ព័ត៌មាន
ក្រសួងមុខងារសាធារណៈបើកវគ្គបណ្តុះបណ្តាលស្តីពី «ការអភិវឌ្ឍសមត្ថភាពជំនាញផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈ» ជូនដល់មន្រ្តីរាជការក្រោមឱវាទថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ
នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ក្រសួងមុខងារសាធារណៈ បានរៀបចំបើកវគ្គបណ្តុះបណ្តាលស្តីពី «ការអភិវឌ្ឍសមត្ថភាពជំនាញផ្សព្វផ្សាយនិងទំនាក់ទំនងសាធារណៈ» ក្រោមអធិបតីភាព ឯកឧត្តម រស់ សូផាន់ រដ្ឋមន្រ្តីស្តីទីនៃក្រសួងមុខងារសាធារណៈ។ វគ្គបណ្តុះបណ្តាលនេះទទួលបានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការតាមអង្គភាពជំនាញនីមួយៗនៃក្រសួងមុខងារសាធារណៈរួមទាំងមន្រ្តីរាជការតាមមន្ទីរមុខងារសាធារណៈរាជធានី-ខេត្តជាច្រើនរូប។
ថ្លែងក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ឯកឧត្តម រស់ សូផាន់ រដ្ឋមន្រ្តីស្តីទីក្រសួងមុខងារសាធារណៈ បានមានប្រសាសន៍ថា តាមរយៈសិក្ខាសាលាដ៏មានសារៈសំខាន់មួយនេះ សិក្ខាកាមទាំងអស់នឹងទទួលបាននូវពុទ្ធិថ្មីៗ និងបទពិសោធន៍ល្អៗ ដែលឆ្លើយតបនឹងសេចក្ដីត្រូវការក្នុងការបំពេញតួនាទីនិងភារកិច្ចរបស់អង្គភាពរៀងៗខ្លួន ស្របតាមការវិវត្តន៍នៃបច្ចេកវិទ្យាថ្មីៗ ជាពិសេសបច្ចេកវិទ្យាព័ត៌មាន ដែលបាននាំមកឱ្យសង្គមនូវភាពចម្រុះនិងសម្បូរបែបនៃបណ្ដាញទំនាក់ទំនង ជាពិសេសការរីកស្គុះស្គាយនូវបណ្ដាសារព័ត៌មានអនឡាញនានាទាំងក្នុងប្រទេស និងពិភពលោក។
ពិធីបើកវគ្គបណ្តុះបណ្តាលនាព្រឹកនេះ ទទួលបានការអញ្ជើញចូលរួមចែករំលែកដោយវាគ្មិនកិត្តិយសពីសំណាក់ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល។ ឯកឧត្តមបានធ្វើបទបង្ហាញលើប្រធានបទ “ប្រសិទ្ធភាពនៃការងារព័ត៌មាន និងសាធារណមតិ” ដើម្បីចែករំលែកធាតុចូលសំខាន់ៗនៃការរៀបចំការផ្សព្វផ្សាយ ជូនដល់សិក្ខាកាមវគ្គបណ្ដុះបណ្ដាល ដែលមកពីតាមបណ្ដាអង្គភាពពាក់ព័ន្ធរបស់ក្រសួងមុខងារសាធារណៈ និងមន្ទីមុខងារសាធារណៈរាជធានី-ខេត្ត។ វគ្គបណ្ដុះបណ្ដាលនេះ រៀបចំឡើងក្នុងគោលបំណងពង្រឹង និងបង្កើនជំនាញសរសេរខ្លឹមសារព័ត៌មាន ក៏ដូចជាកិច្ចការទំនាក់ទំនងសាធារណៈ ជូនដល់មន្រ្តីរាជការនៃក្រសួងមុខងារសាធារណៈ នៅតាមអង្គភាពជំនាញ ដែលនឹងអាចក្លាយជាជនបង្គោលចូលរួមសកម្មភាពផ្សព្វផ្សាយនិងទំនាក់ទំនងសាធារណៈរបស់ក្រសួង។
គួរបញ្ជាក់ដែរថាសិក្ខាសាលានេះនឹងប្រព្រឹត្តទៅក្នុងរយៈពេល២ថ្ងៃ គឺថ្ងៃទី២៦ និង២៧ ខែកុម្ភៈ ឆ្នាំ២០២៥ ដែលមានការអញ្ជើញចូលរួមពីវាគ្មិនកិត្តិយសចំនួន ០៣រូប ក្នុងនោះរួមមាន៖ (១)ឯកឧត្តម ប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល (២)ឯកឧត្តមបណ្ឌិត ឆាយ សុផល រដ្ឋលេខាធិការក្រសួងព័ត៌មាន និង (៣)ឯកឧត្តមបណ្ឌិត សោម រតនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា៕










-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន6 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា4 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន