃទី២៥កុម្ភៈ ឆ្នាំ២០២៥។
ជាមួយគ្នានោះ ភាគីតំណាងឲ្យក្រុមហ៊ុនចិន បានឱ្យដឹងថា ខ្លួនមានច្បាប់អនុញ្ញាត និងបានបំពេញបែបបទតាមបទដ្ឋានបច្ចេកទេសរួចហើយ គ្រាន់តែពេលនេះមិនទាន់អាចបង្ហាញលិខិតឬច្បាប់អនុញ្ញាតដែលក្រុមហ៊ុនវិនិយោគថា បាននិងទទួលការអនុញ្ញាតជាលាយលក្ខណ៍អក្សរស្នើសុំពីថ្នាក់លើនោះ តែប៉ុណ្ណោះ។ ពោលគឺច្បាប់អនុញ្ញាត និងបទដ្ឋានបច្ចេកទេសបាន ស្នើសុំនិងទទួលបានពីថ្នាក់លើរួចរាល់ហើយ នៅឡើយតែថ្នាក់ក្រោមនៅមូលដ្ឋានមិនទាន់ជ្រាប ព្រោះថា ការវិនិយោគបែបនេះ ក្រុមហ៊ុនអាចស្មើសុំច្បាប់អនុញ្ញាតពីថ្នាក់លើតែម្តង មិនចាំបាច់រត់ការសុំតាមលំដាប់ពីថ្នាក់ក្រោមទៅក៏បានដែរ ។
យ៉ាងណាម៉ិញលោកលៀម សុដា អភិបាលរងខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា ការចុះពិនិត្យទីតាំងនិងការដ្ឋានអគារ ហេដ្ឋារចនាសម្ព័ន្ធក្រុងថ្មីរបស់ក្រុមហ៊ុនចិននេះដែរគឺដើម្បីចង់ដឹងថា តើក្រុមហ៊ុនមានច្បាប់អនុញ្ញាត និងបែបបទដ្ឋានបច្ចេកទេសត្រឹមត្រូវដែរឬទេ ប្រសិនបើមិនច្បាប់សាងសងត្រឹមត្រូវនោះមន្រ្តីជំនាញ និងអាជ្ញាធរក្នុងដែនសមត្ថកិច្ច និងចាត់វិធានការតាមផ្លូវច្បាប់ផងដែរ។
លោក បន្តថា ប្រសិនបើមានការបាក់ឬដួលរលំ ស្រុតអគារដូចករណីកន្លងមកនៅខេត្តព្រះសីហនុ ខេត្តកែប ជាដើមឬមានបាតុភាពអ្វីកើតឡើងនោះក្រុមហ៊ុន និងមានការទទួលខុសត្រូវចំពោះមុខច្បាប់ផងដែរ។
សូមបញ្ជាក់ថា កន្លងមករដ្ឋបាលខេត្តបន្ទាយមានជ័យ បានលើកសរសើរពីវត្តមាននៃការផ្ទុះឡើងនូវតម្លៃហាងឆេងអចលនវត្ថុ(ដីធ្លី) និងការកើតឡើងនូវកូនប៉ូលសេដ្ឋកិច្ចមួយទៀត នៅឃុំអូរបីជាន់ ស្រុកអូរជ្រៅគឺជា China Town នេះបន្ទាប់ពីប៉ូលសេដ្ឋកិច្ចនៅក្រុងប៉ោយប៉ែតនោះ ។ទីតាំងប៉ូលសេដ្ឋកិច្ចខាងលើ សុទ្ធតែនៅកៀក និងព្រំដែនកម្ពុជា ថៃ អាចស្រូបទាញភ្ញៀវជនជាតិចិន មកស្នាក់នៅ និងធ្វើអាជីវកម្មលើការងារអនឡាញផងដែរ នៅក្នុងតំបន់នោះផងដែរ៕








-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន6 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា4 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន